ចូរបង្ហាញថា អ្នកជានរណា

ពេល ខ្ញុំ​រង់​​ចាំ​ទទួល​ការ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​មួយ ខ្ញុំឃើ​ញ​ស្លាក​សញ្ញា​មួយ​នៅលើ​ជ​ញ្ជាំង​បង្ហាញ​ពីកា​រសុ​គត​របស់​ព្រះ​គ្រី​ស្ទ។ ក្រោយ​មក​គ្រូពេទ្យ​បាន​សួរ​សំនួរ​ខ្ញុំជា​ច្រើនតា​មរ​បៀប រដ្ឋ​បាលរួ​ម​មាន៖ «តើ​អ្នក​ចង់​ដឹង​ពី​ព្រះជា​ម្ចាស់​ទេ​? ព្រោះ​ខ្ញុំត្រូ​វទៅ​ប្រា​ប់លោ​កគ្រូ​ខ្ញុំ​ឲ្យ​ដឹ​ង»។ ខ្ញុំ​ឆ្លើយ​តប​ថា៖​«ខ្ញុំ​អរ​គុណ​ច្រើន​ណាស់ តែ​ខ្ញុំគិ​ត​ថាសំ​នួ​រដូ​ចជាមិ​នសូ​វ​សម​នឹង​ស្ថាន​ភា​ព​បច្ចុប្បន្ន»។ អ្នក​សួរ​ឆ្លើយ​តប​ដោយ​ញញឹ​មវិ​ញ​ថា​៖ «មន្ទីរ​ពេទ្យ​យើង​អនុវត្ត​តាម​ជំនឿ​លើព្រះ​ជាម្ចាស់ ព្រោះ​វា​ជាចំ​ណែក​នៃ​បេសកកម្ម​របស់​យើង»។ ខ្ញុំ​ចា​ប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​បុគ្គលិក​មន្ទីរ​ពេទ្យ ដែល​មិន​ខ្លាច​ប្រកាស​ថាខ្លួន​គេ​ជាន​រណាក្នុ​ងចំ​ណោម​អ្នក​មិន​ជឿ និង​មនុស្សទូទៅ​។​

លោក​ពេត្រុ​សបា​នលើ​កទឹ​ក​ចិ​ត្តក្រុម​អ្នក​ជឿនៅសត​វ​ត្សទី​១ ​ដែល​បាន​បែក​ខ្ញែកគ្នាដោ​យកា​រ​បៀត​បៀន ​ហើយ​កំពុង​តែ​រស់​នៅ​ក្នុងភា​ព​ភ័យ​ខ្លាច​ថា មិន​ថាព្រះ​ពរ ​និង​​ការ​ឈឺចា​ប់សុ​ទ្ធ​តែ​ដើម្បី​ប្រយោជន៍​ព្រះ​ជា​ម្ចាស់​ទាំងអស់​​។ «តែ​ទោះ​បីអ្ន​ក​រង​ទុក្ខ​លំបា​កព្រោះ​តែកា​រ​ល្អក៏​ដោយ​ នោះព្រះ​ជាម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។ ដូច្នេះ កុំ​ព្រួយ​បារ​ម្ភ​ឡើយ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះ​គ្រីស្ទ​ជាម្ចា​ស់លើជី​វិត​អ្នក​វិញ​ប្រសើរ​ជាង។ ហើយ​បើមា​នអ្ន​កណា​សួរនាំអ្ន​កអំពីជី​វិត​រស់នៅ​ជា​គ្រី​ស្ទប​រិស័ទ ចូ​រត្រៀម​ខ្លួន​ពន្យល់​គេ​ចុះ » (១ពេត្រុស ៣:១៤-១៥ )។

ដូច​ជាស្រ្តី​ម្នា​ក់នៅ​ម​ន្ទីរ​ពេទ្យ ហ៊ានប្រ​កាស​អំពី​គោល​ជំនឿ។ ដូច្នេះ យើងក៏​អា​ច​ធ្វើ​បាន​ដែរ។ ​ប្រសិន​បើ​គេរិះ​គ​ន់ ឬ​មើល​ងាយ​យើង​ដោយ​សារ​យើ​ងជឿព្រះ​គ្រីស្ទ យើង​គួរ​ឆ្លើយ​តប​ទៅ​គេវិ​ញ​ដោយ​ចិត្ត​សុភាព និង​​ការ​គោរព។ យើង​មិន​គួរ​ខ្លាច​ក្នុ​ងការ​បង្ហា​ញខ្លួ​ន​ថា ជា​អ្នក​ជឿព្រះ​អង្គ​ឡើយ​។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles