អាហាររបស់កូនក្មេង

តើ អ្នក​ធ្លាប់​ភ្លក្សអា​ហា​ររបស់​កូន​ក្មេង​ទេ? ខ្ញុំ​ធ្លាប់ វាមាន​រស​ជាតិ​សាប។ ដោយសារ​កូន​ក្មេង​ទើប​កើតម​ក​គ្មាន​ធ្មេញ គ្មាន​អាហារ​ណា​ផ្សេង​ទៀត​សម្រាប់ក្មេ​ង​ឡើយ។ កូន​ក្មេង​មិន​អាច​បរិភោគ​សាច់​បាន​ទេ!

គួរ​ឲ្យសោ​កស្តា​យណា​ស់ ដែល​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​ស្កប់​ចិ​ត្តនឹ​ងអា​ហារ​ទន់​ខាង​វិញ្ញាណ។ ពួក​គេ​សប្បាយ​ចិត្ត​នឹ​ងរៀ​នអំពី​បឋម​សិក្សា​នៃសេ​ចក្តី​ពិត ហើយ​មិន​ចង់​រៀន​អ្វី​លើស​ពីមូ​លដ្ឋា​នគ្រឹះ​នៃ​ដំ​ណឹង​ល្អឡើ​យ (ហេព្រើរ ៦:១-២)។ ដោយសារ​តែមិ​ន​ចង់​រៀន​ឲ្យ​ស៊ីជ​ម្រៅ​អំ​ពីសេ​ចក្តី​ពិត និង​បទ​គម្ពី​រផ្សេ​ង​ទៀត ជា​ហេ​តុធ្វើ​ឲ្យ​ពួ​កគេ​មិន​បាន​យល់​ព្រះប​ន្ទូល​នៃ​សេចក្តី​សុចរិត និង​ជំនឿ​ដ៏​ត្រឹម​ត្រូវ​ឡើយ(៥:១៣)។ ពួក​គេ​ជឿព្រះ​អង្គយូ​រ​ឆ្នាំហើ​យ តែស​មត្ថ​ភាព​ខាង​វិ​ញ្ញាណរ​ប​ស់ពួ​កគេមិ​នបា​ន​អភិវឌ្ឍ​សោះ ព្រោះ​ពួក​គេ​នៅតែ​ជា​កូ​ន​ខ្ចី។

កាល​ណាកុ​មារ​រីក​លូត​លាស់ខាង​រូ​បកាយ ​ពួក​គេរៀ​ន​បរិភោគអា​ហារ​រឹង ដែល​ផ្តល់​កម្លាំង និង​ជីវិត។ ដូចគ្នា​នេះ​ដែរ អ្នក​ជឿ​ព្រះអ​ង្គគ្រ​ប់រូ​ប​គួរ​តែប​រិភោគអាហារ​​រឹងៗខាងវិញ្ញាណ។ បើអ្នកខកខានមិនបានបរិភោគអាហាររឹងៗ អ្នក​នឹង​ទន់​ខ្សោយ ហើយ​ក៏​មិន​រីក​លូត​លាស់​ឡើយ។

អ្នក​អាច​ប៉ាន់​ប្រមាណ​អាយុ​រប​ស់បុ​គ្គ​លណាម្នា​ក់បា​ន ដោយ​សារ​តែ​សម្លឹង​មើល​រាង​កាយ​ពួក​គេ។ អាយុ​កាល​ខាង​វិញ្ញាណ​នឹង​សម្តែង​ចេញ​មក​ក្រៅ​តាម​រយៈ​សម​ត្ថភា​ព ញែក​ការ​ល្អចេ​ញ​ពីកា​រអា​ក្រក់ នៅក្នុ​ងជី​វិត​រស់​នៅប្រ​ចាំ​ថ្ងៃ។

តើ​អ្នក​មា​ន​សមត្ថ​ភាព​ស្វែង​យល់​ខាង​វិញ្ញាណ​ហើយ​ឬ​នៅ? ឬ​ក៏​អ្ន​កនៅ​តែត្រូ​វការ​អាហារ​ទន់​ៗ​ខាង​វិញ្ញាណ​នៅឡើ​យ?។-C.P. Hia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles