ពេលដែលត្រូវស្តាប់តាមការប្រឹក្សាដ៏ល្អ

ដោយ​សារ​ភាព​មមា​ញឹក ដែល​មនុស្ស​ជា​ច្រើន​មាន​ក្នុង​ការ​រស់​នៅ​ នោះ​យើ​ង​មិន​ពិបាក​នឹង​សំគាល់​ថា ស្ថាន​ភាព​រប​ស់​យើង គឺ​មិន​ខុស​ពី​ស្ថាន​ភាព​ដែល​ពេញ​ដោយ​បន្ទុក​របស់​លោក​ម៉ូសេ ​ក្នុង​ព្រះ​គម្ពីរ​និក្ខមនំ​ជំពូក​១៨។ មាន​តែ​គាត់​ម្នាក់​គត់​​ ដែលជា​ចៅ​ក្រម​សម្រាប់​ពួក​​ បណ្តាល​ជន ដូច​នេះ​ មានមនុស្ស​ជា​ច្រើន​បាន​មក​ឈរ​នៅ​ចំពោះ​មុខ​គាត់ “តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច”(ខ.១៣) ដើម្បីឲ្យ​គាត់​ជួយ​វិន្និច្ឆ័យ​រឿង​ក្តី​របស់​ពួក​គេ។

តាម​ពិត ខ្ញុំ​បាន​ឮ​ពួក​ជំនុំ ជា​ពិសេស​គឺ​ឪពុ​កម្តាយ​ដែល​មាន​វ័យ​ក្មេង និយាយ​ប្រាប់​ខ្ញុំ​ថា ពួក​គេ​មាន​ស្ថាន​ភាព​មិន​ខុស​ពី​លោក​ម៉ូសេ​ឡើយ។ យើង​ហាក់​ដូច​ជា​ចាំបា​ច់ត្រូវ​រៀន​ជំនាញ​ប្រចាំ​ជីវិត​ពីរ​យ៉ាង ដើម្បី​ឲ្យ​អាច​រស់​រៀន​បាន ដែល​មាន​ដូច​ជា ការ​មាន​ចិត្ត​ចង់​ស្តាប់​(ខ.២៤) និង​ការ​ព្រម​ទទួល​ជំនួយ​(ខ.២៥)។ ជួន​កាល ​យើង​មិ​ន​ព្រម​ទទួល​ជំនួយ ដោយសារ​សេចក្តី​អំណួត ប៉ុន្តែ យើង​មិន​អាច​ធ្វើ​ដូច​នេះ​ជា​រៀង​រហូត​បាន​ឡើយ។

ចំពោះ​លោក​ម៉ូសេ និង​ជា​ញឹកញាប់​ ចំពោះ​យើង ពេល​វេលា​ក្នុង​ជីវិត​កន្លង​ផុត​ទៅ​ឆាប់​រហ័ស​ណាស់ ហើយ​បាន​ធ្វើ​ការ​ទាម​ទា​ច្រើ​នណាស់​ពី​យើង​(ខ.១៣-១៥) បាន​ជា​យើង​ស្ទើរ​តែ​មិន​មាន​ពេល​គ្រប់​គ្រាន់ ដើម្បី​ឆ្លើយ​តប គឺ​មិន​ថា​តែ​ពេល​សម្រាប់​គិត​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ ឬ​ការ​ទៅ​សុំ​យោបល់​ពី​អ្នក​ដទៃ​ឡើយ។ នេះ​ប្រហែល​ជា​មូល​ហេតុ ដែល​ព្រះ​គម្ពីរ​បាន​រំឭក​យើង​ថា យើង​ត្រូវ​មាន​អ្នក​ប្រឹក្សា​យោប​ល​នៅ​ក្បែរ ដែល​នឹង​ចែក​ចាយ​បទ​ពិសោធន៍ និង​ប្រាជ្ញា​ដល់​យើង ទោះ​បី​ជា​យើង​គ្មាន​ពេល​សុំយោបល​ពី​ពួក​គេ​ក៏​ ដោយ។ យើង​អាច​ស្វែង​យល់​អំ​ពីបញ្ហា​នេះ នៅ​ក្នុង​រឿង​ដែល​ចែង​អំពី​ការ​អ្វី​ដែល​លោក​យេត្រូ​បាន​ធ្វើ​ សម្រាប់​លោក​ម៉ូសេ​ដែល​ជា​កូន​ប្រសារ​របស់​ខ្លួន ដោយ​ប្រាប់​គាត់​ឲ្យ​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំនួន​ ដល់​អ្នក​ដឹក​នាំ​ផ្សេង​ទៀត​(ខ.១៧-២៣)។

ចូរ​កុំ​យល់​ថា បញ្ហា​របស់​អ្នក​មិន​អាច​ត្រូវ​បាន​ដោះ​ស្រាយ​បាន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ស្វែង​រក​ការ​ប្រឹក្សា​ដែល​ត្រូវ​តាម​បំណង​ព្រះ​ទ័យ​ព្រះ ហើយ​អនុវត្ត​តាម​យោបល​ដ៏​ល្អ​នោះ​ចុះ(ខ.១៧-២៣)។-Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles