ពេលខ្យល់បក់បោក

ពេល​ដែល​លោក​ហារ៉ូល(Harold) និង​អ្នក​ស្រី​ខាធី(Cathy) ព្រម​ទាំង​កូន​ប្រុស​ទាំង​ពីរ កំពុង​នៅ​ក្នុង​តំបន់​ព្រៃ ក្នុង​រដ្ឋ​មីនីសូតា មាន​ព្យុះ​ខ្យល់​កួច​ថូនេដូ​មួយ​បាន​បក់​បោក​មក។ បី​បួន​ឆ្នាំក្រោ​យមក អ្នក​ស្រី​ខាធី​បាន​ចែក​ចាយ​ប្រាប់​ខ្ញុំ អំពី​បទ​ពិសោធន៍​របស់​គាត់​ថា “ពេល​នោះ ស្វាមី​រ​បស់​ខ្ញុំ និង​កូន​ប្រុស​ច្បង ស្ថិត​នៅ​ចម្ងាយ​ឆ្ងាយ​ពី​យើង ប៉ុន្តែ ខ្ញុំ​និង​កូន​ប្រុស​ប្អូន​បាន​ចូល​ទៅ​ជ្រក​ក្នុង​ផ្ទះ​ឈើ​តូច​ មួយ។ យើង​ឮ​សម្លេង​ម្យ៉ាង ដែល​លាន់​ឡើង ដូច​ទូរថ​ភ្លើង​មួយ​រយ​គ្រឿងកំពុង​ធ្លាក់​មក​លើ​ដី​នៅ​នឹង​កន្លែង។ ផ្ទះ​ឈើ​តូ​ចនោះក៏​ចាប់​ផ្តើម​របើក​ចេញ​ពី​គ្នា ហើយ​ខ្ញុំ​ក៏បា​នបិ​ទ​ភ្នែក ដើម្បី​ការពារ​កំទេ​ច​កំទី​​​ដែល​កំពុង​ហោះ​ហើរ។ ពេលនោះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ខ្ញុំ​កំពុង​ហើប​ឡើង​លើ ដូច​នៅក្នុង​ជណ្តើរ​យន្ត ហើយ​ត្រូវ​បាន​គ្រវ៉ាត់​ចូល​ទៅ​ក្នុង​អាកាស។ ខ្ញុំ​ក៏បា​នធ្លាក់​ចូល​ទៅ​ក្នុង​បឹង​មួយ ហើយក៏បាន​​តោង​​បំណែក​ឈើ​មួ​យ ដើម្បី​កុំ​ឲ្យល​ង់ទឹ​ក​។” ទោះ​ជា​យ៉ាង​ណាក៏​ដោយ គួ​រ​ឲ្យ​សោក​ស្តាយ​ណាស់ ដែល​កូន​ប្រុស​របស់​ពួ​ក​គេ​មិន​អាច​រួច​ជីវិត។ លោក​ហារ៉ូល​បាន​មាន​ប្រសាសន៍​អំពី​ការ​បាត់​បង់​នេះ​ថា “យើង​បាន​យំ​ជា​រៀ​ង​រាល់​ថ្ងៃ អស់​រយៈ​ពេល​៦​ សប្តាហ៍។ ប៉ុន្តែ យើង​ជឿ​ថា អំណាច​គ្រប់​គ្រង​ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​​ បាន​អនុញ្ញាត​ឲ្យ​ព្យុះ​ខ្យ​ល់​​កួច​ថូនេដូ​នោះ​ធ្លាក់​ចុះ​មក​ ចំ​ទីតាំង​របស់​យើង។ ហើយ​ក៏មា​ន​ការ​កម្សាន្ត​ចិត្ត ដោយសារ​យើង​បាន​ដឹង​ថា កូន​ប្រុស​របស់​យើង​បាន​ស្គាល់​ព្រះ​អម្ចាស់”។

ពេល​ដែល​មនុស្ស​ជា​ស្រឡាញ់​ត្រូវ​បាន​យក​ចេញ​ពី​យើង ហើយ​យើង​ត្រូវ​បាន​ទុក​ឲ្យ​រស់​នៅ នោះ​យើង​​អាច​ចោទ​ឡើង​នូវ​សំណួរ​គ្រប់​ប្រភេទ។ ពេល​ដែល​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​នេះ យើង​អាច​ទទួល​បាន​នូវ​ការ​កម្សាន្ត​ចិត្ត ពី​បទ​គម្ពីរ​រ៉ូម ៨:២៨ ដែល​បាន​ចែង​ថា “​យើង​​ដឹ​ង​ថា គ្រប់​​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្តី​ល្អដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះដំរិះ​ទ្រង់”។ ពេល​ដែល​គូស្វាមី​មួយ​គូនេះ​កំពុង​កាន់ទុ​ក្ខ ពួក​គេ​ក៏បា​ន ទទួល​ការ​កម្សាន្ត​ចិត្ត ដោយសារ​បាន​​ទុក​ចិត្ត​លើ​ការ​គ្រប់​គ្រងដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ(២កូរិនថូស ១:៣-៤)។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles