នៅក្នុងការត្រួតពិនិត្យឥវ៉ាន់របស់អ្នកដំណើរជាប្រចាំ ភ្នាក់ងាគយនៃប្រទេសស្វីសបានរកឃើញថា ឥវ៉ាន់នៅក្នុងវ៉ាលីមួយនោះ មិនមែនជារបស់ធម្មតាឡើយ ព្រោះវាជារូបគំនូរដើម ទាំង១៤សន្លឹក ដែលលោកប៉ាប្លូ ពីកាសូ(Pablo Picasso)បានគូរ។ ស្នាដៃសិល្បះ ដែលមានក្នុងសៀវភៅគំនូរ ត្រូវបានគេប៉ាន់ប្រម៉ាណថា មានតម្លៃ១,៥ លានដុល្លា តែអ្នកដំណើររូបនោះ បានបង្ហាញថា គាត់ “គ្មានពាក្យអ្វីដើម្បីប្រកាស់” ប្រាប់អជ្ញាធរគយឡើយ។
យើងពិបាកនឹងយល់អំពីរបៀប ដែលនរណាម្នាក់លាក់សៀវភៅគំនូររបស់លោកពីកាសូ ក្នុងអាវរងា ហើយឆ្លងកាត់អាកាសយាន្តដ្ឋាន ដោយសង្ឃឹមថា នឹងគ្មាននរណាម្នាក់ដឹងឡើយ។ បុរសម្នាក់នោះ គឺពិតជាអ្នកគេចពន្ធរូបគំនូនោះមែន។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងមានការប្រកាស់ ដែលមានតម្លៃជាង ការប្រកាស់អំពីរូបគំនូររបស់លោកពីកាសូទៅទៀត! តែជួនកាល យើងលាក់ទុករតនៈសម្បត្តិនៃសេចក្តីជំនឿលើព្រះគ្រីស្ទ នៅក្នុងចិត្តរបស់យើង ជាជាងប្រកាស់ប្រាប់អ្នកដទៃ ដែលនៅជុំវិញខ្លួនយើង។ ព្រះយេស៊ូវបានរំឭកយើងថា “ អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍”(ម៉ាថាយ ៥:១៤)។ យើងក៏ត្រូវមានបំណងឆ្លុះបញ្ចាំងឲ្យគេ ឃើញសិរីល្អព្រះ ដើម្បីឲ្យអ្នកដទៃបានដឹងថា ពួកគេត្រូវការទ្រង់។ ទ្រង់ក៏បានត្រាសហៅយើងឲ្យ បញ្ចេញពន្លឺ ដើម្បីឲ្យពួកគេមើលឃើញការល្អរបស់យើង ហើយសរសើរតម្កើងព្រះវរបិតា ដែលគង់នៅស្ថានសួគ៌(ខ.១៦)។
ពេលយើងលាក់ទុកសេចក្តីជំនឿលើព្រះគ្រីស្ទ នោះមានន័យថា យើងកំពុងប្រថុយនឹងការធ្វើជាអ្នកគេចពន្ធខាងវិញ្ញាណហើយ។ ផ្ទុយទៅវិញ សូមយើងបើក “វ៉ាលី”ខាងវិញ្ញាណ ដើម្បី ចែករតនៈសម្បត្តិដល់អ្នកដទៃ ហើយថ្វាយសិរីល្អដល់ព្រះដ៏ជាអម្ចាស់។ – Jennifer Benson Schuldt