រឿងធម្មតា និងរឿងមិនធម្មតា

ជាង​មួយ​សតវត្ស​ហើយ ដែល​ក្នុង​ការ​ប្រកួត​​វាយ​កូន​ហ្គោល កីឡា​ករ​អាច​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត ត្រឹម​តែ​៥៩​ប៉ុណ្ណោះ នេះ​បើតា​ម​ការ​កត់​ត្រា​បី​ដង​ក្នុង​ប្រវតិ្ត​ ​នៃ​ការ​ប្រកួត PGA Tour មុន​ឆ្នំា​២០១០។ បន្ទាប់​មក ក្នុង​ឆ្នាំ​ ២​០១០ លោក​ប៉ូល ហ្កោដូស(Paul Goydos)​ប្រកួត​បាន​ពិន្ទុ​៥៩ ហើយ​មួយ​ខែ​ក្រោយ​មក លោក​ស្ទូអាត អេបផលប៊ី(Stuart​Appleby)​ក៏​បាន​តាម​ទាន់​បាន​៥៩​ពិន្ទុ​ដែរ។ ហេតុ​នេះ​ហើយ​​ បា​ន​ជា​អ្នក​និពន្ធ​អំពី​កីឡា បានស្ទ​ង់​មើល​ថា ជោគ ​ជ័យ​ក្នុង​វិស័យ​កីឡា​វាយ​កូន​ហ្គោល ដែល​គេ​ប្រាថ្នា​ចង់​បាន​បំផុត កំពុង​តែ​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ គួរ​​ឲ្យ​អស្ចារ្យ​ណាស់ ដែល​នៅ​ក្នុង​រដូវ​កាល​តែ​មួយ មាន​កីឡា​ករ​ដល់​ទៅ​ពីរ​នាក់​បាន​ពិន្ទុ​៥៩​ដូច​គ្នា តែ​វា​អាច​ជា​កំហុស​មួយ បើ​យើង​គិត​ថា​វា​ជា​រឿង​ធម្មតា​នោះ។

ចំពោះយើង​ដែល​ជា​​អ្នក​​ដើ​រ​តា​ម​ព្រះ​យេស៊ូវ​គ្រីស្ទវិញ វា​ក៏​ជា​កំហុស​មួយ​ផង​ដែរ បើ​​យើង​​គិ​ត​​ថា ភាព​​អស្ចារ្យ គឺ​ជា​រឿង​ធម្មតា។ ឧទាហរណ៍ សូម​យើង​​គិ​ត​អំពី​ការ​អធិ​ស្ឋាន​។ យើង​អាច​និយាយ​ទៅ​កាន់​ព្រះ​អា​ទិករ នៅ​ពេល​ណា​ក៏​បាន ដែល​ទ្រង់​បាន​បង្កើត​សក​លោក​មក ដោយ​គ្រាន់​តែ​មាន​បន្ទូល​មួយ​ព្រះ​ឱស​ប៉ុណ្ណោះ! ទ្រង់​មិន​ត្រឹម​តែ​ស្វាគមយើង​ ពេល​យើង​ចូល​ក្នុង​វត្ត​មាន​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​​ថែម​ទាំង​បាន​អញ្ជើញ​យើង ឲ្យ​ចូល​ក្នុ​ង​វត្ត​មាន​ទ្រង់​ ដោយ​ចិត្ត​ក្លាហាន ដោយ​ពាក្យ​ថា​ “ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ​ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះ​គុណ​សំ​រាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើរ ៤:១៦)។

ការ​ចូល​ក្នុ​ង​ព្រះ​វត្ត​មាន​ព្រះ មិន​មែន​ជា​​រឿង​ធម្មតា​ទេ តែ​មាន​ពេល​ខ្លះ យើង​បែរ​ជា​ចាត់​ទុក​ឯក​សិទ្ធិ​នេះ​ជា​រឿង​ធម្មតា​ទៅ​វិញ។ ទ្រង់​ជា​ព្រះ​ដ៏​មាន​ចេស្តា តែ​ទ្រង់​ក៏​ជា​ព្រះ​បិតា​ដែល​ស្រឡាញ់​យើង និង​អនុញ្ញា​ត​ឲ្យ​យើង​ចូល​ទៅ​ចំពោះ​ទ្រង់ នៅ​ពេល​ណា និង​នៅ​ថ្ងៃ​ណា​ក៏​បាន។ នេះ​ហើយ​ជា​អ្វី ដែល​ខ្ញុំ​ហៅ​ថា​ការ​អស្ចារ្យ​នោះ។_ Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles