ព្រះទ្រង់ធ្វើការតាមរបៀបដ៏ភ្ញាក់ផ្អើល

បើ​សិន​ជា​នាង​ណា​អូមី​បាន​នឹក​ស្រម៉ៃ​ចង់​ត្រឡប់​ទៅ​ស្រុក​កំណើត​ ដែល​​មា​ន​​ភាព​សម្បូរ​សប្បាយ និងជោគ​ជ័យ​វិញ នោះ​ដំណើរ​ចូល​ក្នុង​ក្រុង​បេថ្លេហិម​នឹង​ក្លាយ​ជាសុ​បិន្ត​អាក្រក់​សម្រាប់​នា​ង​ជា​មិន​ខាន។ ពេល​នាង​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ដទៃ នាង​បាន​បាត់​ប​ង់​ប្តី និង​កូន​ប្រុស​ ទាំ​ង​ពីរ ហើយ​បាន​វិល​ត្រឡប់​ទៅ​វិញ ជា​មួយ​នាង​រស់​ដែ​ល ជា​កូន​ប្រសារ​ស្រី ដោយ​ចិត្ត​ដែល​ពេញ​ដោយ​ទុក្ខព្រួ​យ។ នាង​បាន​ឆ្លើយ​តប​​ចំពោះ​​អតីត​អ្នក​ជិត​ខាង​របស់​នាង​ថា “កុំ​ហៅ​ខ្ញុំ​ថា​ន៉ាអូមី​ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីងណាស់” (នាងរស់ ១:២០)។

ប៉ុន្តែ រឿង​នេះ​មិនទាន់​បាន​ចប់​នៅឡើយ​ទេ។ ពេល​នាង​ណាអូ​មី​ដែល​កំពុង​មាន​ការ​បាក់​ទឹក​ចិត្ត បាន​ឃើញ​ព្រហស្ថ​របស់​ព្រះ​កំពុង​ធ្វើ​ការ ​នៅ​ក្នុង​ជីវិត​របស់​នាង​រស់ នាង​ក៏​បាន​និយាយ​ថា “ព្រះ​យេហូវ៉ា​…មិន​ខាន​នឹង​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង!”(២:២០)។ ការ​អ្វី​ដែល​ហាក់​ដូច​ជា​ភាព​ទាល់​ច្រក ក៏​បាន​ប្រែ​ក្លាយ​ជា​ច្រក​ផ្លូវ​សម្រាប់​ស្រ្តី​ទាំង​ពីរ ដែល​បាន​ទទួ​ល​រង​ការ​បាត់​បង់​ដ៏​ធ្ងន់​ធ្ងរនោះ។

រឿង​នាង​រស់ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺ​ពិត​ជា​រឿង​ដ៏​អស្ចារ្យ​មែន។ សាច់​រឿង​ដ៏​ខ្លីមួយ​នេះ បាន​បង្កប់​ទៅ​ដោយ​ភាព​ផ្អែម​ល្ហែម និង​ព្រះ​គុណ​ដ៏​អស្ចារ្យ ខណៈ​ពេល​ដែល​បទ​គម្ពី​រ​នេះ​បាននិយាយ​អំពី “ព្រះ​អម្ចាស់”ម្តង​ហើយ​ម្តង​ទៀត។

តាម​រយៈ​នាង​ណា​អូមី និង​នាង​រស់ យើង​បាន​ទទួល​ការ​រំឭក​​​ថា ព្រះ​ទ្រង់​ធ្វើ​ការ តាម​របៀប​ដែល​គួ​រឲ្យ​ភ្ញាក់​ផ្អើល ដើម្បី​ឲ្យ​គេ​ស្គាល់​សេច​ក្តី​ស្រឡាញ់​​របស់​​ទ្រង់ និង​ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ទ្រង់ ទោះ​ជា​នៅ​ពេល​ជួប​ការ​លំបាក​ក៏​ដោយ។

ព្រះ​ទ្រង់​នៅ​តែ​បន្ត​ធ្វើ​ការ តាម​របៀប​ដែល​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល ដើម្បី​ឲ្យយើ​ង​មាន​សង្ឃឹម។ ទ្រង់​មិន​បាន​ឈប់​បង្ហាញ​សេចក្តី​មេត្តា ចំពោះ​យើង​រាល់​គ្នា​ឡើយ។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles