តើអ្នកកំសត់ទុគ៌តមែនទេ?

មិនថា​អ្នក​ប្រើ​ក្នុង​ស្ថានភាព​មួយ​ណា យើង​អាច​យកទំនុក​ដំកើង​ ៨៦:១ ដែល​ព្រះបា​ទដា​វីឌ​មាន​ព្រះបន្ទូល​ថា «ទូល​បង្គំ​ទាល់​ក្រ ហើយ​ខ្វះខា​ត»។ សូម្បី​តែអ្នក​មាន​នៅ​ក្នុង​ចំណោម​យើង​រាល់​គ្នា ក៏​យល់​ថាភា​ព​ក្រខ្សត់​នៅទី​នេះសំ​ដៅទៅ​លើអ្នក​ក្រ​ខ្សត់​ខាងវិ​ញ្ញាណ ជាង​អ្នក​ក្រ​ខ្សត់​មាស​ប្រាក់។ មហាសេ​ដ្ឋីឈ្មោះ​ រីក​ឌីវ៉ូស​តែង​តែនិ​យាយ​ថា៖ «ខ្ញុំ​ជាម​នុស្សមា​ន​បាប តែ​បាន​សង្រ្គោះដោ​យ​សា​រ​ព្រះ​គុណ​ព្រះអង្គ»។

បទ​គម្ពីរ​ទំនុក​ដំកើ​ង៨​៦​ ប្រាប់យើ​ង​ថា ជំនួយ​មក​ពីព្រះ​ជាម្ចា​ស់មិ​ន​អាច​វាស់​វែង​បា​ន​ ដោយ​បញ្ជី​កត់​ចំណូល​នោះទេ​។ បើយើ​ងទ​ទួល​ស្គាល់​ការ​នេះមែ​ន នោះ​យើង​ជា​អ្នក​កំស​ត់ទុ​រគ៌ត នោះព្រះ​ជាម្ចា​ស់នឹ​ង​មិន​ប្រទាន​របស់​មាន​តម្លៃ​មក​ឲ្យ​យើង​ទេ។ ទេ ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​របស់​មាន​តម្លៃ​ថែម​ទៀត​មក​យើង។

តើ​ព្រះជា​ម្ចា​ស់បា​ន​ធ្វើ​អ្វីខ្លះ​ស​ម្រាប់​មនុស្ស​កំសត់​ទុគ៌ត? ទ្រង់​នឹង​ទុក​ជីវិត​យើង ​សង្រ្គោះ​ជី​វិ​​តអ​ស់​អ្ន​​ក ដែ​​លទុ​ក​ចិត្ត​​​លើ​​ព្រះអ​​ង្គ(ខ.២) ទ្រង់​នឹ​ង​ផ្ត​ល់​ក្តីមេ​ត្តា និង​អត់​ទោស​ជា​និច្ច(ខ.៣ ខ.៥)។ ទ្រង់​នឹង​ស្តាប់​ព្រម​ទាំង​ឆ្លើយ​តប​ពាក្យ​អធិស្ឋានរ​បស់​យើង(ខ.៦-៧)។

តែ​យើង​មិន​ត្រឹម​តែ​ទទួល​ព្រះ​ពរ​ពី​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ​ទេ គឺ​យើង​ចេះ​ថ្វាយ​ទ្រង់ ​វិញ។ យើង​រៀន​តា​មរ​បៀប​ព្រះ​​អង្គ ដើរ​ក្នុង​សេចក្តី​ពិត គោរ​ព​កោត​ខ្លាច​ព្រះ​អង្គ សរសើរ​ព្រះ​អម្ចាស់ និង​ថ្វាយ​សិរីរុ​ងរឿ​ង​ដល់​ព្រះ​នាម​ទ្រង់ (ខ.១១-១២)។

តើអ្ន​ក​ចាត់​ទុក​ខ្លួ​នឯ​ងថាជា​ម​នុស្ស​កំសត់​ទុគ៌ត​ទេ? បើ​អញ្ចឹង​មែន យើង​សូម​ស្វាគមន៍​។ សូម​កុំឲ្យ​យើ​ងភ្លេ​ច​ពី​ព្រះ​ពរ​ខាង​វិញ្ញាណ​ណាមួ​យ ដែល​ព្រះអ​ង្គ​បាន​ប្រទាន​មក​យើង ហើយ​នឹង​ការ​ឆ្លើយ​តប​ចំ​ពោះព្រះ​ទ័យ​សប្បុរស​រប​ស់ព្រះ​អ​ង្គ​ឡើយ ។-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles