ការជំពាក់ការអរគុណ

លោក​ដេវ រ៉នដ៍លេត(Dave Randlett) គឺ​ជា​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​សូម​សម្តែង​ការ​អរគុណ​ ។ “តាម​រយៈ​គាត់ ជីវិត​របស់​ខ្ញុំ​បាន​មាន​ការ​ផ្លាស់​ប្រែ”។ ​លោក​ដេវ​បាន​លា​ចាក​លោក​ទៅ​នៅ​នគរស្ថាន​សួគ៌​នៅ​ខែ​តុលា ឆ្នាំ២០១០ ។​ គាត់​បាន​ក្លាយ​ជា​អ្នក​ថែរ​បំប៉ន​ខ្ញុំ ​ពេលដែល​​ខ្ញុំ​ទើប​តែ​ទទួល​ជឿ​ព្រះ​គ្រីស្ទ ក្នុង​ពេល​​កំពុង​សិក្សា​នៅ​ស​កលវិទ្យាល័យ ។​ គាត់​មិន​គ្រាន់​តែ​បាន​លះ​បង់​ពេល​វេលា សម្រាប់​ខ្ញុំ​​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ដោយ​ឲ្យ​ខ្ញុំ​មាន​ឱកា​ស​រៀន​សូត្រ និង​រីក​លូត​លាស់ នៅ​ក្នុង​ការងារ​បម្រើ​ព្រះ ។ លោក​ដេវ​​​ជា​ឧបករណ៍​របស់​ព្រះ ដែល​បាន​ផ្តល់​ឱ​កាស​ឲ្យ​ខ្ញុំ បាន​ក្លាយ​​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​និស្សិត និង​ធ្វើ​ដំណើរ​ជា​មួយ​ក្រុម​តន្រ្តី​​សកល​វិទ្យាល័យ ។​ និយាយ​រួម គាត់​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ការ​ផ្លាស់​ប្រែ និង​​ត្រៀម​ខ្លួន ដើម្បី​រស់​នៅ​ក្នុង​ជីវិត ដែ​ល​បង្រៀន​ព្រះ​បន្ទូ​ល​ព្រះ ។​ ខ្ញុំ​មាន​អំណរ ដោយ​បាន​សម្តែង​នូវ​ការ​អរគុណ ​ចំពោះ​គា​ត់​ជា​ច្រើន​លើក ។​

ខ្ញុំ​បា​ន​អរគុណ​លោក​ដេវ ដែល​មាន​ឥទ្ធិពល នៅ​ក្នុង​ជីវិ​ត​ខ្ញុំ គឺ​ដូច​ដែល​សាវ័ក​ប៉ុល មាន​ការ​ដឹង​គុណ ចំពោះ​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល ដែល​បាន​បម្រើ​ព្រះ​អម្ចាស់ ជា​មួយ​គាត់ ។​ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “គេ​បាន​ប្រថុយ​ជីវិត ​ដោយ​ព្រោះ​ខ្ញុំ មិន​មែន​តែ​ខ្ញុំ​ដែល​អរគុណ​ដល់​គេ​ប៉ុណ្ណោះ គឺ​ទាំង​ពួក​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ថែម​ទៀត”(រ៉ូម ១៦:៤)។

អ្នក​ក៏​ប្រហែល​ជា​មាន​មនុស្ស នៅ​ក្នុង​ជីវិ​តរបស់​​អ្នក ដែល​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ដោយ​ផ្តល់​ឲ្យ​អ្នក នូ​វឱកាស​បម្រើ ឬ​មាន​ឥទ្ធិពល​ខាង​ព្រលឹង​វិញ្ញាណ​យ៉ាង​ខ្លាំង មក​លើ​ជីវិត​អ្នក ។​ អ្នក​ទាំង​នោះ អាច​ជា​គ្រូ​គង្វាល អ្នក​ដឹក​នាំ​ការ​ងារ​បម្រើ​ព្រះ មិត្ត​ភ័ក្រ ឬ​សមាជិក​គ្រួសារ ដែល​បាន​ធ្វើ​ការ​លះ​បង់ ដើម្បី​ជួយ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ ថ្វាយ​ព្រះ​គ្រីស្ទ ។​ ខ្ញុំ​សូម​សួរ​អ្នក​ថា តើ​អ្នក​បាន​សម្តែង​នូវ​ការ​អរគុណ ដល់​ពួក​គេ​ហើយ​ឬ​នៅ? – Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles