លោក ថេតជាចាស់ទុំម្នាក់នៅក្នុងក្រុមជំនុំរបស់ខ្ញុំ កាលពីមុនគាត់ធ្លាប់ធ្វើជា ប៉ូលីស។ នៅថ្ងៃមួយ ក្រោយពីគាត់បានរាយការណ៍អំពីអំពើហឹង្សាមួយ វាធ្វើអោយគាត់រងការគំរាមដល់ជីវិត។ មានបុរសម្នាក់ចាក់គេនឹងកូនកាំបិត រួចផ្ជង់កូនកាំបិតបម្រុងចាក់គាត់ទៀត។ ប៉ូលីសជាមិត្តរបស់គាត់ដកកំាភ្លើងបាញ់ជនល្មើស ពេលបម្រុងវាយប្រហារថេត។ គេឃាត់ជនល្មើសទាន់ តែថេតត្រូវគ្រាប់កំាភ្លើងពេលបាញ់តបតគ្នា។ ពេលរថយន្តសង្គ្រោះបន្ទាន់ដឹកគាត់ទៅដល់មន្ទីរពេទ្យ ព្រះវិញ្ញាណធ្វើអោយគាត់សម្រាកខាងព្រលឹងយ៉ាងលង់លក់។ លោកថេតនៅស្ងាត់ស្ងៀម ទោះជាគាត់អាចនិយាយសម្រាលទុក្ខ មន្ត្រីពង្រឹងច្បាប់ ដែលឈឺចិត្តជាខ្លាំងចំពោះវិបត្តិនេះយ៉ាងណាក៏ដោយ។
ព្រះអម្ចាស់យេស៊ូវបានសន្យាថានឹងប្រទាន សេចក្តីសុខសាន្តដល់យើង ទោះជាក្នុងគ្រាមានវិបត្តិ។ ប៉ុន្មានម៉ោងមុនពេលទ្រង់ត្រូវគេឆ្កាង ព្រះគ្រីស្ទលួងលោមសិស្សព្រះអង្គដោយមានបន្ទូលថា៖ «ខ្ញុំទុកសេចក្តីសុខសាន្តនៅនឹងអ្នករាល់គ្នា គឺខ្ញុំអោយសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ» (យ៉ូហាន ១៤:២៧)។
តើអ្នកមានខ្លាចអ្វីជាងគេ? បើអ្នកត្រូវប្រឈមមុខនឹងវា ចូរដឹងថាព្រះគ្រីស្ទគង់នៅជាមួយអ្នកហើយ។ ចូរទុកចិត្តដល់ព្រះអង្គដោយសេចក្តីអធិស្ឋាន ដែលនាំឲ្យ«សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ» (ភីលីព ៤:៧)។-Dennis Fisher