នៅជាមួយព្រះ​ ពេញមួយថ្ងៃ

លោ​ក​ប្រាដឺ ឡរិន(Brother Lawrence ឆ្នាំ១៦១៤-១៦៩១) មាន​អារម្មណ៍​ថា ខ្លួន​កំពុ​ងមា​នភា​ព​ជិត​ស្និទ្ធ​ជាមួ​យ​ព្រះ​អម្ចាស់​យ៉ាង​ខ្លាំង ខណៈ​ពេល​គាត់​កំពុង​លាង​ចាន​ឆ្នាំង ដោយ​ការ​បន្ទាប​ខ្លួន នៅ​ក្នុងផ្ទះ​បា​យរ​បស់​ព្រះ​វិហារ។ ជា​កា​រ​ពិត​ណាស់ លោក​ប្រាដឺ ឡរិន​បាន​ធ្វើ​កាល​វិភាគ សម្រាប់​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ ដោយ​ការ​អធិស្ឋាន​ជា​ទៀងទា​ត់។ ប៉ុន្តែ គាត់​បាន​រក​ឃើញ​ថា ជីវិត​របស់​គាត់​កាន់​តែមា​ន​ការ​ផ្លាស់​ប្រែ ​ពេល​គាត់​អធិ​ស្ឋាន ក្នុង​អំឡុង​ពេល​ធ្វើ​ការ​ងារ។ គាត់​​​បាន​​​និពន្ធ​​សៀវ​ភៅ​មួយ​ក្បាល សម្រាប់​ឲ្យ​គ្រីស្ទ​បរិស័​ទ ចំ​ណាយ​ពេល​ជា​ប្រចាំ​ថ្ងៃ ជា​មួយ​ព្រះ ដែលសៀវ​ភៅ​នោះ​មាន​ចំណ​ង​ជើង​ថា ការចំណាយពេលក្នុង​ព្រះវត្តមា​នព្រះ​​ ។ ក្នុង​សៀវភៅនេះ​ គាត់​មាន​ប្រសាសន៍​ថា “វា​ជា​ការ​យល់​ច្រឡំ​ដ៏ធ្ង​ន់​ធ្ងរ​មួយ នៅ​ពេល​យើង​គិត​ថា ពេល​អធិស្ឋាន​គួរ​តែ​ខុស​ពី​ពេល​ដទៃទៀ​ត។ យើងមាន​កាត​ព្វ​កិច្ច​ចូល​ទៅរ​ក ព្រះ​អម្ចាស់ ដោយ​ការ​អធិស្ឋាន ក្នុង​ពេល​កំពុង​ធ្វើ​ការ​ងារ ក៏​ដូ​ច​ជា​នៅពេ​ល​អធិស្ឋាន”។ និយាយ​រួម គាត់​កំពុង​លើក​ទឹក​ចិត្ត​យើង​ ឲ្យ“អធិស្ឋាន​ឥត​ឈប់​ឈរ”(១ថែស្សាឡូនីច ៥:១៧)។

នេះ​ជា​ការ​ក្រើន​រំឭ​កដ៏​មា​នប្រ​យោជន៍ ពី​ព្រោះ​ពេល​ខ្លះ យើង​ច្រើន​តែបែង​ចែក​ជីវិត​ខ្លួន​ឯង សម្រាប់​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ពី​គ្នា។ បាន​សេចក្តី​ថា ប្រហែល​ជា​យើង​អធិស្ឋាន តែ​នៅ​ពេល​ថ្វាយ​បង្គំ​ព្រះ​ក្នុង​ព្រះ​វិហារ នៅ​ពេល​សិក្សា​ព្រះ​គម្ពីរ​ក្នុង​ក្រុម​កោសិកា នៅ​ក្នុង​ការ​ថ្វាយ​បង្គំ​ប្រចាំ​គ្រួសារ និង​នៅ​ក្នុង​ពេល​ស្ងាត់​ស្ងៀម​ផ្ទាល់​ខ្លួនប៉ុណ្ណោះ​។ ចុះ​ក្នុង​ម៉ោង​ធ្វើ​ការ​វិញ តើអ្ន​ក​បាន​អធិស្ឋាន​ឬ​ទេ? ការ​អធិ​ស្ឋាន​ក្នុង​ម៉ោងធ្វើ​កា​រ​ងារ ពុំ​មាន​ន័យ​ថា យើង​ត្រូវ​លុត​ជង្គង់​ចុះ លើក​ដៃ​សំពះ ហើយ​អធិស្ឋាន​ឲ្យ​ឮ​ៗ​នោះ​ទេ ​ប៉ុន្តែ មាន​ន័យ​ថា យើង​ត្រូវ​ទូល​សូម​ឲ្យ​ព្រះ​ជួយ​យើង នៅក្នុ​ង​ការ​សម្រេច​ចិត្ត និង​ក្នុង​ទំនាក់​ទំនង ពេល​ធ្វើកា​រ​ងារ ក្នុង​រយៈ​ពេល​ពេញ​មួយ​ថ្ងៃៗ​។

ទោះ​ជា​យើង​នៅ​កន្លែ​ងណា​ ឬ​កំពុង​តែ​ធ្វើ​អ្វី​ក៏ដោយ ក៏​ព្រះ​អម្ចាស់​សព្វ​ព្រះទ័​យ នឹង​មាន​ចំណែក​ជា​មួយ​យើ​ងជា​និ​ច្ច។ ពេល​ការ​អធិស្ឋាន មាន​នៅ​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​របស់​យើង នោះ​ព្រះ​អម្ចាស់​នឹង​ធ្វើ​ការ​ជា​ច្រើន ដើម្បី​សិរីល្អ​ទ្រង់! _Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles