សត្វឆ្កែឌីងហ្គូ

លោកហារី ធូព័រ(Harry Tupper) មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​រឿង​ព្រេង​នៃកា​រ​ស្ទូច​ត្រី​មួយ នៅ​ក្នុង​រដ្ឋ​អ៊ីដូហា ដែល​ជាទី​​កន្លែង​រស់​នៅ​របស់​ខ្ញុំ។ នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ​នេះ មាន​បឹង​មួយ​ឈ្មោះ​ហ៊ែនរី(Henry)​ ដែល​ក្នុង​បឹង​នោះ មាន​កន្លែង​មួយ ដែល​គេបា​នដាក់​ឈ្មោះ តាម​ឈ្មោះ​របស់​គាត់​គឺ “ធូព័រស៍ ហូល”(Tupper’s Hole)

ខ្ញុំ​ចាំ​ថា លោក​ហារី​មាន​សមត្ថ​ភាព​ដ៏​កម្រ នៅ​ក្នុង​ការ​ចាប់​បាន​ត្រី​ត្រោត​ដ៏​ធំ នៅ​ក្នុង​បឹង​ហ៊ែន​រី តែ​ខ្ញុំ​កាន់​តែ​នឹង​ចាំ​​អំពី​សត្វ​ឆ្កែ​របស់​គាត់ ឈ្មោះ ឌីងហ្គូ(Dingo)។ ឌីង​ហ្គូ​ធ្លាប់​អង្គុយ​ទន្ទឹម​នឹង​លោក​ហ៊ែនរី​នៅ​ក្នុងទូក​របស់​គាត់ ហើយ​សម្លឹង​មើល​ដោយ​ការ​ផ្តោត​ចិត្ត ពេល​គាត់កំ​ពុងស្ទូច​​ត្រី​។ ពេល​អ្នក​ស្ទូច​ត្រី​ដ៏​ចំណាស់​រូប​ នេះ ស្ទូច​បាន​ត្រី​ត្រោត​មួយ ឌីង​ហ្គូ​ក៏​ព្រុ​ស​ឮ​ៗ ទាល់​គាត់​បាន​ត្រង​ត្រី​នោះ ឡើង​លើ​ទូក​ហើយ​ដោះផ្លែ​សន្ទូច​ចេញ ទើប​វា​ឈប់​ព្រុស។

ភាព​ក្លៀវ​ក្លារ​បស់ឌី​​ង​ហ្គោ បាន​បង្រៀន​ខ្ញុំ​ឲ្យយ​ល់​ថា​ : យក​ល្អ យើង​គួរ​តែ​មាន​ចិត្ត​រំភើប​រីក​រាយចំពោះ​ការអ្វីដែល​អ្នក​ដទៃ​កំពុង​ធ្វើ ជា​ជាង​រំភើប​រីក​រាយ​ចំពោះ​ការ​ដែល​យើងកំ​ពុង​ធ្វើ។ ដូច​នេះ​ហើយ ​ បា​ន​ជាពេ​ល​ដែល​ខ្ញុំបាន​អាច​ព្រះ​គម្ពីរ​ភីលីព ២:៤ ហើយ​គិត​ដល់​ឌី​ង​ហ្គូ ខ្ញុំ​សួរ​ខ្លូន​ឯង​ថា : តើ​ខ្ញុំ​បាន​ចំណាយ​ពេល ដើម្បី​គិត​អំពី “ប្រយោជន៍រ​បស់​អ្នក​ដទៃ”ឬទេ? តើ​ចិត្ត​រំភើប​រីក​រាយ​ដែល​ខ្ញុំមា​ន ចំពោះ​ការ​អ្វី​ដែល​ព្រះកំពុ​ង​ធ្វើ ​នៅ​ក្នុង និង​តាម​រយៈ​មិត្ត​ភ័ក្រ​របស់ខ្ញុំ​ មាន​ភាព​ខ្លាំង​ក្លាដូ​ចពេ​ល​ដែល​ទ្រង់​កំពុង​ធ្វើ​ការ​របស់​ទ្រង់ នៅ​ក្នុង និង​តាម​រយៈ​ខ្ញុំ​ដែរ​ឬទេ​? តើ​ខ្ញុំមាន​ចិត្ត​ប្រាថ្នា​ចង់​ឃើញ​អ្នក​ដទៃ មាន​ការ​រីក​លូត​លាស់​នៅក្នុ​ង​ព្រះគុ​ណព្រះ​ ហើយ​ទទួល​បាន​ជោគ​ជ័យ​ឬ​ទេ បន្ទាប់​ពី​​​ខ្ញុំ​បា​ន​​ខិ​តខំ​ជួយ​ពួក​គេ​ឲ្យមា​ន​ការ​ចម្រើន​ឡើង?

នេះ​ជា​កា​រ​វាស់​ស្ទង់​នៃ​ភាព​អស្ចារ្យ ព្រោះ​យើង​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ ពេល​ដែល​យើង​លែង​គិត​អំពី​ខ្លួនឯ​ង ហើយ​ងាក​មក​គិត​អំពី​អ្នក​ដទៃ​វិញ។ សាវ័ក​ប៉ុល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា “ចូរ​​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ”(២:៣)។ តើ​នោះមិ​នមែ​ន​ជារ​បៀបដែល​យើង​គួរ​រស់​នៅ​ទេ​ឬ?-David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles