ការទាក់ទាញមនុស្សវង្វេង

ជា​ញឹក​ញាប់ មិត្ត​ភ័ក្រ​របស់​ខ្ញុំ គឺ​អានណា(Anna) ត្រូវអ្ន​ក​ដំណើរ​នៅ​តាម​ផ្លូវ​បង្អាក់​ដំណើរ ដើម្បី​សុំ​ឲ្យ​គាត់​ជួយ​បង្ហាញ​ផ្លូវ។ ការ​នេះ​បាន​កើត​ឡើង​ចំពោះ​នាង សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ដែល​នាង​បាន​ទៅ ក្នុង​នាម​ជា​ជន​បរទេស​ម្នាក់​ក៏​ដោយ។ នាង​ក៏បា​នឆ្ងល់ ថា​​ការ​នេះ​បាន​កើត​ឡើង ដោយ​សារ​នាង​មាន​ទឹក​មុខ​ស្មោះ​ត្រង់ និង​គួរ​ឲ្យ​ទុក​ចិត្ត​ ឬ​យ៉ាង​ណា។ ខ្ញុំ​ក៏​ឲ្យ​យោបល​នាង​ថា ការ​នេះ​ប្រហែល​ម​ក​ពី​គេ​យល់ថា​ នាង​កំពុង​ដឹង​ច្បាស់​ថាខ្លួន​ឯង​កំពុង​ទៅ​ណា​។ មិត្ត​ភ័ក្រ​របស់យើងម្នាក់ទៀត បាន​ប្រាប់​យើង​ថា នាង​ប្រហែល​ជា​ចេះ​ទាក់​ទាញ​អ្នក​វង្វេង​ផ្លូវហើយ។

តាម​ន័យ​ខាង​វិញ្ញាណ មូល​ហេតុ​ទាំង​ប៉ុន្មាន​ខាង​លើ ក៏​គួរ​តែ​មាន​នៅ​ក្នុង​ជីវិត​ខាងវិ​ញ្ញាណ​របស់​រាស្រ្ត​របស់​ព្រះ​ផង​ដែរ។ ព្រោះ​ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ យើង​មាន​គោល​បំណង និង​ទិស​ដៅ​ច្បាស់​លាស់ ពោល​គឺ​យើង​ដឹង​ថា យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​ណា ហើយ​​ទៅ​ឲ្យ​ដល់​គោល​ដៅ​នោះ​ ដោយ​របៀប​ណា។ ការ​នេះ​នាំ​ឲ្យ​យើ​ងមាន​ទំនុក​ចិត្ត នៅ​ក្នុង​ការ​ទៅ​បំពេញ​​ការ​ត្រាស​ហៅ​របស់​ព្រះ​ក្នុង​ជីវិត​របស់​យើង។ ពេល​ដែល​គេ​​ដឹង​ច្បាស់​ថា យើង​មាន​ទំនុក​ចិត្ត​បែប​នេះ មនុស្ស​បាត់​បង់​នឹង​​មក​​សុំ​​ឲ្យ​យើង​បង្ហាញ​ផ្លូវ​ពួក​គេ។

ព្រះ​ទ្រង់​តែង​តែ​មាន​វត្ត​មាន​ជា​និច្ច នៅ​លើ​ផែន​ដី​នេះ ដើម្បី​ឲ្យ​មនុស្ស​អាច​រក​ទ្រង់​ឃើញ។ ប្រជា​ជាតិ​អ៊ីស្រាអែល គឺ​ជា​ពន្លឺ​ទី​មួយ ដែល​ទ្រង់​បាន​ប្រទាន​ដល់​លោកិយ​(អេសាយ ៤២:៦)។ បន្ទាប់​មក ស្តេច​សាឡូ​ម៉ូន​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះ​នាម​ដ៏​អស្ចារ្យ​រប​ស់​ព្រះ ទាក់​​ទាញ​មនុស្ស​ឲ្យ​ចូល​មក​រក​ទ្រង់​(១ពង្សាវតាក្សត្រ ៨:៤១-៤៣)។ ជន​ជាតិ​យូដា​មាន​ពន្លឺ​ភ្លឺ​បំផុត នៅ​ក្នុង​ព្រះ​យេស៊ូវ ដែល​ជា​“ពន្លឺ​នៃ​លោកិយ”(យ៉ូហាន ៩:៥)។ ហើយ​ឥឡូវ​នេះ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ត្រូវ​ធ្វើ​ជា​ពន្លឺ​នៃ​លោកិយ​ផង​ដែ​រ​(ម៉ាថាយ ៥:១៤)។ ដូច​នេះ​ យើង​មាន​ការ​ទទួ​ល​ខុស​ត្រូវ នៅ​ក្នុង​ការ​បង្ហាញ​ផ្លូវ​ដល់​មនុស្ស ដើម្បី​ឲ្យ​ពួក​គេ​បាន​ផ្សះ​ផ្សា​នឹង​ព្រះ(២កូរិនថូស ៥:១៨)។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles