“យកខ្លួនឯងជាទីមួយ”

មាន​ពេល​មួយ បុរ​សម្នា​ក់​បាន​សួរ​ខ្ញុំថា​ “តើ​អ្នក​មានបញ្ហា​អ្វី​ដែល​ធំ​បំផុត?” ខ្ញុំក៏បា​នឆ្លើ​យ​ថា “ខ្ញុំ​មើល​ឃើញ​បញ្ហា​ធំ​បំផុត​របស់​ខ្ញុំ នៅ​ក្នុ​ង​កញ្ចក់​ឆ្លុះ​មុខ ជា​រៀង​រាល់​ថ្ងៃ”។ គឺ​ខ្ញុំកំ​ពុង​និយាយ​សំដៅ​ទៅ​លើ សេចក្តី​ប៉ង​ប្រាថ្នា ​ដែល “យក​ខ្លូន​ឯង​ជា​ទី​មួយ” ដែល​កំពុង​រង់​ចាំ​ឆ្មក់ នៅ​ក្នុង​ចិត្ត​ខ្ញុំ។

បទ​គម្ពីរ​យ៉ាកុប ៤:១ បានចែ​ងថា​ “ឯ​សេចក្តី​ទាស់ទែង និង​សេចក្តី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​មក​ពី​ណា តើ​មិន​មែន​មក​ពី​សេចក្តី​សំរើប ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់​គ្នាទេ​អី?” ពាក្យ “សេចក្តីសំរើប” គឺ​សំដៅទៅ​លើ​សេ​ចក្តី​ប៉ង​ប្រាថ្នា​អាត្មា​និយម។​ ហេតុ​នេះ​ហើយ​បា​ន​ជា ក្នុ​ង​បទ​គម្ពីរ​យ៉ាកុប ១:១៤ យើ​ង​​បា​នទទួលកា​រ បង្រៀន​ថា “តែ​​ដែល​​គ្រប់​​គ្នា​​កើត​មាន​សេចក្តី​ល្បួង នោះ​គឺ​ដោយសារ​តែ​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួងលោម​ទេ”។ លោកយ៉ាកុបបានដាស់តឿនយើងថា សេចក្តីប៉ងប្រាថ្នា ដែល “យកខ្លួនឯងជាទីមួយ” នឹង​បំផ្លាញ​​ចំណង​មិត្ត​ភាព​ដែល​យើង​មាន​ជាមួ​យព្រះ​(៤:៤) ហើយ​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា សង្រ្គាម និងជម្លោះ(ខ.១-២)។

ដូ​ចនេះ ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ឈប់​មាន​គំ​និត “យក​ខ្លួន​ឯង​ជា​ទីមួ​យ”។ តើ​ដោយ​របៀប​ណា? ទី​មួយ គឺ​ដោយ “ចុះ​ចូល​ព្រះ”(៤:៧)។​ យើង​ចាំបា​ច់ត្រូវ​ដាក់​ខ្លួន​ឯ​ង​ឲ្យ​ត្រូវ​លេខ​រៀង ព្រោះ​ព្រះ​ទ្រង់​ជា​ព្រះ ហើយ​យើង​ត្រូវ​យក​ទ្រង់​ជា​ទី​មួយ។ ទីពីរ ដោយ “ចូល​ទៅជិ​ត​ទ្រង់”(ខ.៨)។ ចូរ​បំបាត់​សេចក្តី​ប៉ង​ប្រាថ្នា ដែល​នាំឲ្យ​ធ្វើអំ​ពើ​បាប ដោយ​ចូល​ទៅ​រក​ព្រះ ដើម្បីឲ្យ​ទ្រ​ង់​លាង​សម្អាត។ ចូរ​កុំ​មាន​ចិត្ត​ពីរ ដោយ​ប្រាថ្នា​ចង់​បានការ​អាក្រក់​ផង និង​ការ​ល្អផ​ង​នោះ​​ឡើយ។ តែ​ចូរ​មាន​ចិត្ត​ប្រាថ្នា​ចង់​បំពេញ​បំណង​ព្រះទ័​យ​ព្រះ​តែ​មួយ​អង្គ។ ទីបី ដោយ “បន្ទាប​ខ្លួន នៅ​ចំពោះព្រះ​”(ខ.១០)។ បន្ទាប់មក “ទ្រង់​នឹង​លើក​អ្នក​ឡើង”។ សូម​ចាំថា​ ការ​រស់​នៅ​ដោយ “យក​ខ្លួន​ឯង​ជា​ទីមួ​យ” គឺ​មិន​មែន​ជា​គន្លឹះ​នៃ​ជ័យ​ជម្នះ​ឡើយ។ ចូរយ​ក​ព្រះជា​ទី​មួយ។​​ – Albert Lee

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles