ការជួបជុំគ្នាឡើងវិញដែលបានទន្ទឹងរង់ចាំជាយូរ

កាល​ពី​ក្មេង ខ្ញុំ​មាន​ឆ្កែ​ខូលី​ឈ្មោល​មួយ​ក្បាល​ឈ្មោះ ព្រីន ប៊យ(Prince Boy)។​ វា​ជា​សត្វ​សុន​ខ ដែល​ខ្ញុំ​ពិត​ជា​ស្រឡាញ់​យ៉ាង​ខ្លាំង។ ថ្ងៃ​មួយ វាបា​នបា​ត់ខ្លួ​ន។ ខ្ញុំ​មិន​ដឹង​ថា គេ​បា​នលួ​ច​វា ឬ​វាគ្រា​ន់តែ​បានរ​ត់ចេ​ញពី​យើងឡើយ តែ​ខ្ញុំបា​ន​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​បាន​ស្វែង​រ​កវា​​​នៅ​គ្រប់​ទិស​ទី។ តាម​ពិត ខ្ញុំ​នៅ​ចាំថា​ កាល​នោះ​ខ្ញុំ​បាន​ឡើង​ ដើ​មឈើ​ដ៏​ខ្ពស់​មួយ ដែល​អាច​ជួយ​ឲ្យ​ខ្ញុំមើ​លទៅ​ក​ន្លែង​ជិត​ខា​ងចុះ​ឡើងៗ​ ដោយស​ង្ឃឹម​ថា​ នឹង​មើល​ឃើញ​វា​នៅក​ន្លែង​ណាមួ​យ។ ខ្ញុំ​ពិត​ជាច​ង់​ឲ្យឆ្កែ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ វិ​ល​ត្រឡប់វិ​ញ​ខ្លាំង​ណាស់។ អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ ខ្ញុំ​តែង​តែ​ខំរ​ក​មើល ដោយ​សង្ឃឹម​ថា នឹ​ងបា​នឃើ​ញ​ព្រីន ប៊យ។ តែ​យើង​មិន​ដែលបាន​ជួប​គ្នា​វិញ​ឡើ​យ។

តែ​យើង​មាន​អារម្មណ៍​បាត់​បង់​កាន់​តែ​ខ្លាំង ពេល​យើង​គិត​ថា យើង​នឹង​មិន​អាចជួ​ប​អ្នក​ជាទី​ស្រឡាញ់ ​ដែល​បាន​បាត់​ប​ង់ជី​វិត​បាន​ឡើយ​។ ប៉ុន្តែ សម្រាប់​អ្នក​ដែល​ស្គាល់ និង​ស្រឡាញ់​ព្រះអ​ម្ចាស់ ការ​បែក​គ្នាដោយ​សេចក្តី​ស្លាប់ គឺ​មាន រ​យៈ​ពេល​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ ថ្ងៃ​ណា​មួយ យើង​នឹង​បាន​ជួប​ជុំ​គ្នា​ឡើង​វិញ ជា​រៀង​រហូត! សាវ័ក​ប៉ុល​បាន​បញ្ជាក់​ពួក​ជំនុំ​នៅក្រុ​ង​ថែស្សាឡូនិច​ថា “ ព្រោះ​​ព្រះ​អម្ចាស់​​ទ្រង់​ នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់ រួច​យើង​រាល់​គ្នា​ដែល​ កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”(១ថែស្សាឡូនិច្ច ៤:១៦-១៧)។ ពាក្យ​ដែល​កម្សាន្ត​ចិត្ត អ្នក​ដែល​កំពុង​​កើតទុក្ខ មាន​ដូច​ជា​ពាក្យ ទាំង​អស់​គ្នា និង​ពាក្យ យើង​ ។ ពាក្យ​នៃ​ការ​ជួប​ជុំគ្នា​ទាំង​នេះ បង្ហាញ​ថា អ្នក​ដើរ​តា​ម​ព្រះ​គ្រីស្ទ មិន​ជួប​ការ​បែក​គ្នាជា​រៀងរហូត​ឡើ​យ។ សម្រាប់​យើង​ដែល​ជា​អ្នក​ជឿព្រះ​ សេចក្តី​ស្លាប់ មិន​មែន​ជា​ការ​លា​គ្នា​ឡើយ តែ​ជា​ការ​និយាយ​ថា “ជួ​បគ្នា​ពេ​លក្រោ​យ”។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles