ចូរប្រយ័ត្ន!

ពេលភ្នាក់​ងារ​រដ្ឋាភិ​បាល​ហ្វឹក​ហ្វឺន​បុគ្គ​លិ​កធនាគារ ឲ្យចេះ​កំ​ណត់​ប្រាក់​ក្លែង​ក្លាយ នោះ​ពួក​គេអា​ចប​ញ្ជាក់​ថា​ប្រាក់​ណាក្លែ​ង​ក្លាយ ប្រាក់​ណាពិ​តប្រា​កដ។ ដើម្បី​លុប​បំបា​ត់កា​រ​ក្លែង​បន្លំ​ក្រដាស​ប្រាក់​ ពួក​គេ​ត្រូវ​ស្វែងរ​កភា​ពខុ​ស​គ្នារវា​ង​ក្រដាស​ប្រាក់​​ពិតប្រាកដ និង​ក្រដាស​ប្រាក់​ក្លែង​ក្លាយ គឺ​ពួក​គេមិ​នស្វែ​ង​រក​លក្ខណៈ​ស្រដៀង​គ្នា​នោះឡើ​យ។

នៅក្នុ​ងប​ទ​គម្ពី​រ​១​យ៉ូហាន ២ លោកយ៉ូ​ហាន​ជួយ​អ្នក​ជឿ​ឲ្យចេះ​កា​រពា​រខ្លួ​ន​ពី​ពួក​បោក​ប​ញ្ឆោត ដោយ​បង្ហា​ញ​គំរូ​របស់​គ្រូប​ង្រៀន និង​គ្រីស្ទ​បរិ​ស័​ទក្លែ​ង​ក្លាយ។ មាន​សញ្ញា​សម្គាល់​មួ​យនៅ​សម័​យចុង​ក្រោយ​នេះ គឺ​ពួក​ប្រឆាំ​ងព្រះ​គ្រី​ស្ទ​(១យ៉ូហាន ២:១៨)។ ពួកប្រ​ឆាំង​ព្រះ​គ្រីស្ទ គឺ​អស់​អ្នក​ណាដែ​ល​ប្រកា​សថា​ មាន​ប្ញទ្ធានុភា​ព និង ​សិទ្ធិ​អំណាច​រប​ស់​ព្រះជា​ម្ចាស់ តែ​តាម​ពិត​ពួ​កគេ​មិន​មាន​ទេ ​ឬក៏​អស់​អ្ន​ក​ណាដែ​លបដិសេធ និង​ប្រឆាំង​ព្រះគ្រី​ស្ទ និង ​សេចក្តី​បង្រៀន​រប​ស់ព្រះ​គ្រី​ស្ទ។

លោក​យ៉ូហាន​បាន​បង្ហាញ​សញ្ញា​សម្គាល់​៣យ៉ាង​របស់​គ្រូ​ក្លែង​ក្លាយ ដែល​គ្រប់​គ្រង​ដោយ​វិញ្ញាណ​អាក្រក់ និង​ពួក​ប្រឆាំង​ព្រះគ្រី​ស្ទ៖ ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ(ខ.១៩) ពួក​គេប​ដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ (ខ.២២) ពួក​គេបោ​កប​ញ្ឆោត​អ្នក​ជឿចេញ​ពី​ព្រះយេ​ស៊ូវ(ខ.២៦)។ លោក​យ៉ូហាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ឲ្យ​ចេះកា​រពារ​ខ្លួន​ប្រឆាំង​នឹង​វិញ្ញាណនៃ​ពួ​កប្រ​ឆាំង​ព្រះគ្រី​ស្ទ ដោយពឹ​ង​ផ្អែក​លើ​វត្ត​មាន​ព្រះវិ​ញ្ញាណប​រិសុទ្ធ ស្គាល់​សេចក្តី​ពិត និង​នៅ​ជាប់​នៅ​ជាមួ​យព្រះ​យេ​ស៊ូវ។

យើង​អាច​ការពា​រខ្លួ​នពី​កំហុស និង​ការ​ភាន់​ច្រឡំ​ទាំង​ឡាយ ស្វែង​យល់​កំហុស ​របស់​យើង​ដោយសេ​ចក្តី​ពិត គឺ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ។-Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles