ជីវិតដែលពេញបរិបូរ

ក្នុង​អំឡុង​ពេល​នៃ​​ការ​​អប​អរ​សាទរ​ការ​ចូល​ឆ្នាំចិ​ន គេ​តែង​មា​នទំនៀម​ទម្លាប់​ប្រើ​ពាក្យ​ដ៏​ជាក់​លាក់ នៅ​ក្នុង​ការ​បោះពុម្ភអក្សរ​ និង​ការ​សន្ទ​នា​គ្នា។ ដូច​ជា​ពាក្យ “ពេញ” ជា​ដើម ដែល​មាន​ន័យ​ថា “បរិបូរ” ហើយ​គេ​ប្រើពា​ក្យនេះ ដើម្បី​ជូន​ពរ​អ្នក​ណា​ម្នាក់ ឲ្យ​មាន​ភាព​សម្បូរ​​សប្បាយ​ផ្នែក​ សម្ភារៈ នៅ​ក្នុង​ឆ្នាំ​ថ្មី។

មុន​ពេល​​ដែល​ពួក​កូន​ចៅ​អ៊ីស្រា​អែល​ចូល​ទឹក​ដី​សន្យា លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​អំពី​ភោគ​ទ្រព្យ និង​ភាព​សម្បូរ​សប្បាយ ដែល​ពួក​គេ​នឹង​មាន​ក្នុ​ង​ទឹក​ដី​នោះ(ចោទិយកថា ៨:៧-៩)។ ពួក​គេនឹ​ងមាន​អ្វី​ដែល​ត្រូវ​ការ ហើយ​មាន​លើស​ពី​តម្រូវ​កា​រទៀត​ផង។ ប៉ុន្តែ គាត់​បាន​ដាស់​តឿន​ពួក​គេ អំពី​គ្រោះ​ថ្នាក់ ដែល​បណ្តាល​មក​ពី​ការ​ភ្លេច​ថា ព្រះ​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​នគរ​អេស៊ីព្ទ ហើយ​ការ​ពារ​ពួក​គេនៅតាម​ផ្លូវ ទ្រង់​ជា​អ្នក​ប្រទាន​ពរ​ឲ្យ​ពួក​គេ​មាន​ជា​ប​រិបូរ​(ខ.១១)។ ដូច​នេះ លោក​ម៉ូសេ​បាន​បង្គាប់​ពួក​គេ​ថា “ត្រូវ​​ឲ្យ​​នឹ​ក​​ពី​​ព្រះ​យេហូវ៉ា ជា​​ព្រះ​​នៃ​​ឯ​ង​វិញ ដ្បិត​​​គឺ​ទ្រង់​ហើយ ដែល​ប្រទាន​ឲ្យ​ឯង​មាន​ឥទ្ធិឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្តិ”(ខ.១៨)។

ជា​ការ​ពិត​ណាស់ “ទ្រព្យស​ម្បត្តិ” គឺ​មិន​សំដៅ​ទៅ​លើ​តែ​សម្ភារៈ​ប៉ុណ្ណោះ​ទេ។ អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​មាន គឺ​សុទ្ធ​តែ​មក​ពី​ព្រះ។ ព្រះ​អម្ចាស់​យេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា “ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង”(យ៉ូហាន ១០:១០)។

យើង​ក៏​ប្រហែល​ជា​បាន​ព្យាយាម​បំភ្លេច​ថា ព្រះ​អ​ម្ចាស់​ជា​អ្នក​ដែល​បាន​ប្រទាន​ព​រ​យើង ហើយ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង។ ជីវិត​របស់​យើង​នឹង​មាន​ភាព​ពេញ​លេច ពេញ​បរិបូរ និង​​ស្កប់​ស្កល់ តែ​នៅ​ពេល​ដែល​យើង​មាន​ជាប់​នឹង​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ។-C.P.Hia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles