ចូរធ្វើអ្វីដែលត្រឹមត្រូវ

នៅ ពេលខ្ញុំ​ធ្វើដំ​ណើរ​ចេញ​ក្រៅប្រ​ទេស ខ្ញុំ​បាន​ជួប​មេធាវី​ម្នាក់​មក​ពី​ស្រុក​កំណើត​របស់​ខ្ញុំ។ យើង​ភ្ញាក់​ផ្អើល​មែន​ទែន ដោយសារ​យើង​មានល​ក្ខណៈ​ដូច​​គ្នាច្រើន។ ក្នុង​ពេល​សន្ទនា​ជាមួ​យគា​ត់ គាត់​សួរ​ថា៖ «អ្នក​និយាយ ​ថាអ្ន​ក​ឈ្មោះ​ស្ទៀ​លវែល​មែន​ទេ? ខ្ញុំ​ឆ្លើយ​ថា៖ «ទេ ខ្ញុំ​ឈ្មោះ​ស្តូ​វែល»។ រួច​មក​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​មាន​អតិថិ​ជន​ម្នាក់​ឈ្មោះ ស្ទៀល​វែល។ ខ្ញុំ​សួរ​ថា៖ «តើ​អាត​ស្ទៀល​វែល​នេះនៅ​ល្អ​ទេ? គាត់​ឆ្លើយ​ថា៖ «បាទ»។ លោ​ក​អាត​ស្ទៀល​វែល​ទៅថ្វា​យ​បង្គំ​នៅ​ព្រះវិហារ​ខ្ញុំ ហើយគា​ត់​ជាអ្ន​កជំ​នួញ​ដ៏​មាន​ឥទ្ធិ​ពល​មួយ​រូប​ក្នុង​សហគមន៍។

លោក​មេធាវី​ទទួ​លស្គា​ល់ថា​ គាត់​គ្មាន​អតិថិ​ជន​ដូច​លោក​អាតវែល​ទេ។ គាត់​បាន​ពន្យល់​ប្រាប់​ថា អតិ​ថិជ​ន​របស់​គាត់​ភាគ​ច្រើន ច​ង់ឲ្យ​គា​ត់​ធ្វើ​អ្វីៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាន​យ៉ាង​ឆាប់ តែ​លោក​អាត​ធ្វើ​ខុស​គេ​ខុស​ឯង នៅ​ពេល​គេសុំ​ឲ្យ​គាត់​ធ្វើអ្វី​មួ​យ គាត់​តែង​តែ​ឆ្លើយ​ថា៖ «ចូរ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូ​វចុះ»។ ពិត​ណាស់ ពាក្យ​នេះ​ធ្វើ​ឲ្យលោ​កមេធាវី​ភ្ញាក់​ខ្លួន​ព្រឺត។

ចូរ​ប​ង្កើត​ផល​ថ្វាយ​ព្រះ​គ្រីស្ទ​គ្រប់​ទាំង​បំណង​ចិត្ត និង​ការ​សម្រេច​ចិត្ត​ដោយ​មិន​គិត​ពី​លទ្ធ​ផល ដែល​ព្រះ​អម្ចាស់​បាន​ញែក​យើង​ពី​ពិភព ដែល​គិត​តែ​ពីប្រយោជន៍​ផ្ទាល់​ខ្លួន។ កាល​យើង​រស់​ក្នុងជី​វិត​មួយ​មិន​មាន​ការ​ចោទប្រ​កាន់ នោះធ្វើ​ឲ្យ​យើ​ងឆ្លុះ​​បញ្ចាំង​ភាពស្អា​ត​ស្អំ ​សេច​ក្តីស្រ​ឡាញ់ និង​ព្រះគុ​ណព្រះ​​យេស៊ូវ​គ្រីស្ទ យើង​ជា​«ពន្លឺ​បំភ្លឺ​ពិភ​ព​លោក»(ភីលីព ២:១៥)។

ដូច្នេះ បើ​អ្នក​ចង់​បំភ្លឺ​ពិភព​លោក អ្នក​គ្រា​ន់តែ «ចូ​រ​ធ្វើ​អ្វីដែ​លត្រឹ​ម​ត្រូវ»។- Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles