តើត្រូវពឹងក្រចកដៃ​ខ្ញុំ ឬពឹងព្រះហស្ថទ្រង់?

ទស្សនៈ​​របស់​​យើង អាច​​មា​ន​ការ​​ផ្លាស់​​ប្តូរ ដោយ​​សារ​​ទុក្ខ​លំបាក​ដែល​យើង​បាន​ជួប​ប្រទះ ។​ ថ្មី​​ៗ​​នេះ ខ្ញុំ​បាន​នឹក​ចាំ​អំពី​ការនេះ នៅ​ពេល​​​ខ្ញុំ​បា​ន​​សំណេះ​សំណាល ជា​មួយ​ស្រ្តី​ម្នាក់ ដែល​ខ្ញុំ​បាន​ជួយ​រំលែក​ទុក្ខ ។​ គាត់​ក៏​ជា​​ឪពុក​ម្តាយ​ដូច​​ខ្ញុំ និង​ស៊ូ​(Sue)​ផង​ដែរ ។ ​កូន​ស្រី​វ័យ​ជំទង់​​របស់​គាត់​ បាន​​បាត់​​ប​ង់​ជីវិត​ភ្លាម​ៗ ដោយ​មិន​បាន​ដឹង​ជា​មុន។​

គាត់​​បាន​​ប្រាប់​​ខ្ញុំ​​ថា គា​ត់​​នឹ​ក​កូ​ន​ស្រី​​របស់​​គាត់​ជាព​ន់ពេ​ក ហើយ​គាត់​បាន​ទូល​ព្រះ​ថា គាត់​មាន​អារម្មណ៍​ថា ខ្លួន​​គាត់​ហាក់​ដូច​ជា​កំពុង​ខំ​តោង​នឹ​ងក្រចក​ដៃ ដើម្បី​កុំ​​ឲ្យ​ធ្លាក់ ។​ បន្ទាប់​មក គាត់​មាន​អារម្មណ៍​ថា ព្រះ​ហស្ថ​ទ្រង់​បាន​ការពារ​គាត់ ដោយ​ចាប់​លើក​គាត់​ឡើង ហើយ​គាត់​អាច​លែង​ដៃ ដើម្បីឲ្យ​ទ្រង់​​ទ្រ​​គាត់ ។​

គាត់​ប្រែ​ជា​មាន​ទស្សនៈ​ដែល​​ល្អ​ប្រសើរ​ជាង​មុន ។​ រឿង​នេះ​​បាន​រំឭក​យើង​ថា កាល​ណា​មាន​ទុក្ខ​លំបាក ហើយ​យើង​មាន​អារម្មណ៍​ថា ​ហាក់​ដូច​ជា​ស្ទើរ​តែ​លែង​មាន​សេចក្តី​ជំនឿ​តទៅ​ទៀត នោះ​យើង​មិន​​ត្រូវ​​ពឹ​ងលើសមត្ថ​ភាព​ខ្លួន​ឯង​ឡើយ តែ​ត្រូវ​សូម​ឲ្យ​ទ្រង់​ទ្រ​យើង​ឡើង ដោយ​ព្រះ​ហស្ថ​ដ៏​មាន​ចេស្តា ។​

ព្រះ​គម្ពីរ​ទំនុក​តម្កើង ៣៧:២៣-២៤ បាន​ចែង​ថា “​គឺ​​ព្រះ​យេហូវ៉ា​​ដែ​ល​តម្រូវ​​អស់​​ទាំង​​ជំហាន​នៃ​មនុស្ស​ល្អ… ទោះ​បើ​គេ​ភ្លាត់​ដួល គង់​តែ​មិន​ត្រូវ​ដួល​ទាំង​ស្រុង​ទេ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ទ្រ​អ្នក​នោះ​ដោយ​ព្រះហស្ត”។​ បទគម្ពីរទំនុកតម្កើង ៦៣:៨​ បានចែងថា “ព្រលឹង​ទូលបង្គំ​តាម​ទ្រង់​ប្រកិត ព្រះហស្ត​ស្តាំ​នៃ​ទ្រង់​ក៏​ទប់ទល់​ទូលបង្គំ”។

ពេល​យើង​មាន​ទុក្ខ​លំបាក យើង​ប្រហែល​ជា​ខំ​​ផ្តោត​យ៉ាង​ខ្លាំង ទៅ​លើ​ការ​តោង​ព្រះឲ្យជាប់ បាន​ជា​យើង​ភ្លេច​ថា ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​ការពារ​យើង ។​ ដូច​នេះ យើង​មិន​ត្រូវ​ខំ​តោង​នឹង​ក្រចក​ដៃ​របស់ខ្លួន​ឡើយ តែ​យើង​ត្រូវ​អនុញ្ញាត​ឲ្យ​ទ្រង់​ទ្រ​យើ​ង នឹង​​ព្រះ​ហស្ថ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​វិញ។​ – Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles