ការដាក់ឈ្មោះថ្មី

នៅក្នុង​​អត្ថ​​បទ​​មួយ ដែល​​មា​ន​​ចំណង​​ជើង​​ថា​ “ការ​ដឹក​នាំ​ដោយ​ការ​ដាក់​ឈ្មោះ” លោក​ម៉ាក ឡាប៊ត​តុន(Mark Labberton) បាន​​​សរសេរ​​​​អំពី​​អំណាច​របស់​​ឈ្មោះ។ លោក​​បាន​ពិពណ៌នា​​ថា​ “ខ្ញុំ​​តែ​ង​មាន​​អារម្មណ៍​ថា​ បាន​ទទួល​ឥទ្ធិ​ពល​​​ពី​មិត្ត​ភ័ក្រ​ម្នាក់​ដែល​ជា​តន្រ្តី​ករ ដែលថ្ងៃមួយ គាត់​ស្រាប់​​តែ​ហៅខ្ញុំ​ថា “ពីរោះ”។ ពុំ​មាន​នរណា​ម្នាក់​ធ្លាប់​ហៅ​ឈ្មោះខ្ញុំបែ​ប​នេះ​ទាល់​តែ​សោះ។ ខ្ញុំ​មិន​ចេះ​លេង​ឧបករណ៍​ភ្លេង​ណាមួ​យ ឲ្យ​ច្បាស់​លាស់​ឡើយ។ ខ្ញុំ​ក៏មិ​ន​ចេះ​លេង​ភ្លេង​តែ​ម្នាក់​ឯង​ដែរ។ តែភ្លាម​នោះ​ខ្ញុំ​ស្រាប់​តែ​មាន​អារម្មណ៍​ថា មាន​គេស្គា​ល់ និង​ស្រឡាញ់​ខ្ញុំ (គាត់)បាន​កត់​សំគាល់​ខ្ញុំ ទទួល​ស្គាល់ ​និង​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ខ្ញុំពិ​ត​ជា​មាន”។

នេះ​ក៏​ប្រហែល​ជា​អ្វី ដែល​លោក​ស៊ីម៉ូន​បាន​ដកពិសោធ ​ផង​ដែរ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​គាត់។ បន្ទាប់​ពី​លោក​អន​ទ្រេ​ជឿ​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​មែស៊ី មិន​យូរ​ប៉ុន្មាន គាត់​ក៏​​បាន​ទៅនាំលោ​ក​ស៊ីម៉ូន ដែល​ជា​បង​ប្អូន​គាត់ ឲ្យ​ទទួល​ជឿ​ព្រះ​យេស៊ូវ​ផង​ដែរ​(យ៉ូហាន ១:៤១-៤២)។ ព្រះ​យេស៊ូវ​ក៏​បាន​ទត​មើល​ទៅ​ក្នុង​ជម្រៅ​នៃ​ព្រលឹង​គាត់ និង​បាន​ទទួល​ស្គាល់ ហើយ​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​លោក​ស៊ីម៉ូន​ពិត​ជា​មាន​ក្នុង​ជីវិត​គាត់។ ពិត​មែន​ហើយ ​ព្រះ​យេស៊ូវ​ក៏​បាន​ជ្រាប​ពី​បរា​ជ័យ និង​លក្ខណៈ​​ឆេ​វឆាវ​របស់​គាត់ ដែល​អាច​នាំ​ឲ្យ​គាត់​មាន​បញ្ហា​ផង​ដែរ។ ប៉ុន្តែ មាន​ការ​ពិសេស​ជា​ងនេះ​ទៀត​ដែល​ទ្រង់​ទត​ឃើញ គឺ​ទ្រង់​ជ្រាប​អំពី​សក្តា​នុពល​ដែល​លោក​ស៊ីម៉ូន​មាន ដែល​នឹង​នាំ​ឲ្យគាត់​ក្លាយ​ជា​អ្នក​ដឹក​នាំពួ​ក​ជំនុំ។ ហេតុ​ដូច្នេះ បាន​ជា​ព្រះ​យេស៊ូវ​ដាក់​ឈ្មោះគាត់​ថា កេផាស​វិញ(ជា​ភា​សា​អារ៉ាម​អាន​ថា ពេត្រុស ដែលមា​ន​ន័យ​ថា “ថ្ម”(យ៉ូហាន ១:៤២ និង​មើល ម៉ាថាយ ១៦:១៨)។

ព្រះ​ទ្រង់​ក៏​ទត​ឃើញ​យើង​យ៉ាង​ដូច​នេះ​ផ​ង​ដែរ។ ទ្រង់​ជ្រាប​ពី​អំនួត កំហឹង ​ហើយ​ជ្រាប​ថា យើង​ខ្វះសេចក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ តែ​ទ្រង់​ក៏​ជ្រាប​ថា យើង​ជា​នរណា​ផង​ដែរ នៅ​ក្នុង​ព្រះ​គ្រីស្ទ​។ ទ្រង់​បាន​ហៅ​យើង​ថា ពួក​អ្នកដែល​ព្រះ​​បាន​រាប់​ជា​សុចរិត ដែល​ផ្សះផ្សា​ឲ្យជា​នឹង​ព្រះ (រ៉ូម ៥:៩-១០) ដែល​បាន​អត់​ទោស​បាប​ឲ្យ​ពួក​បរិសុទ្ធ និង​ស្ងួន​ភ្ញារ​(កូល៉ុស ២:១៣ ៣:១២) ដែលត្រូវបានជ្រើសរើស និងរាប់យើង​ជា​មនុស្ស​ស្មោះ​ត្រង់(វិវរណៈ ១៧:១៤)។ ចូរ​ចង​ចាំ​អំពី​របៀប​ដែល​ព្រះ​ទត​ឃើញ​យើង ហើយ​ជ្រាប​ថា​យើង​ជា​នរណា។_ Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles