ទ និងបង្អួច

ពេល​ដែល​យើង​ចេញ​ខាង​ក្រៅ​ផ្ទះ ដើម្បី​បើក​បរ​រថយន្ត​ជា​គ្រួសារ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍ ចំពោះ​ផ្លាក​សញ្ញា​ពណ៌​ស ដែល​មាន​ចារ​ជា​អក្សរ​ពណ៌​ក្រហម​យ៉ាង​ច្បាស់​ថា: “មាន​លក់​ទ និងបង្អូច ធានាថាមានគុណភាពល្អ”។ ផ្លាក​សញ្ញា​នោះ​នៅ​ថ្មី​នៅ​ឡើយ ប៉ុន្តែ ខ្ញុំ​ខ្លាច​ផ្ទះ និ​ង​ ជង្រុ​ក​នៅ​ខាង​ក្រោយ​ផ្លាក​នោះ ដួល​រលំ​នៅ​ពេល​ណា​មួយ។ ថ្នាំ​ដែល​គេ​បាន​លាប​ពី​លើ​ជញ្ជាំង​ផ្ទះ​នោះ​កំពុង​របក ហើយ​បង្អួច​ក៏​មាន​ស្នាម​ប្រះ​ទៀត ហើយ​ផ្ទះ​នេះ​គ្មាន​ទ​​ទេ!

មនុស្ស​ជា​ច្រើន​បាន “ផ្សាយដំណឹង​ល្អ​” ថ្វាយ​ព្រះយេស៊ូវ ប៉ុន្តែ ផ្ទះ​ខាង​វិញ្ញាណ​របស់​យើង កំពុងស្ថិតក្នុង​ ស្ថាន​ភាព​ទ្រុឌ​ទ្រោម។ យើង​ប្រហែល​ជា​បាន​ទៅ​ព្រះវិហារ និយាយ​“ភាសាគ្រីស្ទបរិស័ទ” ហើយ​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ដទៃ យ៉ាងសុ​ភាព។ ប៉ុន្តែ ពេល​ដែល​ការ​ប្រព្រឹត្ត​របស់​យើង មិន​ស្រប​នឹង​ចិត្ត​របស់​យើង នោះ​អាកប្ប​កិរិយ៉ា​ដ៏​ប្រសើរ​បំផុត​រប​ស់​យើង គឺ​គ្រាន់​តែ​ជា​ការ​សម្តែង ឲ្យ​គេយ​ល់ថា​ខ្លួន​​មាន​ជំនឿ​រឹង​មាំប៉ុណ្ណោះ។ ពេល​ដែ​លព្រះយេស៊ូវ​ប្រឈ​ម​មុខ​ដាក់​ពួក​ផារិស៊ី ទ្រង់​បាន​មាន​បន្ទូល​ថា “អ្នក​​រា​ល់​គ្នា​ … ខាង​​ក្រៅ​​មើល​​ទៅ​​ដូ​ច​​​ជា​សុចរិត​ដល់​មនុស្ស​លោក​មែន តែ​ខាង​ក្នុង​មាន​សុទ្ធ​តែ​សេចក្តី​ កំពុត និង​សេចក្តី​ទទឹង​ច្បាប់​ទទេ”(ម៉ាថាយ ២៣:២៨)។

ចំពោះ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ទ្រង់​មាន​ព្រះ​រាជ​សារ​ខុស​ពី​នេះ តែ​ក៏​ជា​ការ​មាន​បន្ទូល​ផ្ទាល់​ផង​ដែរថា “​កុំ​​​ឲ្យ​ធ្វើ​ទឹក​មុខ​ក្រៀម ដូច​ជា​មនុស្ស​មាន​ពុត​ឡើយ”(៦:១៦)។ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ “មានសេចក្តីស្រឡាញ់ ដែលកើតពីចិត្តស្អាត …ហើយពីសេចក្តីជំនឿដ៏ស្មោះត្រង់”(១ធីម៉ូថេ ១:៥)។ អាកប្ប​កិរិយ៉ាខាង​ក្នុង​នេះ គួ​រ​តែ​បង្ហូរ​ចេញ​មក​ខាង​ក្រៅ តាម​រយៈ​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​របស់​យើង​(លូកា ៦:៤៥)។

ចូរ​ពិចារណា​អំពី​ស្ថាន​ភាព​នៃ​ផ្ទះ​ខាង​វិញ្ញាណ​របស់​អ្នក នៅ​ថ្ងៃ​នេះ។ បើ​អ្នក​ដទៃ​សម្លឹង​មើល​​​ហួស​​​ពី​​ការ​ប្រព្រឹត្ត​ល្អ នៅ​ផ្នែក​ខា​ង​ក្រៅ​របស់​យើង តើ​ពួក​គេ​នឹង​មើល​ឃើញ​ចិត្ត​ស្មោះត្រង់របស់យើងឬទេ?-Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles