ការ​ហាត់​ប្រាណដោយ​ការ​គោរព​ប្រតិ​បត្តិ​ព្រះ

ឆ្នាំ​ថ្មី​​ច្រើ​ន​​តែ​ជា​ពេល​ដែល​យើង​សម្រេច​ចិត្ត​មើល​ថែរ​ខ្លួន​ឯង​ ឲ្យ​បាន​ល្អ​ជាង​មុន ដោយ​ហាត់​ប្រាណ ហូប​ចុក​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ក៏​ប្រហែល​ជា​ដោយ​​សម្រក​ទម្ងន់​ខ្លះ​ៗ​ដែល​​​បានឡើង​ ​កា​ល​ពី​ថ្ងៃ​ឈប់​សម្រាក។ សាវ័ក​​ប៉ុល​​បាន​​មាន​​ប្រសាសន៍​​ថា “ការ​បង្ហាត់​​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្តិច​ទេ”(១ធីម៉ូថេ ៤:៨) ដូច​នេះ ខ្ញុំ​​ក៏​ខំ​សង្វាត​ឲ្យ​បាន​សុខ​ភាព​​មាំមួន តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​បាន​ព្យាយាម​ញាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​​បន្ថែម​ឬ​បន្ថយ​អាហារ ទោះខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ញាំ​ម៉ាន់​បំពង​យ៉ាង​ណា​ក៏​ដោយ។ ខ្ញុំ​បាន​​លើក​ដុំ​ដែក ហើយ​ដើរ​ហាត់​ប្រាណ តែខ្ញុំ​ក៏​បាន​ដឹង​ថា រូប​កាយ​របស់​ខ្ញុំ​នឹង​មិន​ស្ថិត​ស្ថេរ​យូ​រ​អង្វែង​ ក្នុង​​លោកិយ​នេះ​ទេ។ រូប​កាយ​របស់​ខ្ញុំ​កំពុង​តែ​ថយ​​​កម្លាំង​​បន្តិច​ម្តង​ៗ។

យក​ល្អ យើង​គួរ​ផ្តោត​ទៅ​លើការគោរព​ប្រតិ​បត្តិ​ដល់​ព្រះ​វិញ ព្រោះ​ការ​គោរព​ប្រតិ​បត្តិ​ដល់​ព្រះ នាំ​ឲ្យ​យើង​ទទួល​​​សេចក្តី​សន្យា​ សម្រាប់​​ជីវិ​ត​​នៅ​​ជាន់​​ឥឡូវ​នេះ ក៏​ដូច​ជា​ទៅ​ខាង​នាយផង​(ខ.៨)។ ដូច​នេះ មាន​អ្វី​ដែល​យើងអាច​ ទទួល​បាន បន្ទាប់​ពី​យើង​លា​ចាក​លោក​នេះ​ទៅ? គេ​ប្រហែល​ជាយល់​ថា ការ​គោរព​ប្រតិ​បត្តិ​​ព្រះ មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មាន​លក្ខណៈ​គួ​រ​ឲ្យ​ខ្លាច ហើយ​ជា​អ្វី​ដែល​គេ​មិន​អាច​ធ្វើ​បាន ប៉ុន្តែ តាម​ពិត ការ​គោរព​ប្រតិ​បត្តិ​ព្រះ គឺ​គ្រាន់​តែ​ជា​ការ​ស្រឡាញ់​ ដោយ​ការ​លះ​បង់​អាត្មា​ខ្លួន​ឯង ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ឲ្យ​បាន​ច្រើន​ជាង​ខ្លួន​ឯង។ ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ​មិនងាយនឹងរកបាន តែមានការរីក​លូត​លាស់ ​ក្នុង​វត្ត​មាន​របស់​ព្រះ​នៃ​សេចក្តី​ស្រឡាញ់។ សេចក្តី​ស្រឡាញ់​របស់​យើង​រីក​លូត​លាស់ ហើយ​យើង​ក៏​មាន​លក្ខណៈ​កាន់​តែ​គួរ​ឲ្យ​ស្រឡាញ់ ពេល​យើង​អង្គុយ​នៅ​ទៀប​ព្រះ​បាទ​ព្រះ​យេស៊ូវ ស្តាប់​ទ្រង់​មាន​បន្ទូល ហើយ​ទូល​ទ្រង់​អំពី​បញ្ហា​ទាំង​ឡាយ ទន្ទឹម​នឹង​នោះ យើង​ក៏​កាន់​តែ​ដូ​ច​ព្រះ ដែល​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​(១យ៉ូហាន ៤:៨)។

ខ្ញុំ​យល់​ថា ជីវិ​ត​គឺ​ជា​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​សេចក្តី​ស្រឡាញ់ ហើយ​គ្មាន​អ្វី​ដែល​ស្រស់​ស្អាត ដូច​វិញ្ញាណ​ដែល​ចេះ​គោរព​ប្រតិ​បត្តិ​ដល់​ព្រះ​ឡើយ។ ជា​ការ​ពិត​ណាស់ ការ​ហាត់​ប្រាណ​គឺ​ជា​ការ​ល្អ ប៉ុន្តែ មាន​អ្វី​ផ្សេង​ទៀត​ដែល​កាន់​តែ​ល្អ​ជាង​នេះ​ទៀត គឺ​ការ​ស្រឡាញ់។ -David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles