ភ្នែកទិព្វ

នៅ​ក្នុង​ការ​ជួប​ជុំ​គ្រួសារ ក្នុង​ចំណោម​ក្មួយ​ប្រុស​​ទាំង​ឡាយ​របស់​​ខ្ញុំ ក្មួយ​ប្រុស​ម្នាក់​បាន​​នាំ​​យក​សៀវ ភៅ​​រូប​ភាព​​ភ្នែក​ទិព្វ​មួយក្បាល មក​ចែក​គ្នាមើ​ល។ រូបភាព​ភ្នែក​ទិព្វ គឺ​ហាក់​ដូច​ជា​រូប​ភាព​ដែល​មាន​ពី​សណ្ឋាន(2D) ប៉ុន្តែ ពេល​ដែល​យើង​មើល​រូប​នោះ តាម​របៀប​ណាមួ​យ នោះ​រូប​ភាព​ដែល​នៅ​ក្នុង​ក្រដាស​រៀប​ស្មើ ហាក់​ដូចជា​មាន​បី​សណ្ឋាន​វិញ(3D)។

យើង​បាន​ដាក់​វេណ​គ្នា ដើម្បី​ព្យាយា​មហ្វឹក​ហាត់​ភ្នែក​របស់​យើង ឲ្យ​មើល​ឃើញ​រូប​ភាព​៣​សណ្ឋាន​លេច​ឡើង។ សមាជិក​ម្នាក់​នៃ​គ្រួសារ​យើង​មាន​ការ​លំបាក នៅ​ក្នុង​ការ​មើល​ឲ្យ​ឃើញ​រូប​ភាព​៣​សណ្ឋាន​នោះ។ មាន​ពេល​ជា​ច្រើន​ដង ពេល​គាត់​បើក​សៀវភៅ​នោះ ខ្ញុំ​បាន​កត់​សំគាល់ ដោយ​ក្រឡេច​មើល​រូប​ភាពនោះ ពី​ចម្ងាយ និង​ពី​ទិសដៅ​ផ្សេង​គ្នា។ ប៉ុន្តែ ទោះ​បី​ជា​គាត់​មិន​អាច​មើល​ឃើញ​រូប​ភាព​បង្កប់​នោះក៏​ដោយ ក៏​គាត់​នៅ​តែ​ជឿថា​ រូប​ភា​ព​បង្កប់​នោះគឺ​មាន​នៅ​ក្នុង​នោះមែន ព្រោះ​អ្នក​ដទៃ​បាន​ឃើញ​វា។

ការ​តស៊ូរប​ស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំគិត​ដល់ សារ​សំខាន់​នៃ​ការ​មាន​ភាព​ឧស្សាហ៍​ព្រម​គ្នា នៅ​ក្នុង​កិច្ចការ​ខាង​ជំនឿ។ គ្រោះ​ថ្នាក់​នៃ​អ្នក​ដែ​ល​មាន​ការ​សង្ស័យ កើត​​មា​​ន​នៅ​ពេល​ពួក​គេ​ឈប់​ស្វែង​រក​ព្រះ ដោយ​សារ​ពួក​គេ​ជឿ​ថា គេ​មិន​អាច​រក​ទ្រង់​ឃើញ។​ លោក​ម៉ូសេបា​ន​ព្រមាន​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ពួក​អ្នក​ជំនាន់​ក្រោយ​នឹង​រង្វេង​ចេញ​ពី​ព្រះ​ជាមិន​ខាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​សន្យា​ថា អ្នក​ដែល​ស្វែង​រក​ព្រះ អស់​ពី​ចិត្ត និង​វិញ្ញាណ នឹង​ស្វែង​រក​ទ្រង់​ឃើញ(ចោទិយកថា ៤:២៩)។ ព្រះ​គម្ពីរ​ហេព្រើ​បាន​បញ្ជាក់​ថា ព្រះ​ទ្រង់​នឹ​ងប្រទាន​រង្វាន់​ដល់​អ្នក​ដែល​ខំស្វែង​រក​ទ្រង់(១១:៦)។

បើ​អ្នក​មាន​ការ​ពិបាក​នៅក្នុ​ងការ​ជឿ​ព្រះ ចូរ​ចង​ចាំ​ថា : ព្រះពិត​ជា​មាន​មែន ទោះ​បី​ជា​អ្នក​មើល​ទ្រង់​មិន​ឃើញ​ក៏​ដោយ។ ទ្រង់​បាន​សន្យា​ថា​ អ្នក​ដែល​ស្វែង​រក​ទ្រង់ នឹង​បាន​រក​ទ្រង់​ឃើញ​ជា​មិន​ខាន។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles