ចូរឲ្យពរដល់ការរំខាន

បើ​អ្នក​មាន​ការ​រ​ស់​នៅ​ដូច​ខ្ញុំ នោះ​ជីវិត​របស់​អ្នក មាន​ការ​រៀប​ផែន​ការណ៍​បាន​ល្អ​គួរ​សមដែរ។ ខ្ញុំ​មាន​ប្រតិទិន​មួយ ដែល​ជួយ​រំឭក​ខ្ញុំ​អំពី​ការ​​ណាត់​ជួប ការ​ប្រជុំ និង​កិច្ច​ការ​ដទៃ​ទៀត​ដែល “ត្រូវ​ធ្វើ”។ តែ​ខ្ញុំ​មិន​អាច​ជៀស​រួច​ពី​​ការ​​កែ​ប្រែ​ផែន​ការណ៍​នៅ​ថ្ងៃខ្លះ ​ដោយសារមាន​​ការ​រំខាន ហើយ​ការ​រំខានទាំង​នេះ​ អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​នឿយ​ណាយ តែ​ក៏​អាច​មាន​ប្រយោជន៍​ផង​ដែរ។

ព្រះ​ទ្រង់​ក៏​បាន​ប្រើ “ការ​រំខាន” នៅ​ក្នុង​សកម្ម​ភាព​ធម្មតា​ជាប្រចាំ​ថ្ងៃ ដើម្បី​សម្រេច​ផែន​ការណ៍​របស់​ទ្រង់​ផង​ដែរ។ ឧទាហរណ៍ ការ​រស់​នៅជា​ធម្មតា​របស់​នាង​ម៉ារា​បាន​ទទួល​ការ​រំខាន​ពីទេវតា​មួយ​អង្គ ដែល​បាន​ប្រកាស​ប្រាប់​នាង​ថា នាង​​នឹង​​មាន​​គភ៌​​ប្រសូត​​បាន​​បុត្រា​មួយ ដែលនាង​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា “យេស៊ូវ”។ ដោយសារ​នាង​ជា​ស្រ្តី​ព្រហ្ម​ចារី ដែល​បាន​ភ្ជាប់​ពាក្យ នោះ​ដំណឹង​នេះ​ប្រាកដ​ជា​បាន​ធ្វើ​ឲ្យ​នាង​មាន​ការ​ភ្ញាក់​ផ្អើល និង​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​(លូកា ១:២៦-៣១)។ ហើយ​លោក​សូល ដែល​ជា​ពួក​ឧស្សាហ៍​នៃ​ជន​ជាតិ​យូដា​​ បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ពួក​ជំនុំ​ដំបូង។​​ ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស ដើម្បី​ចាប់​ខ្លួន​អ្នក “ដែល​ប្រតិ​បត្តិ​តាម​ផ្លូវ​នោះ” ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ភ្នែក(កិច្ចការ ៩:១-៩)។ ការ​រំខា​ន​ដែល​នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ​នេះ ពិត​ជា​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង ចំពោះ​អនាគត​នៃ​ជំនឿ​លើ​ព្រះ​គ្រីស្ទ។

អ្នក​និពន្ធ​បទ​ទំនុក​តម្កើង​បាន​រំឭក​យើង​ថា ព្រះ​អម្ចាស់​អាច “ធ្វើ​​​ឲ្យ​គំនិត​នៃ​ជន​ទាំងឡាយ​បាន​ទៅ​ជា​ឥត​ការ”(ទំនុកតម្កើង ៣៣:១០)។ ប៉ុន្តែ មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​បាន​ឆ្លើយ​តប​ចំពោះ​ការ​រំខាន ដែល​កើត​មាន​ចំពោះ​ការ​រស់​នៅ​ដ៏​រៀប​រយ​រប​ស់​យើង ដោយ​អាកប្ប​កិរិយ៉ា​ ដែល​សម្តែង​ចេញ​​ការ​នឿយ​ណាយ ការ​ធុញ​ទ្រាន់ កា​រ​ភ័យ​ខ្លាច និង​ការ​សង្ស័យ។ នៅ​ក្នុង​សម័យ​របស់​យើង​នេះ យើង​នឹង​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​ទ្រង់​បាន​ត្រៀម​ទុក​នូវ​ឱកាស​ជាច្រើន​សម្រា​ប់យើង។ សូម​យើង​ស្វាគមន៍​ឱកាស​ទាំង​នោះ ដោយ​ទទួល​ស្គាល់ថា​ ឱកាស​ទាំ​ង​នោះ ​នាំ​ឲ្យ​យើង​មាន “កិច្ចការ​ថ្មី​ៗ​ដែល​យើង​ត្រូវធ្វើ​” តាមបំណង​ព្រះ​ទ័យ​ទ្រង់។ -Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles