ចូរកុំធ្វើឲ្យព្រះវិញ្ញាណព្រួយ

បើ​លុយ​ក្នុង​ការ​បូប​របស់​អ្នក​ត្រូវ​បាន​បាត់​ ដោយ​អាថ៌​កំបាំង អ្នក​នឹង​ខឹង​ជា​មិន​ខាន។ ប៉ុន្តែ បើ​អ្នក​បាន​រក​ឃើញ​ថា កូន​រប​ស់​អ្នក​ជា​អ្នក​​​លួច​លុយ​នោះ នោះ​កំហឹង​របស់​អ្នកនឹង​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ​ភ្លាម។ យើង​ប្រើ​ពាក្យ​ទុក្ខ​ព្រួយ ដើម្បី​បក​ស្រាយ​អំពី​សេចក្តី​ទុក្ខ​ដែល​យើង​មាន ពេល​​យើង​មាន​ការ​ខក​ចិត្ត​ ចំពោះ​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង។

បទ​គម្ពីរ​ដែល​ចែង​ថា “ចូរ​កុំ​​​ធ្វើ​​​ឲ្យ​​ព្រះ​វិញ្ញាណ​​បរិសុទ្ធ​នៃ​ព្រះ​បាន​ព្រួយ​ព្រះហឫទ័យ”(អេភេសូ ៤:៣០) គឺ​មាន​ន័យ​ថា យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ព្រះ​ដែល​ស្រឡាញ់​យើង និង​ចាំ​ជួយ​យើង ឈឺ​ព្រះ​ទ័យ​ឡើយ។ ដ្បិត តាម ​បទ​គម្ពីរ​យ៉ូហាន ១៤:២៦ យើង​អាច​ដឹង​ថា ព្រះ​វរបិតា​បាន​ចាត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក សម្រាប់​ធ្វើ​ជា​ព្រះ​ដ៏​ជា​ជំនួយ​របស់​យើង។

ពេល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​គង់​ក្នុង​យើង ព្រួយ​ព្រះ​ទ័យ​ដោយ​សារ​សកម្ម​ភាព ឬ​អាកប្ប​កិរិយ៉ា​របស់​យើង នោះ​យើង​នឹង​ទទួល​បាន​នូវ​ភាព​តាន​តឹង​ដ៏​ធ្ងន់​ធ្ង​រ​មួយ។ ព្រះ​វិញ្ញាណ​ទ្រង់​ទាញ​យើង​ឲ្យ​ទៅ​តាម​ទិស​ដៅ​មួយ តែ​សាច់​ឈាម​​ទាញ​យើង​ទៅ​តាម​ទិ​ស​ដៅមួ​យ​ទៀត។ សាវ័ក​​​ប៉ុល​បាន​បក​ស្រាយ​អំពី​បញ្ហា​នេះ ​ក្នុង​ព្រះ​គម្ពីរ​កាឡាទី ៥:១៧ ថា “ដ្បិត​សាច់​ឈាម​តែង​តែ​ប៉ងប្រាថ្នា​ទាស់​នឹង​ព្រះវិញ្ញាណ ឯ​ព្រះវិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្តី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​រក​ធ្វើ​ការ ដែល​ចង់​ធ្វើ​ទៅ​មិន​កើត”។ បើ​បញ្ហា​នេះ​នៅ​តែ​បន្ត​ទៀត យើង​អាច​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា ខ្លួន​មាន​កំហុស និង​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រស់​នៅ​របស់​ខ្លួន​ឯង។ មិន​យូរ​ប៉ុន្មាន សេចក្តី​អំណរ និង​កម្លាំ​របស់​យើង​មាន​ការ​ថយ​ចុះ ហើយ​នឹង​ត្រូវ​ជំនួ​សដោយ​ភាព​ខ្សោះ​ល្វើយ និង​អស់​កម្លាំង(ទំនុកតម្កើង ៣២:៣-៤)។

ដូចនេះ ចូរ​កុំ​ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ព្រួយ​ព្រះ​ទ័យ ដែល​ទ្រង់​​​ត្រូវ​បាន​ប្រទាន​មក​យើង ដោយ​សេច​ក្តី​ស្រឡាញ់ ដើម្បី​ជួយ​យើង។ ចូរ​“​ងាក​ចេញ” ពី​ការ​សម្រេច​ចិត្ត​ធ្វើ​ការ​អាក្រក់​តាម​សាច់​ឈាម​(អេភេសូ ៤:៣១) ហើយ​​​ងាក​មក​រស់​នៅ​ដោយ​ស្មោះ​ត្រង់​ថ្វាយ​ព្រះវិញ។ -Albert Lee

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles