ជីវិតនីមួយៗ ជាអំណោយ

ស្រី​ក្រមុំ​ម្នាក់​បាន​មាន​ផ្ទៃ​ពោះ ដោយ​មិន​បាន​រៀប​ការ។ ទោះ​បី​ជា​នាង​កំពុង​រស់​នៅ​ក្នុង​សង្គម ដែល​មិន​បាន​ឲ្យ​តម្លៃ​ខ្ពស់ ដល់​កូន​ដែល​មិន​ទាន់​កើត​ក៏​ដោយ ក៏​នាង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​​វ័យ ដោយ​អនុញ្ញាត​ឲ្យ​កូន​របស់​នាង​មាន​ជីវិ​ត​រស់។

កូន​ដែល​​នាង​បាន​រក្សា​ទុក​ដោយ​ចិត្ត​សប្បុរស សម្រាប់​ឲ្យ​គេ​យក​ទៅ​ចិញ្ចឹម បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃគ្រួសារ​គ្រីស្ទ​បរិស័ទ​ដែល​មាន​សេចក្តី​ស្រឡាញ់ ដែល​បាន​ចិញ្ចឹម​បី​បាច់​កូន​ស្រី​ដ៏មា​នតម្លៃ​មួយ​នេះ និង​បាន​ស្រឡាញ់​នាង ហើយ​បង្ហាញ​នាង​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ​គ្រីស្ទ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្មេង​ស្រី​នេះ​ក៏​បាន​បាត់​បង់​ជីវិត មុន​ពេល​នាង​ពេញ​វ័យ។ ការ​ស្លាប់​របស់​នាង​បាន​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង​ដ៏​ធំ​មួយ នៅ​ក្នុង​ជីវិ​តនៃ​គ្រួសារ​នាង ប៉ុន្តែ​ក៏​បាន​បន្សល់​ទុក​អនុស្សាវរីយ៍​នៃ​ក្តី​អំណរ​កាល​វ័​យ​កុមារ និង​ភាព​ក្លៀវ​ក្លា​នៃ​យុវ​ភាព​។ ជា​ការ​ពិត​ណាស់ សេចក្តី​ស្លាប់​របស់​នាង​បាន​បង្កើត​ឲ្យ​មាន​ចន្លោះ​ប្រហោង​មួយ នៅ​ក្នុង​ចិត្ត​របស់​អ្នក​ដែល​បាន​ស្រឡាញ់​នាង ប៉ុន្តែ សូម​នឹក​ស្រម៉ៃ​ថា​ ពួក​គេ​នឹង​នឹក​នាង​ខ្លាំង​ប៉ុណ្ណា នៅ​ពេល​ដែល​ពួក​គេ​ធ្លាប់​ឱប​នាង​កាល​នៅ​តូច ចែក​ចាយ​អំពី​ព្រះយេស៊ូវ​ដល់​នាង សើច​ជា​មួយ​នាង បង្រៀន​នាង និ​ង​ថែរក្សា​ការពារ​នាង​ដោយ​សេចក្តី​ស្រឡាញ់។

ជីវិត​របស់​ក្មេង​ម្នាក់​ៗ សុទ្ធ​តែ​ជា​ស្នា​ព្រះ​ហស្ថ​ដ៏​អស្ចារ្យ​របស់​ព្រះ(ទំនុក​តម្កើង ១៣៩)។ មនុស្ស​ម្នាក់​ៗ​ត្រូវ​បាន​បង្កើត​មក​ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ(លោកុប្បត្តិ ១:២៧) និង​ជា​កូន​ចៅ​ជំនាន់ក្រោយ​របស់​អាដាំម ដែល​ជា​ឳពុក​ដំបូង​គេ​ដែល​ព្រះ​បាន​ដាក់​ខ្យល់​ដង្ហើម​ឲ្យ​មាន​ជីវិត។

សេចក្តី​ស្លាប់​បាន​ប្លន់​យក​ភាព​ពេញ​លេញ ដែល​យើង​ប្រាថ្នា​ចង់​បាន​ក្នុង​ជីវិត ប៉ុន្តែ វា​ក៏​បាន​រំឭក​យើង​អំពី​តម្លៃ​នៃ​ជីវិត​​មនុស្ស​ម្នាក់​ៗដែល​ព្រះ​បាន​បង្កើត​(កូល៉ុស ១:១៦)។ ចូរ​ថែរក្សា​ការពារ​អំណោយ​ទាន​នៃ​ជីវិត ហើយ​រក្សា​សេចក្តី​អំណរ​ចំពោះ​ស្នា​ព្រះ​ហស្ថ​របស់​ព្រះ។-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles