លក្ខណៈសម្បត្តិ ក្នុង​ពេល​ប្រកួតកីឡា

លោកក្លេយតុន ខេឌ្រិក-ហូមស៍​ (Clayton Kendrick-Holms) គឺ​ជា​គ្រូ​បង្វិក​កីឡាបាល់​ទាត់​ម្នាក់ ដែល​បាន​​កសាង​​ក្រុម​កីឡា​របស់​ខ្លួន ដោយ​បង្រៀន​​សមាជិក​ក្រុម​ម្នាក់​​ៗ​​ឲ្យ​មាន​​លក្ខណៈ​សម្បត្តិ​ល្អ​ៗ ។​ ក្នុង​ក្រុម​របស់​គាត់ គេមិន​បាន​ប៉ាក់​ឈ្មោះ​របស់​​​​កីឡាករ​ទាំង​នោះ​ នៅ​​លើ​​​ខ្នង​​នៃ​​អាវ​យឺត​របស់​​​​​​ពួក​គេ​​​ទេ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​បាន​សរសេរ​ពាក្យ ដូច​ជា “គ្រួសារ” “ការ​គោរព” “ការ​ទទួល​ខុស​ត្រូវ” និង “លក្ខណៈ សម្បតិ្ត​”​ជា​ដើម ។ មុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម​ម្តង​ៗ គ្រូ​បង្វិក​រូប​នេះ តែង​តែ​​រំឭក​ក្រុម​របស់​គាត់ ឲ្យ​ប្រកួត តាម​គោលការណ៍​ទាំង​នោះឯង ។ ​សាវ័ក​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​ ​គ្រីស្ទ​បរិស័ទ​ម្នាក់​ៗ ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ៗ​ ​(២ពេត្រុស ១:៥-៧) នៅ​ក្នុង​ជីវិត ដែល​រស់​នៅដោ​យ​ជំនឿ ដែល​មាន​ដូច​ជា :

សេចក្តី​ទៀង​ត្រង់​ : ដោយអនុញាតឲ្យព្រះកែច្នៃឲ្យយើងមានលក្ខណៈសម្បត្តិលេចធ្លោ ។

ការមានដំរិះ​ : ដោយ​សិក្សា​ព្រះ​បន្ទូល​ព្រះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា ដើម្បី​តយុទ្ធ​​នឹង​ភាព​ខុស​ឆ្គង ។

មានភាពអត់សង្កត់ : ដោយ​​កោត​ខ្លាច​ព្រះ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​យើង​ជ្រើស​រើស​លក្ខណៈ​សម្បត្តិ ដែល​កោត​ខ្លាច​ព្រះ ។

សេចក្តីខ្ជាប់ខ្ជួន : ដោយ​មាន​សេចក្តី​សង្ឃឹម ​ទោះ​ជា​មាន​ទុក្ខ​លំបាក​ក៏​ដោយ ព្រោះ​យើង​ជឿ​ជាក់​លើ​លក្ខណៈ​សម្បត្តិ​របស់​ព្រះ ។

គោរពប្រតិបត្តិដល់ព្រះ : ថ្វាយ​សិរីល្អ​ដល់​ព្រះ នៅ​ក្នុង​ទំនាក់​ទំន​ង​ ដែលយើង​មាន​ក្នុង​​ជីវិត ។ ការរាប់អានគ្នាជាបងប្អូន : ដោយ​ផ្តល់​ឲ្យ​នូវ​ភាព​កក់​ក្តៅ ដល់​គ្រីស្ទ​បរិស័​ទ​ដទៃ​ទៀត។

មាន​សេចក្តីស្រឡាញ់ : ដោយ​ធ្វើ​ការ​លះ​បង់ ដើម្បី​ប្រយោជន៍​​អ្នក​ដទៃ។​​

សូម​យើង​អភិវឌ្ឍន៍​ជីវិត​របស់​យើង ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ទាំង​អស់​នេះ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ជា​និច្ច។ – Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles