កិច្ចការដ៏សំខាន់

ថ្មីៗ​នេះ​គេ​បាន​​ចាត់​តាំង ឲ្យ​ខ្ញុំ​ទៅ​បំពេញ​មុខ​នាទី​ជា​គណៈ​វិនិច្ឆ័យ ។ កិច្ចការ​នេះ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ហើយ​ត្រូវ​ចំណាយ​ពេល​ច្រើន​ផង តែ​ក៏​ជា​កិច្ចការ​ដ៏​សំខាន់​ផង​ដែរ ។ ក្នុង​អំឡុង​ពេល​នៃ​ការប្រ​ជុំ នៅ​ថ្ងៃ​ទី​មួយ ចៅ​ក្រម​បាន​បង្រៀន​យើង អំពី​ការ​ទទួល​ខុស​ត្រូវ​នៃ​កិច្ចការ​នោះ ។​ យើង​នឹង​ត្រូវ​អង្គុយ​នៅ​ក្នុង​ទី​​ជំនុំ​ជម្រះ​ក្តី ឲ្យ​មនុស្ស​ដែល​មាន​ជម្លោះ​(តុលា​ការ​ខាង​រដ្ឋ​​បវេណី) ឬ​ជំនុំ​ជម្រះ​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ទោស​ឧក្រិដ្ឋ(​តុលាការ​ព្រហ្ម​ទណ្ឌ)។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅ​មាន​ការ​ខ្វះ​ខាត នៅ​ក្នុង​កិច្ចការ​ដែល​ខ្ញុំ​កំពុង​បំពេញ​នេះ ។​ ការ​សម្រេ​ច​ក្តី​ឲ្យ​អ្នក​ដទៃ អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ជីវិត​របស់​អ្នក​នោះ ដូចនេះ វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ ។​ យើង​ជា​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ​ឡើយ ដូចនេះ យើង​មិន​អាច​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្តី​ ឲ្យ​បាន​ត្រឹម​ត្រូវ​ជានិច្ច​ឡើយ ។​

ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ពិភព​លោក​​យើង អាច​ជួប​ការ​លំបាក ហើយ​មាន​ការ​ចុះ​ខ្សោយ ដោយ​សារ​កំហុស​ឆ្គង ដែល​មនុស្ស​យើង​មាន​នៅ​ក្នុង​ការ​គ្រប់​គ្រង ប៉ុន្តែ យើង​អាច​ទុក​ចិត្ត​ព្រះ​ជានិច្ច​ ដ្បិត​ទ្រង់​មាន​ប្រាជ្ញា និង​យុត្តិធម៌​ដ៏​​​អស្ចារ្យ ។​ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​តម្កើង​បាន​ច្រៀង​ថា “ព្រះ​យេហូវ៉ា​​គ្រប់​​គ្រង ឯ​លោកីយ៍​ក៏​បាន​តាំង​មាំមួន​នៅ នឹង​រង្គើ​មិន​បាន​ឡើយ ទ្រង់​នឹង​ជំនុំជំរះ​គ្រប់​ទាំង​សាសន៍​ដោយ​ទៀង​ត្រង់”(ទំនុកតម្កើង ៩៦:១០)។ ព្រះ​ទ្រង់​ជំនុំ​ជម្រះ​ដោយ​សេចក្តី​សុចរិត ព្រោះ​ទ្រង់​មាន​សេចក្តី​យុត្តិធម៌​ដ៏​ឥត​ខ្ចោះ ហើយ​មាន​លក្ខណៈ​សម្បត្តិ​ដ៏​គ្រប់​លក្ខណ៍ ។​

យើង​អាច​ទុក​ចិ​ត្ត​ព្រះ ក្នុង​ពេល​ឥឡូវ​នេះ​បាន នៅ​ពេល​ជីវិត​របស់​យើង​ជួប​ភាព​អយុត្តិធម៌ ដោយ​ដឹង​ថា​ ទ្រង់​នឹង​ជំនុំ​ជម្រះ​ការ​ទាំង​អស់ ដោយ​យុត្តិធម៌​​នៅគ្រា​ចុង​ក្រោយ(២កូរិនថូស ៥:១០)។

– Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles