ប៉ា មិនបាននិយាយថា “អូ!”ទេ

មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់ បាន​ធ្វើ​ការ​ងារក្នុង​បន្ទប់​ធ្វើ​ការ ក្នុង​ផ្ទះ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ដោ​យព្យាយាម​ធ្វើ​របាយការណ៍​ដែល​ចាំ​បាច់​មួយ​ចំនួន ។​ ពេល​នោះ​កូន​ស្រី​តូច​របស់​គាត់ ដែល​មាន​អាយុ​ប្រហែល​៤​ឆ្នាំ កំពុង​លេង​នៅ​ក្បែរ​តុ​របស់​គាត់ ដោយ​ធ្វើ​ឲ្យ​មាន​ភាព​រញេរ​ញ៉ៃ លើក​របស់​របរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត បើក​ថត​តុ​លេង ហើយ​បាន​បង្ករ​ឲ្យ​មាន​សម្លេង​រំខាន​យ៉ាង​ខ្លាំង ។​

មិត្ត​ភ័ក្ររ​បស់​ខ្ញុំ​ម្នាក់​នេះ បាន​អត់​ធ្មត់​នឹងកា​រ​រំខាន​នេះ ដោយ​គ្មាន​ការ​ត្អូញ​ត្អែ​រ​ឡើយ រហូ​ត​ដល់​ពេល​មួយ កូន​ស្រី​របស់​គាត់ ក៏​បាន​បិត​ថត​តុ​មួយ​ទំហឹង បណ្តាល​ឲ្យ​គៀប​ម្រាម​ដៃ​ខ្លួន​ឯង ហើយ​វា​ក៏​ស្រែក​យំ ដោយ​​ការ​ឈឺ​ចាប់​នោះ ។​ ដោយ​សារ​មាន​ការ​រំខាន​ខ្លាំង​ពេក គាត់​ក៏​បាន​ស្រែក​ឡើង​ថា “ចប់​ហើយ!” ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​នាំ​វា​ចេញ​ពី​បន្ទប់​ធ្វើ​ការ​នោះ ហើយ​ក៏​បិត​ទ្វា ។

ក្រោយ​មក ម្តាយរ​បស់​វា ក៏​បាន​ឃើញ​វា​កំពុង​តែ​យំ​នៅ​ក្នុ​ង​បន្ទប់​គេង​របស់​វា ហើយ​ក៏​ព្យាយាម​កម្សាន្ត​ចិត្ត​វា ។ ​គា​ត់ក៏​សួរ​វា​ថា “តើ​ម្រាម​ដៃ​កូន​នៅ​ឈឺឬ​?” ក្មេ​ងស្រី​តូច​នោះ​​ឆ្លើយ​ទាំង​ខ្សិប​ខ្សួល​ថា “អត់​ឈឺ​ទេ” ។​ គាត់​ក៏​សួរ​ទៀត​ថា “អញ្ចឹង ហេតុ​អ្វី​បាន​ជា​កូន​នៅ​យំ​ធ្វើ​អ្វី​ទៀត?” វា​ក៏​ឆ្លើយ​ថា “ពេល​កូន​គៀប​ម្រាម​ដៃ ប៉ា​មិន​បាន​និយាយ​ថា ‘អូ’​ទេ!”

ជួន​កាល យើង​គ្រាន់​តែ​ចង់​ឮ​ពាក្យ​ដូច​នេះ​ឯង តើ​មែន​ទេ? គឺ​យើង​ចង់​ឮ​ពាក្យ នេះ​ចេញ​ពី​មាត់​អ្នក ដែល​យក​ចិត្ត​ទុក​ដាក់ ហើយ​ឆ្លើយ​តប​ចំពោះ​យើង ដោយ​ចិត្ត​សប្បុរស និង​ការ​អាណិត​អាសូរ ដោយ​ពាក្យ​ថា “អូ!” យើង​មាន​ព្រះ​មួយ​អង្គ​ព្រះ​នាម​យេស៊ូវ ដែល​យក​ព្រះ​ទ័យ​ទុ​ក​ដាក់​ចំពោះ​យើ​ង ។

ព្រះ​យេស៊ូវ​ទ្រង់​ស្រឡាញ់​យើង ទ្រង់​ជ្រាប់​អំ​ពី​ទុក្ខ​ព្រួយ​របស់​យើង ហើយ​បាន​លះ​បង់​ព្រះ​ជន្ម​ទ្រង់​ដើម្បី​យើង(អេភេសូរ ៥:២)។ ឥឡូវ​នេះ យើង​ត្រូ​វតែ “ដើរ​ក្នុង​សេចក្តី​ស្រឡាញ់” ហើយ​យក​តម្រាប់​តាម​ទ្រង់ ។​ – David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles