សកម្មភាព និងលទ្ធផល

នៅ ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ១៩៧១ មាន​បុរស​ម្នាក់ដែល​គេស្គា​ល់នៅ​បច្ចុប្បន្ន​ថាជា​ ចោរ​ប្លន់​យន្ត​ហោះ​ពាណិជ្ជ​កម្ម​ឈ្មោះ ឌី ប៊ី គូព័រ ដោយ​ការ​គំរាម​បំ​ផ្ទុះយន្ត​ហោះ រហូតទា​ស់តែ​ទ​ទួល​បាន​ប្រាក់​គ្រប់​គ្រាន់។ បន្ទាប់​ពី​ចុះច​ត​ទ​ទួល​បាន​ប្រាក់គ្រ​ប់​គ្រាន់​ហើយ គាត់​ក៏​បញ្ជា​ឲ្យ​យន្ត​ហោះ​ ហោះឡើ​ងវិ​ញ។ នៅ​ពេល​ជណ្តើរ​ខាង​ក្រោយ​យន្ត​ហោះ៧​២៧ប​ន្ទាប​បន្តិច គាត់​ក៏លោត​ឆ័ត្រ​យោង​ចុះម​ក​ទាំង​យប់។ ប៉ូលិស​មិន​ដែល​ចាប់​គាត់​បាន​ទេ ហើយ​គ្មាន​អ្នក​ណាបំ​បែក​រឿង​ក្តី​នេះបា​ន​ទេ។ ទង្វើ​បែប​នេះ ​បង្ខំ​ឲ្យមា​នកា​រពង្រឹង​សន្តិសុ​ខនៅ​ព្រលាន​យន្ត ដើម្បី​ផ្តល់​ទំនុក​ចិត្ត និង​បំបា​ត់ភា​ព​ភ័យ​ខ្លាចដ​ល់​អ្នក​ដំណើរ។ អ្វី​ដែល​គាត់​បាន​ធ្វើ​ជះ​ឥទ្ធិ​ពល​ដល់​យើង​រាល់​គ្នា។

ព្រះ​គម្ពីរ​ពិព៌ណនាអំ​ពី​សកម្ម​ភាព​ពីរ​យ៉ាង ដែល​ធ្វើឲ្យ​ពិភព​លោក​មាន​ការ​ផ្លាស់​ប្រែ។ ទី​មួយ​គឺ​ជា​ជម្រើស​របស់​អ័ដាំម​ បាន​​ធ្វើ​ឲ្យ​អំ​ពើបា​ប និង​សេចក្តី​ស្លាប់​ចូល​មក​ក្នុ​ងពិ​ភ​ព​លោក ហើយ​សេច​ក្តី​ស្លាប់​រីក​រាល​ដាលដល់​មនុស្សទាំ​ង​អស់ គ្រប់​គ្នាបា​ន​ធ្វើបាប (រ៉ូម ៥:១២)។ ទី​ពីរ ផ្ទុយ​ទៅ​វិញ ដោយសារ​ព្រះយេ​ស៊ូវ​ថ្វាយ​អង្គ​ទ្រង់​ជាយញ្ញ​បូជានៅ​លើ​ឈើឆ្កា​ង ព្រះ​ជា​ម្ចាស់​បាន​លោះ​យើង​រួ​ច​ពី​បាប​ ​«ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោ​ស ដោយ​ព្រោះអំ​ពើ​រំលង​តែមួ​យ នោះ​មនុស្ស​ទាំង​អ​ស់ក៏​បា​នរា​ប់​ជាសុ​ចរិត ឲ្យ​បាន​ជីវិ​ត​វិញ ដោយសារ​អំពើ​សុច​រិត​តែ​មួយ បែប​ដូច្នោះដែ​រ» (ខ.១៨)។

ព្រះគ្រីស្ទ​បាន​លោះយើ​ង​រាល់​គ្នា​ពីអំ​ណាច​បាប ដោយ​ការ​សុគត និង​រស់​ឡើង​វិញ ដែល​គ្មាន​នរណា​ម្នាក់​អាច​ធ្វើបា​ន​ឡើយ។ ទ្រង់​បាន​លើក​លែង​ទោស​បាប និង​ផ្តល់​ជីវិត​អស់​កល្ប​ជា​និច្ច ដល់​អស់​អ្នក​ណាដែ​លទ​ទួល​ទ្រង់។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​យើង​អាច​អរ​ព្រះ​គុណ​ព្រះអ​ង្គ​អស់​ពី​ចិត្ត​យើង ។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles