ពេលដ៏ល្អ

មាន​រូប​ភាព​មួយ​ត្រូវ​បា​ន​ថ​តទុ​ក ហើយ​មាន​ពេល​វេលាដ៏​ល្អ​មួយ ត្រូវ​បាក​ថត​ទុក នៅ​ក្នុង​ពេល​ដ៏​អស់​កល្ប​ជា​និច្ច។ ពន្លឺ​ថ្ងៃ​រៀប​លិច​នៅ​រដូវ​ក្តៅ បាន​ចែង​ចាំង​ទឹក​រលក ធ្វើ​ឲ្យ​ទឹក​នោះមា​នល​ក្ខណៈដូ​ច​ទឹ​ក​មាស ​ដែលកំពុ​ងរសាត់​​បោ​ក​ច្រាំង។ បើ​សិន​ជា​មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំ មិន​បាន​យក​កាំមីរ៉ារ​បស់​គាត់​ទៅ​ជា​មួយ នៅ​ពេល​នោះ​ទេ ទឹក​រលក​នោះ​មុខ​ជារ​សាត់​បោក​ច្រាំង ដោយ​គ្មាន​នរណាថ​ត​រូប​វា​ទុក​ឡើយ គឺ​មិន​ខុស​ពីទឹ​ករ​លក​ជា​ច្រើន​ទៀត ដែល​បក់​មក ហើយ​ក៏​បាត់​ទៅវិ​ញ ដោយ​មាន​តែ​ព្រះ​ប៉ុណ្ណោះ ដែល​បាន​ទត​ឃើញ។

តើ​មាន​នរណា​អា​ចដឹងថា​ មាន​ទឹក​រលក​ប៉ុន្មាន ដែល​បានរ​សាត់​បោក​ច្រាំង នៅ​បឹង​មីឈីហ្គិន? ប៉ុន្តែ ​ទឹក​រលក​ នីមួ​យៗ​សុទ្ធ​តែ​មាន​ភាព​ពិសេស។ ព្រះ​ទ្រង់​បាន​ប្រទាន​ព​រឲ្យ វត្ថុ​ក្នុង​លោកិយ​មាន​សោភ័ន​ភាព​ស្រស់​បំព្រង គឺ​ដូ​ច​ដែល​យើង​ឃើ​ញ​មាន​នៅក្នុ​ងទឹ​ករលក​នីមួ​យ​ៗ។​ ទ្រង់​បាន​ប្រើ​ទឹក និង​ខ្យល់ ដើម្បី​ប​ង្កើត​ជា​ស្នាដៃ​សិ​ល្បៈដ៏អ​ស្ចារ្យ។ ទ្រង់​មាន​អំណរ ចំពោះផ្ទាំ​ង​ទស្សនីយ​ភាព នៅ​លើ​ផ្ទៃ​មេ​ឃ​ និង​នៅ​លើ​ដី និង​នៅ​ក្នុង​សមុទ្រ។ ប៉ុន្តែ យើង​នៅ​តែ​មិន​អាច​មើល​ឃើញ ភាគ​ច្រើន​នៃ​​សម្រស់​របស់​ផែន​ដី​នេះ ពោល​គឺ​មាន​តែ​ព្រះ​ទេ ដែល​បាន​ទត​ឃើញ។

មនុស្ស​គឺ​ជារូ​បភា​ព​លម្អ​មួយ​ទៀត ដែល​ព្រះបា​ន​ប្រើ​ដើម្បី​បង្ហាញ​សិរីល្អ​របស់​ទ្រង់។ ដី​គឺ​ជា​វត្ថុ​ដ៏​សាមញ្ញ ដែល​ព្រះបា​ន​ប្រើ ដើម្បី​បង្កើត​យើង​មក​ជា​មនុ​ស្ស(​លោកុប្បត្តិ ២:៧)។ ប៉ុន្តែ ទ្រង់​បាន​បន្ថែម​គ្រឿង​ផ្សំ​ដ៏​អស្ចារ្យ​មួយ គឺ​ខ្យល់​ដង្ហើម​របស់​ទ្រង់​(ខ.៧)។ ជីវិត​របស់​យើង​មាន​រយៈ​ពេល​ខ្លី ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ឃើញ គឺ​មិន​ខុស​ពីទឹ​ករ​លក នៅ​ក្នុង​សមុទ្រ និង​ផ្កា​នៅ​ទីវាល​ឡើយ​(អេសាយ ៤០:៦)។ តែ​ពេល​វេលា​នៃជីវិ​ត​យើង​ម្នាក់​ៗ គឺ​ជា “ពេល” ដ៏​ស្រស់​បំព្រង ដែល​ព្រះបា​នប​ង្កើត​មក សម្រា​ប់​ឲ្យ​និយាយ​ទៅ​កាន់​លោកិយ​ថា “ចូរ មើលទៅ​ឯព្រះ​របស់​អ្នកចុះ!” ព្រះ​បន្ទូល​ទ្រង់​ស្ថិត​ស្ថេរ​នៅ​ជាដ​រាប(ខ.៨)។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles