សមនឹងទទួល ដោយយុត្តិធម៌

អតីតៈ​សហការី ផ្នែក​​បោះ​ពុម្ភ​​ម្នាក់​​បាន​​រស់​​នៅ ដោយ​ការ​ភ័យ​​ខ្លាច​គេ​បណ្តេញ​ចេញ​ពី​ការងារ អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ ។​ គេមិន​​ដឹង​ថា​ហេ​តុអ្វី បានជា​​ប្រធាន​​ផ្នែក​ថ្មី​របស់​គាត់ បាន​ធ្វើ​ការ​វាយ​តម្លៃ​អ​វិជ្ជមាន​ជា​ច្រើន នៅ​ក្នុង​ឯក​សារ​គាត់​ទេ ។​ ថ្ងៃ​មួយ មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ បាន​យល់​ថា គេ​មុខ​ជា​ដេញ​គាត់​ចោល​ជា​មិន​ខាន​​ទេ តែ​ផ្ទុយ​ទៅ​វិញ អ្នក​ដែល​​​ត្រូវបាន​គេ​​បណ្តេញ​​ចេញ​នោះ គឺ​ជា​ប្រធាន​ផ្នែក​ថ្មី​របស់​គាត់​ទៅ​វិញ​ទេ ។​

មាន​ជន​ជាតិ​យូដា​ម្នាក់ឈ្មោះ​ម៉ាដេកាយ បាន​ជួប​ប្រទះ​នឹង​ស្ថានភាព​ដូចនេះ​ផង​ដែរ ក្នុង​សម័យ​ដែល​ប្រជាជន​អ៊ីស្រា-អែល បាន​ជាប់​ជា​ឈ្លើយ នៅ​ចក្រភព​បាប៊ីឡូន។​ ហាម៉ាន ដែល​មន្ត្រី​ធំ​ជាង​គេ របស់​ស្តេចអ័ហា​ស៊ូរុស ចង់​ឲ្យ​មន្ត្រី​ទាំង​អស់​លុត​ជង្គុង​​គោរ​ព​ខ្លួន ប៉ុន្តែ ​លោក​ម៉ាដេកាយ​ព្រម​ឱន​ខ្លួន​ចុះ​គោរព​ចំពោះព្រះ​តែ​ប៉ុណ្ណោះ(នាងអេសធើរ ៣:១-២)។ ការ​នេះបា​នធ្វើ​ឲ្យ​ហាមាន​ខឹង​សម្បាយ៉ាងខ្លាំង ហើយ​ក៏​បាន​រៀប​គម្រោង​កំចាត់​លោក​ម៉ាកាយ ព្រម​ទាំង​ជនជាតិ​យូដាទាំ​ងអស់​ ដែល​រស់​នៅ​ក្នុង​ចក្រ​ភព​ពើរស៊ី(ខ.៥-៦)។​ ហាមាន​ក៏​បាន​បញ្ចុះ​បញ្ចូល​ស្តេច​អ័ហា​ស៊ូ​រ៉ុស ឲ្យ​ចេញ​ព្រះរា​ជក្រឹត្យ ដើម្បី​ប្រហារ​ជីវិត​ជនជា​តិ​យូដា​ទាំង​អស់ ហើយ​បាន​ឲ្យ​គេ​ចាប់​ផ្តើម​ដំឡើង​​ឈើ​ សម្រាប់​ព្យួរក​លោក​ម៉ាដេកាយទៀត​(៥:១៤)។ ទោះជា​យ៉ាង​ណា​ក៏ដោយ ផ្ទុយ​ទៅ​វិញ ហាម៉ាន​ត្រូ​វគេ​ព្យួ​រក​​​នៅ​លើ​ឈើ ដែល​គាត់​បាន​ឲ្យ​គេ​ដំឡើង​សម្រាប់​ប្រហារ​ជីវិ​តលោក​ម៉ាដេកាយ ហើយ​ប្រជាជន​យូដា​ក៏​បាន​រួច​ជីវិត(៧:៩-១០; ៨)។

នៅ​ក្នុង​អក្សរ​សាស្រ្ត គេហៅ​រឿង​នេះ​ថា សេចក្តី​យុត្តិធម៌​ដែល​សក្តិសម​នឹង​ទទួល ។ មនុស្ស​យើង​ម្នាក់​ៗ មិន​សុទ្ធ​តែ​ទទួល​បាន​នូវ​យុត្តិធម៌​ដូចនេះ​ឡើយ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​សន្យា​ថា ព្រះ​ទ្រង់​នឹង​សង​សឹក​ឲ្យ​អ្នក​ដែល​ទទួល​រង​ភាព​អាយុត្តិធម៌ នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន (រ៉ូម ១២:១៩)។ ទន្ទឹម​នឹង​ពេល​ដែ​ល​យើង​កំពុង​ទន្ទឹម​រ​ង់ចាំ​ថ្ងៃ​នោះ យើង​ត្រូ​វធ្វើ​អ្វី​ដែល​យើង​​អាច​ធ្វើ​បាន ដើម្បី​នាំ​ឲ្យ​មាន​ភាព​យុត្តិធម៌ និ​ង​ថ្វាយ​លទ្ធផល​​ទៅ​ក្នុង​​ព្រះ​ហស្ថ​ព្រះ ។​ – Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles