ការដែលប្រសើរជាង ផ្នត់គំនិតរបស់យើង

លោក​បណ្ឌិត ជែក មេហ្ស៊ីរ៉ូ(Jack Mezirow) ​ជា​សាស្រ្តា​ចារ្យ​កិត្តិយស ដែល​បាន​ចូល​និវត្ត នៅ​មហាវិទ្យាល័យ​គរុកោសល្យ​មួយ ។​ គាត់​ជឿ​ថា ដើម្បីរួមចំណែកនៅក្នុង​ការ​ជួយ​​​ដល់​​​កា​រ​​សិក្សា​​របស់​មនុស្ស​ពេញ​វ័យ យើង​ត្រូវ​​ជំរុញ​​ផ្នត់​គំនិត​​របស់​​យើង ឲ្យ​មាន​ការ​ផ្លាស់ប្តូរ ហើយ​ត្រួត​ពិនិត្យ​ការ​យល់​ដឹ​ង​របស់​យើង ដោយ​​ការ​​រិះគិ​ត ។ បណ្ឌិត​មេហ្ស៊ីរ៉ូ​បាន​មាន​​ប្រសាសន៍​ថា មនុស្ស​ពេញ​វ័យ​មាន​ការ​សិក្សា​ល្អ​បំផុត នៅ​ពេល​ពួក​គេ​ជួប​ប្រទះ​នឹង “ការ​វង្វេង​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ខ្លួន​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស” ដែល​នោះ​ជា​ការ​មួយ ដែល“ជួយ​ឲ្យ​អ្នក​គិត​​បាន​​ស៊ី​ជម្រៅ ដោយ​​ផ្អែក​ទៅ​លើ​ការ​សន្និដ្ឋានដែល​អ្នក​បាន​ទទួល”។​ ការ​នេះ​គឺ​ផ្ទុយ​នឹង​ការ​និយាយ​ថា “ខ្ញុំ​បាន​សម្រេច​ចិត្ត​ហើយ ដូច​នេះ​ កុំ​បើក​បង្ហាញ​ការ​ពិត ដើម្បី​ឲ្យ​ខ្ញុំ​យល់​ច្រឡំ​ឡើយ”។

ពេល​ដែល​ព្រះ​យេស៊ូវ​ទ្រង់​ប្រោស​ជម្ងឺ នៅ​ថ្ងៃ​ឈប់​សម្រាក ទ្រង់​បាន​កែ​រ​ប្រែ​ផ្នត់​គំនិត ដែល​អ្នក​ដឹកនាំ​សាសនា​ជា​ច្រើន​នាក់ បាន​ប្រកាន់​យក​ ជា​យូរ​ណាស់​មក​ហើយ ហើយ​ពួក​គេ​ក៏​បាន​ព្យាយាម​បញ្ឈប់​ទ្រង់​(យ៉ូហាន ៥:១៦-១៨)។​ ព្រះ​យេស៊ូវ​ទ្រង់​​មាន​បន្ទូល​ទៅ​កា​ន់​ពួក​គេ​ថា​ “អ្នក​​រាល់​​គ្នា​​ស្ទង់​​មើល​គម្ពីរ ដោយ​​ស្មាន​​ថា បាន​​ជីវិ​ត​ដ៏​​នៅ​​អស់​​កល្ប​​ជា​និច្ច​​ អំពី​​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ ឲ្យ​បាន​ជីវិត​ទេ”(ខ.៣៩-៤០)។

លោក​អូសវ៉ល ឆេមប័រ(Oswald Chambers) បាន​សង្កេត​ឃើញ​ថា “ព្រះ​ទ្រង់​មាន​វិធី​បង្ហាញ​នូវ​សេចក្តី​ពិត ដែល​ទាស់​ប្រឆាំង​នឹង​ទ្រឹស្តី​របស់​មនុស្ស បើ​សិន​ជា​ទ្រឹស្តី​ទាំង​នោះ រារាំង​មិន​ឲ្យ​ទ្រង់​ជួយ​សង្រ្គោះ​វិញ្ញាណ​របស់អ្នក​នោះ​”។​​

បទ​ពិសោធន៍​​​​លំបា​ក់ៗ ​នាំឲ្យ​យើង​ចោទ​សួរ​អំពី​ការ​សន្និដ្ឋាន​របស់យើ​ង អំពី​ព្រះ​អម្ចាស់ ហើយ​វា​ក៏​អាច​នាំ​ឲ្យ​យើង​មាន​ការ​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ​អំពី​ព្រះ​ និង​ទុក​ចិត្ត​ទ្រង់​កាន់​តែ​ខ្លាំង បើ​សិន​ជា​យើង​បាន​រិះគិ​តយ៉ាង​ល្អិត​ល្អន់​ ហើយ​ចូល​មក​រក​ទ្រង់ ។ – David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles