ទឹកដីដែលមានសព្វគ្រប់

នៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​ទូរទស្សន៍ កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​​ក្មេង​​ៗអង្គុយ​​​ប្រកែក​គ្នា នៅ​ក្នុង​កៅ​អី​ខាង​​ក្រោយ​នៃ​រថយន្ត ពេលជិតដល់​កន្លែង​ដែល​ត្រូវ​ឈប់​ឡាន ​ចុះ​ញាំអា​ហារ​ពេល​ល្ងាច។ ក្មេង​ម្នាក់​ចង់​ញាំ​ភីស្សា ហើយ​ក្មេង​ម្នាក់​ទៀត​ចង់​ញាំ​សាច់​មាន់។ ស្រ្តីជា​ម្តាយ​ដែល​អង្គុយ​នៅ​កៅ​អី​ខាង​មុខ ​ក៏​និយា​យ​ថា “អត់ទេ យើង​នឹ​ងឈប់​ឡាន ដើម្បី​ចុះ​ញាំ​ហាំ​ប័​រ​ហ្គ័​រ​វិញ”។ បុរស​ជា​ឪពុ​ក​ក៏​ដោះ​ស្រាយ​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុងគ្រួសារ​នេះ ដោយ​ឲ្យ​យោប​ល​ថា “យើង​នឹង​ឈប់​ឡាន នៅភោ​ជនីយ​ដ្ឋាន​ប៊ូហ្វេ​វិញ ហើយ​យើង​ម្នាក់​ៗ​អាច​ញាំ​អ្វី​ដែល​ខ្លួន​ចង់​ញាំ​បាន​តាម​ចិត្ត”។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ​ ក៏​បាន​បញ្ចប់ ដោយ​ពាក្យ​ថា “តើ​គ្រួសារ​របស់​លោក​អ្នក​មាន​ការ​មិ​នចុះ​សម្រុង​គ្នា អំពី​ម្ហូប​ដែល​ត្រូវ​ញាំពេ​ល​ល្ងាច​ឬ? សូមអញ្ជើញមក​ភោជនីយដ្ឋាន…..ប៊ូហ្វេ ជា​​“​កន្លែង​ដែល​មាន​ម្ហូប​គ្រប់​មុខ”។

ពេល​ខ្ញុំបា​ន​ទស្សនា​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ​ចប់​ហើយ ខ្ញុំ​ក៏​បាន​នឹក​ឃើញ​កន្លែង​មួយ​ទៀត​ដែលមាន​គ្រប់​មុខ​”ដែរ គឺ​នគរ​ស្ថាន​សួគ៌។ ស្ថាន​សួគ៌​ជា​កន្លែង​ដែល​មាន​អ្វី​​ៗគ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ការ។ អ្វី​ដែល​យើង​ត្រូវ​ការ​បំផុត គឺការ​​ទៅ​​នៅ​ក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះ​ដ៏​មា​ន​ចេស្តា។ សាវ័ក​យ៉ូហាន​បាន​បក​ស្រាយ​អំពី​នគរស្ថាន​សួគ៌​ថា “​បល្ល័ង្ក​​​នៃ​ព្រះ និង​កូន​ចៀម ក៏​នឹង​នៅ​ក្នុង​ក្រុង​នោះ”(វិវរណៈ ២២:៣)។ វិញ្ញាណ​ដ៏​ស្រេច​ឃ្លាន​របស់​យើង នឹង​បាន​ចម្អែត​ទាំង​ស្រុង ដោយ “​ទន្លេ​​​​ជីវិត ថ្លា​ដូច​ជា​កែវ​ចរណៃ” ដែល​ហូរ​ចេញ​ពីបល្ល័ង្ក​ទ្រង់(២២:១) ដ្បិត​ទ្រង់​បាន​មាន​បន្ទូលមក​រាស្រ្ត​ទ្រង់​ថា “បើ​​អ្ន​ក​​ណា​​ស្រេក អញ​នឹង​ឲ្យ​អ្នក​នោះ…​ឥត​យក​ថ្លៃ”(២១:៦)។

“ហើយ” នៅ​ក្នុង​ទឹក​ដី​នេះ នឹង​មាន​ដើម​ឈើ​ជីវិត​​ សម្រាប់“ប្រោស​ប្រជា​ជាតិ​ឲ្យ​ជា” (២២:២)។ អ្វី​ដែល​យើង​មិន​ឃើញ​មាន នៅ​ក្នុង​ទឹក​ដី​ដែល​មាន​សព្វ​គ្រប់​នេះ គឺ​បណ្តា​សា​(២២:៣) សេចក្តី​ស្លាប់ ទុក្ខព្រួយ និង​ទឹក​ភ្នែក​(២១:៤)។ យើង​នឹង​មាន​ការ​ស្កប់​ចិត្ត​មួយ​រយ​ភាគ​រយ នៅ​ក្នុង​ទឹក​ដី​ដែល​មាន​សព្វ​គ្រប់។ តើ​អ្ន​ក​បានត្រៀ​ម​ខ្លួន​ហើយ​ឬ​នៅ?-Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles