សក្តិសមឥតខ្ចោះ

នៅ​​ក្នុង​​ការ​​សម្ភាសន៍​​ចូល​​ធ្វើ​​កា​រងារ គេ​បា​ន​​សួរ​មិត្ត​ ភ័ក្រ​របស់​ខ្ញុំ​ថា “តើ​អ្នក​មាន​ជំនាញ​​​​​​អ្វី?” គេ​បាន​សួរ​គាត់​ដូច​នេះ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ថា​តើគាត់​សក្តិ​សម​នឹង​មុខ​ដំណែង​នោះ​ឬ​ក៏​អត់។ មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់នេះ​ក៏​បាន​រំឭក​ឡើ​ង​វិញ​នៅ​ក្នុង​ចិត្ត អំពី​ជំនាញ និង​ទេព​កោស​ល្យរ​បស់​ខ្លួន ដោយ​សង្ឃឹម​ថា​នឹង​បាន​និយាយ​សង្កត់​ធ្ងន់​អំពី​បុគ្គលិក​លក្ខណៈ​ពិសេស​ៗ ដែល​ខ្លួន​មាន ដែល​នឹង​អា​ច​រួម​ចំណែក​ នៅ​ក្នុង​ការ​ធ្វើឲ្យ​ក្រុម​ហ៊ុន​នោះ​មាន​ជោគ​ជ័យ​នៅ​ពេល​ខាង​មុខ។

ចុះ​បើ​សិន​ជា​យើង​មាន​ជំនាញ​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ចាំបាច់ ​សម្រា​ប់បំពេញ​កិច្ចការ​ដែល​ព្រះ​ត្រាស​ហៅ​ឲ្យ​យើង​ធ្វើ? ជា​ការ​ពិត​ណាស់ យើង​សុទ្ធ​តែ​មាន​ជំនាញ​រៀង​ៗ​ខ្លួន! អំណោយ​ទាន​ខាង​វិញ្ញាណ​ដែល​យើង​មាន បូក​រួម​ជា​មួយ​នឹង​បទ​ពិសោធន៍ ការ​បណ្តុះ​បណ្តាល និង​អំណោយ​ទាន​ពី​កំណើត​របស់​យើង​ ព្រម​ទាំង​ចិត្ត​ដែល​ចុះ​ចូល​ព្រះ​ផង អាចធ្វើ​​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ពិសេស​ម្នាក់ ដែល​​មាន​​ជំនាញ​​​ដ៏​ចាំ​​បាច់ សម្រាប់​​ធ្វើ “ការ​​ល្អ” ដែល​​ព្រះ​ “បា​​នត្រៀម​ទុកជា​ស្រេច”(អេភេសូរ ២:១០)។ បើ​ព្រះ​មាន​កិច្ចការ​អ្វី​ដែល​ទ្រង់សព្វ​ព្រះទ័យ​ឲ្យ​អ្នក​បំពេញ ហើយ​អ្នក​ក៏​បាន​ដឹង​ថា ទ្រង់​កំពុង​ត្រាស​ហៅ​អ្នក​ឲ្យ​ធ្វើ ទ្រង់​នឹង​ប្រទាន​អ្វី​ៗ​ដែល​អ្នក​ត្រូវ​ការ​ដើម្បីបំ​ពេញ​កិច្ចការ​នោះ។ ម្យ៉ាង​វិញ​ទៀត យើង​អាច​សម្រាយ​បទ​គម្ពីរ​អេភេសូ ២:១០ យ៉ាង​ដូច​នេះ​​ថា ព្រះ​ទ្រង់​សព្វ​​​ព្រះ​​ទ័​យឲ្យយើង “ចូរ​រួម​ជា​មួយ​ទ្រង់ នៅ​ក្នុង​ការងារ​ដែល​ទ្រង់​ធ្វើ គឺ​ការ​ល្អ​ដែល​ទ្រង់​បាន​ត្រៀម​ជា​ស្រេច សម្រាប់​ឲ្យ​យើង​ធ្វើ”។ ទ្រង់​មានកា​រ​តម្រូវ​មួយ​សម្រាប់​យើង គឺ​ឲ្យ​យើង “មាន​ចិត្ត​ស្មោះ​ត្រង់”(១កូរិនថូស ៤:២)។

តើ​អ្នក​បាន​រក​ឃើញ​ផ្នែក​ណាមួយ នៅ​ក្នុង​ការងារ​បម្រើ​ព្រះ សម្រាប់​ឲ្យ​ទ្រង់​ប្រើអ្នក​ហើយ​ឬ​នៅ? សូម​យើង “ធ្វើ​ការ​ល្អ” ហើយ​ “ធ្វើ​ការ​ល្អ​ឲ្យ​ច្រើ​ន​ជា​បរិបូរ”(១ធីម៉ូថេ ៦:១៨)។-Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles