ឈ្មោះដែលគេដាក់ឲ្យ

បើមាន​នាម​ឈ្មោះ​ណា​មួយ ដែល​ពិសេស​សម្រាប់​យើង តើ​ពិសេស​ដោយ​សារ​មូល​ហេតុ​អ្វី​ខ្លះ? ខ្ញុំ​ចាប់​ផ្តើម​គិត​អំពីសំណួរ​​នេះ បន្ទាប់​ពី​ខ្ញុំ​បាន​ជជែក​ជា​មួយ​ក្មេង​ស្រី​ជំទ​ង់​ម្នាក់ ខណៈ​ពេល​យើង​ឈរ​ខា​ង​ក្រៅ​ព្រះ​វិហារ នៅ​ទីក្រុង​ប្លេក រីវើ(Black River)​ ប្រទេស​ចាម៉ៃកា នា​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ។ កាល​នោះ នាង​បាន​សួរ​ខ្ញុំ​ថា​ “តើ​អ្នក​អាច​ដាក់​ឈ្មោះ​ខ្ញុំ ក្នុង​សៀវ​ភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ​បាន​ទេ?” ខ្ញុំ​ក៏​សួរ​នាង​វិញ ក្រែង​លោ​នាង​មាន​រឿង​មួយ សម្រាប់​ចែក​ចាយ​ក្នុង​សៀវ​ភៅ​នោះ។ រួច​នាង​ឆ្លើយ​តប​ថា​ “ខ្ញុំ​មិន​មាន​រឿង​សម្រាប់​ចែក​ចាយ​ទេ ខ្ញុំ​គ្រាន់​តែ​ច​ង់​ឲ្យ​លោក​សរសេរ​ឈ្មោះ​ខ្ញុំ​ក្នុង​សៀវ​ភៅ​នោះ​ទៅ​បាន​ហើយ”។

កាល​ណាខ្ញុំ​គិ​ត​ដល់​សំណើ និង​ឈ្មោះ​រ​បស់​នាង ខ្ញុំ​ឆ្ងល់​ណាស់​ថា តើ​ហេតុ​អ្វី​បា​ន​ជា​ឪពុក​ម្តាយ​របស់​នាង​ដាក់​ឈ្មោះ​នាង​ថា “ចូយ៉េត”(Joyeth)។ ដោយ​សារ​នាង​មាន​ចរិយ៉ា​សម្បត្តិ​រីក​រាយ នោះ​ខ្ញុំ​ក៏​បាន​សន្និ​ដ្ឋាន​ថា បាន​ជា​​ឪពុ​ក​ម្តាយ​របស់​នាង​ដាក់​ឈ្មោះ​ ដែលមានន័យថា អំណរ​ដូចនេះ គឺ​​ដោយ​សារ​ពួ​កគេ​ច​ង់​ឲ្យ​នាង​មាន​អំណរ​ក្នុង​ជីវិត ហើយខ្ញុំ​ឃើញ​ថា ​ពួក​គេក៏​បា​​ន​សម​ដូច​បំណង​ហើយ។

ឪពុក​ម្តាយ​ភាគ​ច្រើន​បាន​ជ្រើស​រើស​ឈ្មោះ ដាក់​ឲ្យ​កូន​ទើប​នឹ​ងកើ​ត តាម​របៀប​នេះ​ផង ​ដែរ។ ប៉ុន្តែ មាន​ទារក​តូច​មួយ​បាន​​ទទួល​ព្រះនាម តាម​របៀប​ដែ​ល​ខុស​ប្លែក​ពី​នេះ​យ៉ាង​ខ្លាំង។ ឪពុក​ម្តាយ​នៃ​ទារក​នោះ មិន​បាន​ជ្រើស​រើស​ឈ្មោះ​ដាក់​ឲ្យ​ទ្រង់​ទេ ហើយ​ការ​ដាក់​ឈ្មោះ​នោះ ក៏មិន​មែន​ក្នុង​គោល​បំណង​ ដើម្បីធ្វើ​​ឲ្យ​ទារក​នោះ​ធំ​ឡើង​មាន​លក្ខណៈ​សម្បត្តិ សម​ស្រប​តាម​នាម​នោះ​ដែរ។ ត្រង់​​ចំណុច​​នេះ ខ្ញុំ​​កំពុង​និយាយ​សំដៅ​ទៅ​លើ​ព្រះ ដែល​បាន​ប្រសូត្រ​ជាម​នុស្ស ហើយ​ព្រះនាម​ទ្រង់​ត្រូវ​បាន​ដាក់​ឲ្យ ពេល​ទេវតា​លេច​ម​ក​ប្រាប់​ឪពុក​ម្តាយ​ទ្រង់ ឲ្យ​ថ្វាយ​ព្រះ​នាម​ថា “យេស៊ូវ”​(ម៉ាថាយ ១:២១)។ តើ​ហេតុ​អ្វី? “ព្រោះ​ទ្រង់​នឹង​សង្រ្គោះ​រាស្រ្ត​ទ្រង់​ឲ្យ​រួច​ពី​បាប”។ គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទៀត​ទេ ព្រះ​នាម​រប​ស់​ទ្រង់​ខ្ពង់​ខ្ពស់​លើ​អស់​ទំាង​នាម​​(ភីលីព ២:៩)។ ព្រះ​នាម​ទ្រង់​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​សង្រ្គោះ​មនុស្ស​ឲ្យ​រួច​ពី​បាប​។ តាម​ពិត​ទៅ យេស៊ូវ​គឺ​ជា​ព្រះ​នាម ដែល​សម​នឹង​ឲ្យយើ​ង​លើក​មក​និយាយ។_Dave Brannon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles