រវល់ខ្លាំងពេក គ្មានពេលស្គាល់ព្រះ ?

ថ្ងៃមួយ ពេល​ដែល​ខ្ញុំ​កំពុ​ង​រង់​ចាំ​ឡើង​យន្ត​ហោះ មាន​មនុស្ស​ដែល​ខ្ញុំ​មិ​នបាន​​ស្គាល់​​ម្នាក់ បាន​ឮ​ខ្ញុំ​និយាយ​ថា ខ្ញុំ​ជា​អ្នក​បម្រើ​ព្រះ​តាម​ស្ថាប័​ន ហើយ​គាត់​ក៏​បាន​រៀប​រាប់​ប្រាប់​ខ្ញុំ អំពី​ជីវិ​ត របស់​គាត់មុន​ពេល​ស្គាល់ព្រះ​គ្រីស្ទ​​ ។​ គាត់​បាន​ប្រាប់​ថា “ជីវិត​របស់​ខ្ញុំ គឺ​មាន​​ជាប់​​ដោយ​​អំពើ​​បាប និង​ភាពអាត្មានិយម តែ​ក្រោយ​មក​ខ្ញុំ​ក៏​បាន​ស្គាល់​ព្រះយេ​ស៊ូវ”។

ខ្ញុំ​ក៏​បាន​ស្តាប់​គាត់​និយាយ ដោយ​ចាប់​​អារម្មណ៍ ចំពោះ​កា​​​រ​រៀប​រាប់​អំពី​ការ​ផ្លាស់​ប្រែ​​​ជា​ច្រើន​ចំណុច​ ​​ក្នុង​​ជីវិត​គាត់ និង ការ​​ល្អដែ​លគាត់​បាន​ធ្វើ ។​ តែ ដោយសារ​ការ​រៀប​រាប់​ទាំង​ប៉ុន្មាន​របស់​​គាត់ បាន​បង្ហាញ​អំពី​ការ​ជាប់​រវល់​របស់​គាត់ នោះ​​ខ្ញុំ​ក៏​អាច​​ដឹង​ថា គាត់​គ្មាន​ពេល​ប្រកប​​ជា​មួយ​ព្រះ​ទេ ។​ ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ ពេល​ដែល​គាត់​​និយាយ​ទៀត​ថា “លោក ខ្ញុំ​​បាន​គិត​ថា ខ្ញុំ​​នឹង​​មាន​​អារម្មណ៍​ថាខ្លួនឯងនឹងមានភាពល្អ​​ប្រសើរ​ជាង​​​មុខ​ នៅ​ពេល​ឥឡូវ​នេះ”។​

ខ្ញុំ​​ជឿ​​ថា នាង​ម៉ាថា ដែល​ជា​តួអង្គ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី អាច​យល់​អំពី​ការ​សង្កេត​របស់​បុរស​ម្នាក់​នេះ ។​ ពេល​ដែល​ព្រះយេស៊ូវ​​​យាង​មក​​ផ្ទះ​នាងម៉ាថា ក្នុង​នាម​ជា​ភ្ញៀវ នាង​បាន​ជាប់​រវល់​ធ្វើ​កិច្ចការ ដែល​នាង​បាន​រាប់​ជា​សំខាន់ ។​ តែ ការជាប់រវល់នេះ គឺ​មា​​​នន័យ​​ថា នាង​មិន​អាច​ផ្តោត​អារម្មណ៍​មក​លើ​ព្រះ​​យេស៊ូវ​ឡើយ ។​ ​ពេល​ដែល​នាង​ម៉ារាមិន​បាន​ជួយ​ធ្វើ​ការ នាង​ម៉ាថា​ក៏​បាន​សូម​ឲ្យ​ព្រះ​យេស៊ូវ​ស្តី​បន្ទោស​ ​នាង ។​ ក្នុង​ចំណោម​យើង មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​នូវ​កំហុស​ដូច​នេះ​ដែរ គឺ​នៅ​ពេល​ដែល​យើង​មាន​ការ​ជាប់​រវល់​ធ្វើកា​រ​ល្អ​ពេ​ក យើង​មិន​បាន​ចំណាយ​ពេល​ស្គាល់​ព្រះយេស៊ូវ​ ឲ្យ​បាន​កាន់​តែ​ច្បាស់​ទេ ។​

ចំពោះ​មិត្ត​រួម​ដំណើរ​តាម​យន្ត​ហោះ​ម្នា​ក់​នោះ ខ្ញុំ​ក៏​បាន​ផ្តល់​យោបល​ឲ្យ​គាត់ ដោយ​ផ្អែក​ទៅ​លើ​ព្រះ​បន្ទូល​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​ចំពោះ​នាង​ម៉ាថា ក្នុង​ព្រះគ​ម្ពីរ​លូកា ១០:៤១-៤២ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា “សូម​លោក​បង្អង់​កិច្ចកា​រដែល​លោក​​រវល់​​ធ្វើ​​នោះ ហើយ​សូម​លះ​បង់​ពេល ដើម្បី​រៀន​ស្គាល់​ព្រះ​វិញ ។​ សូម​អនុញ្ញាត​ឲ្យ​ព្រះ​បើក​សម្តែង​ព្រះ​អង្គ​ទ្រង់ ដល់​លោក​”។​ បើ​សិន​ជា​យើង​ជាប់​វវល់​ខ្លាំង​ពេក ហើយ​មិន​អាច​ចំណាយ​ពេល​ជា​មួយ​ព្រះ​បាន ការ​នេះ​គឺ​គ្រាន់​តែ​មាន​ន័យ​ថា យើង​មាន​ការ​រវល់​ខ្លាំង​ពេក​ហើយ ។​ – Randy Kigore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles