ស្អិតជាប់គ្នា

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំម​កហើយ ដែល​អ្នក​វិទ្យា​សាស្រ្ត​បានមាន​ចម្ងល់ អំពី​របៀប​ដែល​សត្វ​ស្រមោច​ភ្លើង អាច​រួច​ជីវិត​ពីទឹក​ជំនន់ ដែល​អាច​បំផ្លាញ​ជីវិត​ពួក​វា​បាន ស្រប​ពេល​ដែល​ខ្លួន​របស់​ពួក​វា​មានម៉ាស់​​ធ្ងន់​ជាង​ទឹក​​នោះ។ តើ​ធ្វើ​ដូច​ម្តេ​ច​ឲ្យ​សត្វ​ស្រមោច​មួយ​សំបុក​ អាច​ប្រមូល​តោង​គ្នាប​ង្កើត​ជា​ក្បូន សម្រា​ប់សង្រ្គោះ​ជីវិ​ត​បាន​រាប់​សប្តាហ៍? អត្ថប​ទ​មួយ ដែល​ចេញ​ផ្សាយ​ក្នុង សារព័ត៌​មាន​ឡូស អេនជេលេស ថាម(Los Angeles Times) បាន​ពន្យល់​ថា ពួក​វិស្វករ​មក​ពី​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​រដ្ឋ​ចច​ចា បាន​រក​ឃើញថា​ រោម​ដ៏​តូច​ល្អិត​នៅ​លើខ្លួ​នរប​ស់​សត្វ​ស្រមោច បាន​ទាក់​ពពុះ​ទឹ​​ក​ជាប់​នឹង​ដង​ខ្លួន​វា ជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​ល្អិត​ប្រភេទ​នេះ​រាប់ពា​ន់​ក្បាល “ដែល​ខំ​ប្រវេ​ប្រវ៉ា ​និង​ តស៊ូរៀ​ង​ៗ​ខ្លួន” អាច​បណ្តែ​តខ្លួ​ន​តាម​ទឹក​ជំនន់ ដោយ​ការ​តោង​គ្នាយ៉ាង​ជាប់។

ជា​ញឹក​ញាប់ ព្រះ​គម្ពី​រសញ្ញា​ថ្មី​បានបង្រៀន​ថា យើង​ត្រូវ​ការ​ការ​រួប​រួម​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ ក្នុង​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យយើងអាច​បន្តរស់​នៅជាគ្រី​ស្ទ​បរិសុទ្ធ និង​រីក​លូត​លាស់​ខាង​វិញ្ញាណ។ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក​​៤ សាវ័ក​ប៉ុល​បាន​ចែង​ថា​ “កុំ​​ឲ្យ​​យើង​​នៅ​​ជា​កូន​​តូ​ច​ទៀត ទាំង​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​បោក ហើយ​​ផាត់​យើង​ចុះ​ឡើង”។ គាត់​ក៏​បាន​ចែង​ទៀត​ថា​ “ចូរ​កាន់​​តា​ម​​សេចក្តី​​ពិត​​ ដោយ​​សេចក្តី​​ស្រឡាញ់​​វិញ នោះ​​ឲ្យ​​យើ​ង​បាន​​ធំ​​ឡើង ខាង​​ឯ​​គ្រប់​​ការ​​ទាំង​អស់​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា គឺ​ជា​ព្រះគ្រីស្ទ ដែល​រូបកាយ​ទាំង​មូល​ បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយសារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់ផ្គង់​ឲ្យ តាម​ខ្នាត​ការងារ​របស់​អវយវៈ​និមួយៗ នោះ​រូបកាយ​បាន​បង្កើន​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់”(ខ១៤-១៦)។

បើ​យើង​នៅ​ម្នាក់​ឯ​ងទេ​ នោះមុខ​ជា​លិ​ច​លង់​ជា​មិន​ខាន ប៉ុន្តែ បើ​យើង​រួប​រួម​គ្នា ហើយ​រីក​ចម្រើន​ជាមួយ​គ្នានៅ​ក្នុ​ង​ព្រះ​អម្ចាស់ នោះយើ​ង​អាច​ជម្នះ​ព្យុះ​ភ្លៀង​ទាំង​អស់។

ចូរ​យើង​រួប​រួម​គ្នា! _David MsCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles