គ្មានសេចក្តីស្រឡាញ់ណាធំជាង

ពេ​ល​លោក​បៀល(Bill) និង​ភរិយា​របស់​គាត់ កំពុង​តែ​បើក​​បរ​​រថយន្ត​កាត់​តាម​ជួរ​ភ្នំ​រ៉ក់​គី(Rocky) មាន​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​មក ហៀប​តែ​នឹង​បុក​​រថ​យន្ត​ពួក​គេ បាន​ជាគា​ត់​ខំ​បើក​ជៀស​យ៉ាង​គំហុក ធ្វើ​ឲ្យ​រថយន្ត​រប​ស់ខ្លួន​​ធ្លាក់ចេញ​ពី​​ថ្នល់ ហើយ​ដាំ​ក្បាលចូ​ល​ទៅ​ក្នុង​ទន្លេ​ខូឡូរ៉ាដូ។ បន្ទាប់​ពី​ពួក​គេបា​ន​ខំ​ប្រវេ​ប្រវាចេញ​ពី​ រថយ​ន្តដែ​ល​កំពុង​តែ​លិច​លង់​នោះ​ហើយ ពួក​គេ​ក៏​បាន​ព្យា​យាម​ហែល​កាត់​ចរ​ន្តទឹ​ក​ហូរ​យ៉ាង​លឿន។ អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​ម្នាក់ ដែល​បាន​ឃើញ​ហេតុ​ការណ៍​នេះ បាន​រត់​តាម​មាត់​ច្រាំង ​សំដៅ​ទៅ​រក​ពួក​គេ រួច​បោះ​ខ្សែ​ពួរ​ឲ្យ​ពួក​គេតោ​ង។ លោក​បៀល​ក៏​បានហែល​ពី​ក្រោយភ​រិយារ​បស់​គាត់ ដើម្បី​ជួយ​រុញ​នា​ង​ឲ្យ​ទៅ​ដល់​កន្លែង ​ដែល​នាង​អាច​ឈោង​ដល់​ខ្សែ​ពួរនោះ ហើយ​បុរ​សនោះ​ក៏​បា​ន​ទាញនាង​មក​មាត់​ច្រាំង។ ទោះ​យ៉ា​ងណា​ក៏​ដោយ លោក​បៀល​ត្រូវ​ខ្សែ​ទឹក​ហូ​រ​នាំ​យក​ទៅ​បាត់ ហើយ​ក៏​បាន​បាត់​បង់​ជីវិ​តទៅ។ គាត់​បាន​លះ​បង់​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ស្រ្តី​ដែ​លខ្លួ​ន​ស្រឡាញ់។

ការ​លះជី​វិ​តខ្លួ​នឯង ដើម្បី​ឲ្យ​មនុ​ស្សម្នា​ក់​ទៀត​អាច​មាន​ជីវិត​រ​ស់​តទៅ​ទៀត គឺ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ពី​សេចក្តី​ស្រឡាញ់​ដ៏ពិ​ត។ នៅ​យប់​ដែល​គេ​ក្បត់​ព្រះ​យេស៊ូវ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់ អំពី​ការ​មាន​ព្រះ​ទ័យ​ចង់​លះប​ង់​ព្រះជន្ម​ទ្រង់ ដើម្បី​សុគត​ជួស​មនុស្ស​ជាតិ។ ទ្រង់​​បាន​មាន​បន្ទូល​ថា​​ “គ្មាន​អ្នក​ណាមា​នសេ​ចក្តីស្រឡាញ់​ធំជា​ង​នេះទេ​ គឺ​ដែល​អ្នក​ណានឹ​ង​ប្តូរជីវិ​តជំនួ​ស​ពួកសំ​ឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ រួច​ទ្រង់​ក៏​បាន​ធ្វើ​ជា​គំរូ​នៃ​ការ​លះប​ង់​ជី​​វិត ដោយ​សុគត​នៅ​លើ​ឈើ​ឆ្កាង។

តើ​អ្នក​ធ្លាប់​បាន​គិត​ អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បា​ន​ធ្វើស​ម្រា​ប់​អ្ន​ក​ឬទេ? គឺ​ទ្រង់​បាន​សុគត​ជួស​អ្នក​។ ការ​សុគត​នេះ គឺ​មិន​គ្រាន់​តែ​បង្ហាញ​សេចក្តី​ស្រឡាញ់ ​ចំពោះ​អ្នក​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែម​ទាំង​បាន​ផ្តល់​ឱកាស ឲ្យ​អ្នក​បាន​ទទួល​ការ​អត់​ទោស​បាប និង​មាន​ទី​លំ​នៅ​ដ៏​អស់​កល្ប​ជា​និច្ច នៅ​នគរ​ស្ថាន​សួគ៌​ទៀត​ផង។ _Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles