ពាក្យសម្រាប់មនុស្សនឿយព្រួយ

សាសន៍​អ៊ីស្រាអែ​ល​កំពុង​រង​ទុក្ខ​លំបាក ពេល​ចក្រ​ភព​អាស​ស៊ើរ​បាន​ចាប់​ពួក​គេ​ជា​ឈ្លើយ ហើយ​បង្ខំ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​មួយ ដែល​នៅ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន។ តើ​ហោរា​អេសាយ​អាច​ផ្តល់​ឲ្យ​អ្វីខ្លះ ដល់​ បណ្តា​ជ​ន​ទាំង​អស់​នេះ ដើម្បី​ជួយ​ពួក​គេ​ក្នុង​ពេល​ដ៏​លំបាក​ដូច​នេះ? គឺ​គាត់​បាន​ផ្តល់​ឲ្យ​ពួក​គេ​នូវ​បទ​ទំនាយ​នៃសេចក្តី​សង្ឃឹម ដែល​ជា​ព្រះ​រាជ​សារ​របស់​ព្រះ ដែល​ជា​ប់ទា​ក់​ទង​នឹង​ព្រះ​មែស៊ី ដែល​នឹង​យាង​មក​តាម​ព្រះ​បន្ទូល​សន្យា។ ក្នុង​បទ​គម្ពីរ​អេសាយ ៥០:៤ ព្រះ​អង្គ​សង្គ្រោះ​បាន​ប​កស្រាយ អំពីសេចក្តី​សុខ​សាន្ត និង​ការកម្សាន្ត​ចិត្ត ដែល​ទ្រង់​នឹង​ប្រទាន នៅ​ថ្ងៃ​ណាមួ​យ : “ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀនសូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំដី និង​ជ្រោង​មនុស្ស​គ្រាកចិត្ត​ឡើង”។

ព្រះ​បន្ទូ​លខា​ងលើ​នេះ​ ផ្តល់​ឲ្យ​នូវ​ការ​កម្សាន្ត​ចិត្ត​ទ្វេដ​ង គឺ​សម្រាប់​ប្រជាជន​ដែលស្ថិ​ត​ក្នុ​ងការ​និរទេស និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដែល​ព្រះ​យេស៊ូវ​នឹងបាន​​ប៉ះពាល់​ជីវិត​របស់​ពួកគេ ដោយ​សេចក្តី​អាណិត​អាសូរ​របស់​ទ្រង់។ ព្រះ​យេស៊ូវ​បា​នប្រកាស​ដល់​ហ្វូ​ង​មនុស្ស​ដែល​ដើរ​តា​មទ្រ​ង់​ថា “អស់​​អ្ន​ក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ព្រះ​បន្ទូល​ត្រង់​ចំណុចនេះ គឺ​ពិត​ជា​ព្រះបន្ទូលនៃ​ការ​អាណិត​អាសូរ​មែន!

ព្រះយេស៊ូវ​បាន​បន្សល់​ទុក​នូវ​គំរូ​នៃ​ការ​​បម្រើ​អ្នក​ដែល​កំពុង​នឿយ​ព្រួយ។ តើអ្នក​ដឹង​ថា មាន​នរណា​ម្នាក់​ដែ​លត្រូ​វ​ការ​ពាក្យ​លើក​ទឹក​ចិត្ត​​ដែ​ល​ចំ​ពេល ឬ​តើអ្នក​មានត្រចៀក​ដែល​ត្រៀម​ស្តាប់​មិត្ត​ភ័ក្រ ដែល​មាន​ក្តី​បារម្ភឬ​ទេ? ពាក្យ​​កម្សាន្ត​ចិត្ត សម្រាប់​មនុស្ស​ដែល​នឿយ​ព្រួយ អាច​ជា​ពាក្យ​ដែល​និយាយ​ចំ​ពេល។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles