ការប្រឈមមុខ ដាក់ពេលអនាគត

ពេល​ដែល​ខ្ញុំ​កំពុង​បើក​រក​មើល​ឯក​សារ​ចាស់​ៗ​មួយ​ចំនួន ខ្ញុំ​ក៏​រក​ឃើញ​ទស្សនា​វដ្តី​ថែម​(Time)ដែល​បាន​​ចេញ​ផ្សាយ​ពិសេស​នៅ​ឆ្នាំ​១៩៩២ ដែល​មាន​ចំណង​ជើងថា “បន្ទាប់​ពី​ឆ្នាំ​២០០០: អ្វី​ដែល​ត្រូវ​រំពឹង​ចង់​បាន នៅ​ក្រោយ​សហសវត្សរ៍​ថ្មី​”។ ខ្ញុំ​ពិត​ជា​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​អានការ​ព្យាករណ៍ ​អំពី​ពេល​អនាគត ដែល​គេបា​ន​ធ្វើ​កាល​ពី​២​ទសវត្សរ៍​មុន។ គេ​គ្រាន់តែ​​​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​សង្កេត​មើល​មួយ​ចំនួន តែ​គ្មាន​នរណា​ម្នាក់​បាន​មើល​ដឹង​ជា​មុន​ថា នឹង​មាន​ហេតុ​ការណ៍​ និង​ការ​ឆ្នៃ​បង្កើត​ថ្មី​ៗ​អ្វី​ខ្លះ ដែល​បាន​ធ្វើ​ឲ្យ​មា​ន​ការ​ផ្លាស់​ប្តូរ​សំខាន់​ៗ នៅ​ក្នុង​ជីវិត​របស់​យើង​ទេ។ សម្រាប់​ខ្ញុំ ពាក្យ​ដែល​គួ​រ​ឲ្យចា​ប់​អារម្មណ៍​បំ​ផុត​នោះ គឺ​ពាក្យ​ដែល​គេ​និយាយ​ថា “ច្បាប់​ទី​មួយ នៃ​ការ​ព្យាករណ៍ គួរ​តែ​ចែង​ថា អ្វី​ដែល​គេ​មិន​អាច​ដឹង​ជា​មុន​ បាន​បន្ត​ធ្វើ​ឲ្យ​គេ​មិន​អាច​ដឹង​ជា​មុន អំពី​ពេល​អនា​គត”។

សាវ័ក​យ៉ា​កុប​បាន​រំឭក​យើង​ថា ការ​ព្យា​ករណ៍​អំពី​ពេល​អនាគត ដោយ​មិន​បាន​គិត​ដល់​ព្រះ ​គឺ​ជា​ការព្យាករណ៍​ដ៏ល្ងង់​ខ្លៅ និង​ពេញ​ដោយ​អំណួត។ គឺ​ដូច​ដែល​មាន​ចែង​ថា “ឥឡូវ​​នេះ ឯ​​ពួ​ក​អ្នក​​ដែល​​ថា ថ្ងៃ​​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​និង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ … គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ”(យ៉ាកុប ៤:១៣-១៥)។

មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ចាប់​ផ្តើម​ចែក​ចាយ​អំពី​ផែន​ការណ៍​របស់​ខ្លួន ដោយ​ប្រើ​ពាក្យ​ថា “បើ​ព្រះ​សព្វ​ព្រះ​ទ័យ”។ គេ​ប្រហែល​ជា​បា​ន​ប្រើ​ពាក្យ​នេះ​ឡើង​សាំ​ហើយ ប៉ុន្តែ គេ​ប្រហែល​ជា​មិន​បាន​ទទួល​ស្គាល់​ព្រះ​ហស្ថ​របស់​ព្រះ ដែល​ជា​អ្នក​សម្រេច​ការ​គ្រប់​យ៉ាង​នោះ​ទេ។

ពេល​ដែល​យើង​សម្លឹ​ង​មើល​ទៅ​ពេល​ខាង​មុខ ដោយ​ផ្តោត​ទៅ​លើ​ព្រះ នោះ​យើង​អាច​ប្រឈម​មុខ​ដាក់​ពេល​អនាគត ដោយ​មាន​ទំនុក​ចិត្ត​លើ​ផែនការណ៍ ដែល​ទ្រង់​បាន​រៀប​ចំ​ដោយ​សេចក្តី​ស្រឡាញ់។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles