សៀវភៅនៃធម្មជាតិ

លោក​ចន មួរ(John Muir, ១៨៣៨-១៩១៤) គឺ​ជា​ជន​ជាតិ​ស្កត់ សញ្ជាតិ​អាមេរិក ដែល​ត្រូវ​បាន​យក​មក​ចិញ្ចឹម ដោយ​បុរស​ម្នាក់ ​ដែល​ជា​គ្រីស្ទ​បរិស័ទ ដែល​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ចង​ចាំ​បទ​គម្ពីរ។ ពេលលោក​ចន​ទើប​មាន​វ័យ​ជំទង់ គេ​ជឿ​ថា គាត់​អាច​សូត្រ​ខគ​ម្ពីរ​សញ្ញា​ថ្មី​ទាំងអ​ស់ និង​ខ​គម្ពីរ​សញ្ញា​ចាស់​មួយ​ផ្នែក​ធំ តាម​ការ​ចង​ចាំរ​បស់​គាត់។

ក្នុង​នាម​ជា​យុវជ​នម្នាក់ លោក​មួរ​បាន​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង​ ចំពោះ​ស្នា​ព្រះ​ហស្ថ​របស់​ព្រះ​ ហើយ​បាន​យល់​ថា ស្នា​ព្រះ​ហស្ថ​​របស់​ព្រះ គឺ​ជា​ប្រភព​នៃ​ការ​យល់​ដឹង​អំពី​ព្រះ។ ទស្សន​វិទូ ដេននីស វីលាម(Dennis Williams) បាន​មាន​ប្រសាសន៍​ថា លោក​មួរ​បាន​ហៅ ស្នា​ព្រះ​ហស្ថ​រ​បស់​ព្រះ​ថា “សៀវភៅ​នៃ​ធម្មជាតិ”។ ខណៈ​ពេល​ដែល​លោក​កំពុង​ធ្វើ​ការ​រុក​រក​ នៅ​ក្នុង​ព្រៃ​ភ្នំ គាត់​ក៏​មាន​លទ្ធភាព​សិក្សា​អំពី​រុក្ខ​ជាតិ និង​សត្វ នៅ​ក្នុង​បរិស្ថាន​មួយ ដែល “កើត​ចេញ​ពី​ព្រះ​ហស្ថ​ព្រះ​ដោយ​ផ្ទាល់ ហើយ​មិន​ទាន់​មាន​ភាព​ពុក​រលួយ ដោយ​សារ​អារ្យធម៌ និង​ការ​ផ្សាំង​របស់​មនុស្ស”។​ លោក​មួរ​បាន​បន្ត​ដឹក​នាំ​ចលនា​អភិរក្ស​ព្រៃ​ឈើ ហើយ​គាត់​មាន​តួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​បង្កើត​សួន​ឧទ្យាន​ជា​ច្រើន​នៅ​អាមេរិក ដែល​រួម​មាន ឧទ្យាន​យ៉ូសេម៉ាយត៍(Yosemite) សេក្វ័រអា(Sequoia) និង​ម៉ោន រេនា(Mount Rainier)ជាដើម។

ដើម្បី​ការពារ​ផល​ប្រយោជន៍​ខាង​វិញ្ញាណ​របស់​កុមារ និ​ង​យុវជន យើង​គួរ​តែ​ផ្តោត​ទៅ​លើ​ព្រះ​គម្ពីរ​ ជាបឋម។ ប៉ុន្តែ យើង​ក៏​អាច​នាំ​ពួក​គេ ចេញ​ក្រៅផ្ទះ ដើម្បី​ចូល​​ថ្នាក់​រៀន​របស់​ព្រះ ដែល​នៅ​ទីនោះ យើង​អាច​ធ្វើ​ឲ្យ​ពួក​គេ​ស្រឡាញ់​ព្រះ​អទិករ ដោយ​បង្ហាញ​ស្នា​ព្រះ​ហស្ថ​ដ៏​អស្ចារ្យ​រប​ស់ទ្រ​ង់ ដល់​ពួក​គេ គឺ​ដូច​ដែល​មាន​ចែង​ថា “ដ្បិត​​អ្វីៗ​របស់​ទ្រង់ ដែល​រក​មើល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ៍​មក ទោះ​ទាំង​ព្រះចេស្តា​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក”(រ៉ូម ១:២០)។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles