វិន័យរបស់លោកវូឌិន

លោក​ចន វូឌិន(John Wooden) គឺ​ជា​គ្រូ​​បង្វឹក​ដ៏​ល្បីល្បាញ​ម្នាក់​ដែល​បាន​ដាក់​វិន័យ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ សម្រាប់​ ​ឲ្យ​​ក្រុម​កីឡា​របស់​គាត់​អនុវត្ត​តាម ។​ ពេល​ណា​មាន​កីឡាករ​ណា​​ម្នាក់​ទទួល​បាន​ពន្ទុ នោះ​គាត់​ត្រូវ​ទទួល​ស្គាល់ សមាជិក​ក្រុម​ណា​មួយ ដែល​បាន​ជួយ​ឲ្យ​អ្នក​នោះ​បាន​ពន្ទុ ។​ មាន​ពេល​មួយ ពេល​ដែ​លគាត់​កំពុង​បង្វឹក​ក្រុម​កីឡា​វិទ្យាល័យ មាន​សមា-ជិក​​ក្រុម​កីឡា​ម្នាក់ បាន​សួរ​គាត់​ថា “លោក​គ្រូ តើ​ការ​ធ្វើ​​ដូច​នេះ មិន​​នាំ​ចំ​ណាយ​ពេល​ច្រើន​ពេក​ទេ​ឬ?”​ លោក​វូឌិន​ក៏​បាន​ត​ប​ថា “ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​ឯង រ​ត់​ទៅ​ឱប​គាត់ នៅ​កន្លែង​ហ្នឹង​ឯ​ណា​ គឺ​គ្រាន់​តែ​ងង់​ក្បាល​ដាក់​គាត់​ទៅ​បាន​ហើយ”។​

ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ លោក​វូឌិន​បាន​មើល​ឃើញ​ភាព​ចាំ​បាច់​នៃ​ការ​បង្រៀន​ក្រុម​កីឡា​របស់​គាត់​ថា ពួក​គេ​ជា​កីឡាករ​មួយ​ក្រុម គឺ​មិន​មែន “គ្រាន់​តែ​ជា​​ក្រុម ដែល​មាន​ទៅ​ដោយ​មនុស្ស​ដែល​មាន​ម្ចាស់​ការ​រៀង​ៗ​ខ្លួន​នោះ​ឡើយ”​។​ មនុស្ស​ម្នាក់​ៗ សុទ្ធ​តែ​រួម​ចំណែក នៅ​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម​ទទួល​​បាន​ជោគ​ជ័យ ។​

ការ​នេះ​បាន​ក្រើន​រំឭក​ខ្ញុំ អំពី​របៀប​នៃ​កា​រ​ធ្វើ​ការ ក្នុ​ង​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ ។​ តាម​បទ​គម្ពីរ ១​កូរិនថូស ១២:១៩-២០ យើង​ម្នាក់​ៗ​គឺ​សុទ្ធ​តែ​ជា​ផ្នែក​ផ្សេង​ៗ​គ្នា នៃ​រូបកាយ​តែ​មួយ ។​ គឺ​ដូច​ដែល​មាន​សេច​ក្តី​​​ចែ​ង​ថា​ “ បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ​១ នោះ​តើ​រូបកាយ​នឹង​នៅ​ឯ​ណា តែ​មាន​អវយវៈ​ជា​ច្រើន​វិញ ប៉ុន្តែ​រូបកាយ​តែ​១​ទេ”។ តើ​ជោគ​ជ័យ​របស់​គ្រួ​គង្វាល ការ​សិក្សា​ព្រះ​គម្ពីរ ឬ​កម្ម​វិធី​នៃ​ពួក​ជំនុំ អាស្រ័យ​ទៅ​លើ​ការងារ​របស់​មនុស្ស​តែ​ម្នាក់​ឬ? តើ​ត្រូវ​មាន​មនុស្ស​ប៉ុន្មាន​នាក់​រួម​ចំណែក ដើម្បី​ឲ្យ​ពួក​ជំនុំ ឬ​អង្គ​ការ​គ្រីស្ទ​បរិស័ទ ឬ​ក៏​គ្រួសារ​មួយ មាន​ដំណើរ​ការ​យ៉ាង​រលូនទៅបាន​?

វិន័យ​របស់​លោក​វូឌិន និង​បទ​គម្ពីរ​១កូ​រិនថូស ជំពូក​១២ គឺ​មាន​ប្រភព​នៅ​ក្នុង​គោលការណ៍ នៃ​ការ​បំពេញ​សេចក្តី​ត្រូវ​កា​រឲ្យ​​គ្នា​ទៅ​វិញ​ទៅមក ។​ ចូរ​យើ​ង​ប្រើ​អំណោយ​ទាន​របស់​យើង នៅ​ក្នុង​រូបកាយ​ព្រះ​គ្រីស្ទ ដើម្បី​ស្អាង ពង្រឹង និង​ជួយ​អនុវត្ត​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ(ខ.១-១១)។ – Candy Hes Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles