ចូរគោពមាតាបិតា

ថ្មីៗនេះ ឪពុក​ខ្ញុំ​ឈាន​ចូល​អាយុ៩​០​ឆ្នាំ​ផ្លាយ ហើយ​រូបកា​យ​ក៏ចុះ​ទ​ន់ខ្សោ​យ​ដែរ។ គាត់​អា​ចធ្វើ​ចលនា​បាន​ដោ​យប្រើ​ប្រអប់​ឈើ ប៉ុន្តែ​គាត់​ត្រូវ​ការ​មនុ​ស្សម្នាក់​ចំអិន ​ម្ហូប និង​ជួយ​កិច្ចកា​រ​ផ្សេង​ទៀត​ឲ្យ​គាត់។ បង​ប្រុស​ច្បង​របស់​ខ្ញុំឈ្មោះ​ស្ទី​វ និង​ប្រពន្ធ​គាត់​ឈ្មោះជូ​ឌី រស់​នៅ​ក្បែរ​គាត់ ដូច្នេះ ពួក​គេ​ក៏ស​ម្រេច​ចិត្ត ​រើទៅ​នៅមើល​ថែ​ទាំ​គាត់។ ដោយ​មាន​បំណង​ចង់​មើល​ថែ​ទាំ​ឪពុក​របស់​យើង ខ្ញុំនិ​ង​ប្រព​ន្ធខ្ញុំ​ត្រូវ​ជិះយន្ត​ហោះម​ក​មើល​គាត់ ដើម្បី​ទុក​ឱកាស​ឲ្យ​បង​ខ្ញុំ​និង​ប្រពន្ធ​គាត់​ចេញទៅ​​ក្រៅ​ម្តង​ម្កាល។ យើង​សប្បាយ​ចិត្ត​នឹង​ចំណាយ​ពេល​ជា​មួយ​​គាត់ ហើយ​យើង​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​សម្រាល​បន្ទុក​បង​ប្រុស​ខ្ញុំ និង​ប្រពន្ធ​គាត់ ទោះ​បី​ជាពី​រ​បី​ថ្ងៃ​ក៏​ដោយ។

ព្រះ​គ​ម្ពីរ​ចែង​ថា៖ «ចូរ​គោរ​ព​ប្រតិ​បត្តិ​ដល់​មាតា​បិតា​ខ្លួន»(អេភេសូរ ៦:២)។ អ្នក​អត្ថា​ធិប្បាយ​ព្រះ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី​ម្នាក់​មាន​ប្រសាសន៍​ថា​ ដើម្បី​លើក​កិត្តិ​យស ​អ្នក​ណាម្នា​ក់ យើង​ត្រូ​វគោរព​អ្ន​ក​នោះ​ដោយ «សេចក្តី​គោរព ​ចិត្ត​សប្បុ​រស ​ការ​គួរ​សម និង​ការ​ស្តាប់​បង្គាប់ ដែ​ល​ជា​ចំនុច​សំខាន់​​នៃ​ជីវិត»។

ចំពោះ​កុមារ​តូច​ៗ​វិញ មាន​ន័យ​ថា​ការ​ស្តាប់ប​ង្គាប់​ឪ​ពុក​ម្តាយ។ ចំពោះ​ក្មេ​ង​ជំទង់​វិញ មាន​ន័យ​ថា ការ​គោរព​ចំពោះ​ឪពុក​ម្តាយ ទោះបី​ជាអ្ន​កគិ​ត​ថា អ្នក​ចេះ​ជាង​ពួក​គាត់​ក៏​ដោយ ចំពោះ​យុវវ័​យវិ​ញ មាន​ន័យ​ថា រាប់​បញ្ចូល​ឪពុក​ម្តាយ​ជា​ចំណែក​នៃ​ជីវិត​ពួក​គេ។ ចំពោះ​មនុស្ស ​វ័យ​កណ្តាល និង​លើស​ពីនេះ មាន​ន័យ​ថា ការ​យក​ចិត្ត​ទុក​ដាក់​ថែទាំឪពុក​ម្តាយ ពេល​ឈាន​ចូល​វ័យ​ចាស់ និង​ផ្តល់​ថ្នាំស​ង្កូវ​ដល់​គាត់។

នៅ​សប្តាហ៍​នេះ តើ​អ្នក​នឹង​គោរព​មាតា​បិតា​របស់​អ្នក​ដោយ​របៀប​ណា? ។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles