អ្នកជំនាញខាងការតាមដានការប្រែប្រួលរបស់ពាក្យ ជាភាសាអង់គ្លេស បានសន្មត់ថា ពាក្យ Unfriend (ឈប់រាប់អាន) គឺជាពាក្យប្រចាំឆ្នាំនៃវចនានុក្រមអក់ស្វឺតអាមេរិកាំង កាលពីបីបួនឆ្នាំមុន។ ពួកគេបានឲ្យនិយមន័យពាក្យនេះថា ជាកិរិយ៉ាស័ព្ទមួយ ដែលមានន័យថា “ឈប់រាប់អាននរណាម្នាក់ជាមិត្តភ័ក្រ នៅលើគេហទំព័របណ្តាញសង្គម” ដែលមានដូចជាហ្វេសប៊ុកជាដើម។ នៅលើគេហទំព័រនោះ អ្នកដែលជាfriends(មិត្តភ័ក្រ) អនុញ្ញាតឲ្យបើកមើលពត៌មានផ្ទាល់ខ្លួនទៅវិញទៅមក នៅលើទំព័រហ្វេសប៊ុ-ក។ អ្នកទាំងនោះប្រហែលមិនដែលបានជួបមុខគ្នាផ្ទាល់ ឬបាននិយាយពាក្យជម្រាបសួរគ្នានៅលើបណ្តាញអ៊ីនធើណិតឡើយ។ នៅក្នុងពិភពនៃការរាប់អានមិត្ត រយៈពេលខ្លីតាម អ៊ីនធើណិត យើងកំពុងចាប់ផ្តើមដឹងថា ការមានមិត្តភ័ក្រដ៏ពិតប្រាកដ គឺកាន់តែមានន័យជ្រាលជ្រៅជាង សម័យមុនទៅទៀត។
ពេលដែលព្រះយេស៊ូវហៅសិស្សរបស់ទ្រង់ថា “សំឡាញ់” គឺទ្រង់មានបន្ទូល អំពីទំនាក់ទំនងដ៏ពិសេសមួយ ដែលមានការប្តូរប្តេជ្ញចំពោះគ្នាទៅវិញទៅមក។ កាលនោះ នៅសល់ពេលតែប៉ុន្មានម៉ោងទៀត ទ្រង់នឹងត្រូវលះបង់ព្រះជន្ម(ខ.១៣) ហើយទ្រង់បានឲ្យពួកគេបញ្ជាក់ពីមិត្តភាពនោះ ដោយកាន់តាមបញ្ញត្តិទ្រង់(ខ.១៤)។ ការដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺព្រះបន្ទូលដែលទ្រង់បានថ្លែងថា “ខ្ញុំមិនហៅជាអ្នកបំរើ ទៀត ពីព្រោះអ្នកបំរើគេមិនដឹងថាជាចៅហ្វាយធ្វើអ្វីទេ គឺខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញ ពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក”(ខ.១៥)
ក្នុងមិត្តភាពដ៏ពិតប្រាកដ អ្នកដែលមានចិត្តស្មោះត្រង់ អាចជួយមិត្តភ័ក្ររបស់ខ្លួន នៅពេលបាក់ទឹកចិត្ត ឬមានការភ័យខ្លាច។ នោះជាការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ដ្បិតទ្រង់ជាមិត្តសំឡាញ់ដ៏ស្មោះត្រង់របស់យើង អស់កល្បជានិច្ច។-David McCasland