មេរៀននៃការយំ

តើអ្នក​ធ្លាប់​ឈឺ​ចា​ប់​នៅ​ក្នុង​ចិត្ត​ដែរ​ឬ​ទេ? តើ​មាន​អ្វី​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​ឈឺ​ចា​ប់? តើ​ភាព​ព្រៃ​ផ្សៃ​? បរាជ័យ? ភាព​មិន​ស្មោះត្រង់? ឬ​ក៏​ការ​ខាត​បង់? ​ការឈឺ​ចាប់​​នោះ​ប្រ​ហែល​​ជា​បាន​នាំ​ឲ្យ​អ្នក​​ចូល​ទៅ​កន្លែងងងឹត ដើម្បីយំ​ហើយ ។​

ការ​​​យំ​​​គឺ​​ជា​​ការ​​ល្អ​​ទេ ។​ លោក​ចច មែក​ដូណាល់​(Geor-ge MacDonald) ដែល​ជា​គ្រូ​អធិប្បាយ​​ជន​ជាតិ​ស្កត់ បាន​មាន​ប្រសាសន៍​ថា​ “មានតែទឹក​ភ្នែកទេ ដែលអាច​ព្យាបាល​ការ​យំ​សោក​បាន​”។ ការ​យំ​តែ​បន្តិច​បន្តួច ក៏​មាន​ប្រយោជ៍​​ដែរ ។​

ព្រះ​យេស៊ូវ​ទ្រង់​បាន​ព្រះ​កន្សែង នៅ​មាត់​ផ្នូរ​របស់​លោក​ឡាសា​(យ៉ូហាន​ ១១:៣៥) ហើយ​ទ្រង់ក៏​បាន​ព្រះ​កន្សែង​ជា​មួយ​យើង​ដែរ(ខ.៣៣)។ ទ្រង់​ក៏​ឈឺ​ចាប់​ព្រះ​ទ័យ​ផងដែរ ។​ ទឹក​ភ្នែក​របស់​យើង​បាន​នាំ​ឲ្យ​ព្រះ​អម្ចាស់​ទ្រង់​បង្ហាញ​សេចក្តី​សប្បុរស​ ដែល​ពេញ​ដោយ​​សេចក្តី​ស្រឡាញ់ និង​ការ​មើល​ថែរ​ដ៏​ស្រទន់ ។​ ទ្រង់​ជ្រាប​អំពី​បញ្ហា​របស់​យើង ហើយ​ទ្រង់​ក៏​ជ្រាប​អំពីការ​គេង​មិ​ន​លក់​រ​បស់​យើង​​ផង​ដែរ ។​ ព្រះ​ទ័យ​ទ្រង់​បាន​ឈឺ​ចាប់ នៅ​ពេល​យើង​ទួញ​សោក ។ ​ទ្រង់ជា​​ព្រះ​ដ៏​កម្សាន្ត​ចិត្ត ដែល​ជួយ​ឲ្យ​យើង​ធូរ​ស្បើយ នៅ​ពេល “មាន​ទុក្ខ​វេទនា​”(២កូរិនថូស ១:៣-៤) ហើយ​ទ្រង់​បាន​ប្រើ​រាស្រ្ត​​ទ្រង់ ឲ្យ​កម្សាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ស្រក់​ទឹ​ក​ភ្នែក​ និង​ការ​កម្សាន្ត​ចិត្ត គឺ​កើត​មាន​ឡើង​ម្តង​ហើយ​ម្តង​ទៀត យ៉ាង​​ញឹក​ញាប់​ណាស់ នៅ​ក្នុង​ជីវិត​របស់​យើង ។​ ដូចនេះ ការ​កម្សាន្ត​ចិត្ត ដែល​យើង​មាន​ពេល​បច្ចុប្បន្ន គឺ​នឹងមិន​​ជួយ​យើង ឲ្យ​ជៀស​ផុត​ពី​ទុក្ខ​ព្រួយ​នៅ​ពេល​ក្រោយ​ឡើយ ។ តែ​នៅពេ​ល​អនាគត នឹង​មាន​ថ្ងៃមួ​យ ដែ​ល​នឹង​​​គ្មា​ន​​សេចក្តី​​ស្លាប់ ឬ​​សេចក្តី​​សោក​​សង្រេង ឬ​​សេចក្តី​​​យំ​​ទួញ ឬ​​ទុក្ខ​​លំបាក​​ណា​ទៀត​​ឡើយ ដ្បិត​​សេចក្តី​​មុ​ន​​ទាំង​​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ(វិវរណះ ២១:៤)។ នៅ​នគរ​ស្ថាន​សួគ៌ ព្រះ​ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​យើង​ចេញ ។​​ ព្រះ​បិតា​នៃ​យើង​ស្រឡាញ់​យើង​​ខ្លាំង​ណាស់ បាន​ជា​ទ្រង់​នឹង​ធ្វើ​​ជា​អ្នក​ជូត​ទឹក​ភ្នែក​ឲ្យ​យើង ។​ ទ្រង់​ស្រឡាញ់​យើង​យ៉ាង​ជ្រាល​ជ្រៅ​ណាស់ ហើយ​ដោយ​ផ្ទាល់​ផង ។​

សូម​ចាំ​ថា “មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”​(ម៉ាថាយ ៥:៤)។ – David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles