ការមិនទ្រាំទ្រទាល់តែសោះ

ពេល​ដែល​នាង សាយឡា មែកណៃ(Shayla McKnight) ដាក់​ពាក្យ​ធ្វើការ នៅ​ក្នុង​ក្រុម​ហ៊ុន​បោះ​ពុម្ភ​តាម​អ៊ីន​ធើណិត គាត់​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​បាន​ដឹង​ថា ក្រុមហ៊ុន​នេះ​​មាន​​បទ​បញ្ជា​ផ្ទៃ​ក្នុង​មួយ ដែល​មិន​ទ្រាំទ្រ​ចំពោះ​ការ​និយាយ​ដើម​គ្នា សូម្បី​តែ​បន្តិច ។​ គេ​បាន​លើក​ទឹក​ចិត្ត​និយោជិត​ទាំង​ឡាយ ឲ្យ​ជួប​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា ជា​ជាង​និយាយ​ដើម​គ្នា ទៅ​វិញ​ទៅ​មក ។​ បុគ្គលិក​ណា​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​និយាយ​ដើម​គ្នា នឹង​ត្រូវ​ទទួល​ការ​ស្តី​បន្ទោស​ពី​ថ្នាក់​លើ យ៉ាងដំណំ ហើយ​បើ​ពួក​គេ​នៅ​តែ​បន្ត​ប្រព្រឹត្ត​បែប​នេះ​ទៀត ពួក​គេ​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ជា​មិន​ខានទេ ។​

មុន​ពេល​ដែល​បទ​បញ្ជា​ផ្ទៃ​ក្នុង​មួយ​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុម​ហ៊ុន​មួយនេះ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​តាំ​ងពី​យូរ​មក​ហើយ អំពី​ក្រឹត្យ​វិន័យ​របស់​ទ្រង់ ដែល​មិន​បាន​ទ្រាំ​ទ្រ​ចំពោះ​ការ​និយាយ​ដើម និង​និយាយ​បង្ខូច ក្នុង​ចំណោម​រាស្រ្ត​របស់​ទ្រង់ទេ(លេវីវិន័យ ១៩:១៦)។ ទ្រង់​ក៏​បាន​ដាក់​បម្រាម ចំពោះ​កា​រ​និយាយ​លេង​ឥត​ប្រយោជន៍ ដោយ​ខ្វះកា​រ​ពិចារណា ឬ​ដោយ​ការ​និយាយ​បង្ខូច​អ្នក​ដទៃ ដែល​នាំ​ឲ្យ​ក្លាយ​ជាពា​ក្យ​ចចាម​អារ៉ាម ឬ​ពាក្យ​ពិត អំពី​អ្នក​ដទៃ ។​

ស្តេច​សាឡូម៉ូន បាន​មាន​បន្ទូល​ថា ការ​និយាយ​អាក្រក់​អំពី​នរណា​ម្នាក់ អា​ចនាំ​​មក​នូវសេច​​​​ក្តី​អន្ត​រាយ ។​ ការ​នេះ​នាំ​ឲ្យ​មនុស្ស​លែង​ទុក​ចិ​ត្ត​គ្នា(សុភាសិត ១១:១៣) ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ត្រូវ​បាក់​បែក​(១៦:២៨ ១៧:៩) នាំ​ឲ្យ​អ្នក​មាន​ភាព​អាម៉ាស និង​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់(២៥:៩-១០) ហើយ​ដុត​បញ្ឆេះ ឲ្យ​ក្លាយ​ជា​ភ្លើង​ជម្លោះ(២៦:២០-២២)។ មនុស្ស​យើង​កម្រ​នឹង​អាច​ជួស​ជុល​ភាព​ខូច​ខាត ដែល​ពាក្យ​មិន​ពិត​របស់​ខ្លួន បាន​បង្ករ​ឡើង ចំពោះ​អ្នក​ជិត​ខាង​របស់​ពួក​គេ ។​

ចូរ​យើង​ទូល​សូម​ដល់​ព្រះ​អម្ចាស់ ដើម្បី​កុំ​ឲ្យ​យើង​ចូល​រួម នៅ​ក្នុង​ការ​និយាយ​អាក្រក់ អំពី​អ្នក​ដទៃ​ឡើយ ។​ ទ្រង់​ស​ព្វព្រះ​ទ័យ នឹង​ឲ្យ​យើង​ដាក់​បង្ខាំង​មាត់​ខ្លួន​ឯង ដើម្បី​ឲ្យ​យើង​និយាយ​តែ​អំពី​ការ​ល្អ​គ្រ​​ប់យ៉ា​ង ដែល​យើង​បាន​ដឹង​ថា​អ្នក​ដទៃមា​ន ។​ – Marvin Willaims

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles