ការបន្សល់ទុកដាន

ជ​ន​ជាតិ​ដើម​នៃស​ហ​រដ្ឋ​អាមេរិក ដែល​មាន​ទីលំ​នៅ ក្នុង​រដ្ឋ​មី​ឈីហ្គិន​(Michigan) ជា​វិស្វក​រ ដែលបាន​ចា​ប់​ ផ្តើម​សាង​សង់​មហា​វិថី​មុនដំ​បូង​គេ​ ក្នុង​រដ្ឋ​នោះ។ ក្នុង​ករណីលើ​កលែ​ង​មួយ​ចំនួន ពួក​គេ​បាន​ចាប់​ផ្តើមសង់​មហា​វិថី​សំខាន់​ៗ ក្នុង​រដ្ឋ​មីឈីហ្គិ​ន កាត់​តាម​វាល​រហោ​ស្ថាន មុន​​ពេល​​ពួ​ក​​ជន​​ជា​តិ​ស្បែក​ស​​ម​ក​ដល់ នៅ​​ពេល​​រា​ប់​​រយ​​ឆ្នាំ​ក្រោយ​​ម​ក​​ទៀត។ ពី​ដំបូង មហា​វិថីទាំង​នោះ គ្រាន់​តែ​ជា​ដាន​ផ្លូវ ដែល​មាន​ទទឹងចាប់ពី ៣០.៥សង់ទីម៉ែ​ត្រ ទៅ​កន្លះ​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​ដើម្បី​សុវត្ថិ​ភាព ជន​ជាតិ​ដើម​បា​នដើ​រ​តាម​ដាន​ជើង​រប​ស់​អ្នក​ដែល​បាន​​ដើរ​មុន។ បន្ទាប់​មក គេ​ក៏​បាន​ជិះ​សេះ ដោយ​មាន​ផ្ទុះ​ឥវ៉ាន់​ពី​លើ​ខ្នង​សេះ តាមដា​ន​ផ្លូវ​ទាំ​ង​នេះ ជាហេ​តុធ្វើ​ឲ្យ​ផ្លូ​វ​កាន់តែ​រី​ក​ធំ។ ក្រោយ​មក​ទៀត​រទេះ​សេះ​ក៏ធ្វើ​​ដំណើរ​កាត់​តាម​នោះ​ដែរ បណ្តាល​ឲ្យ​ដាន​ផ្លូវ​ទាំង​នេះ​ក្លាយ​ជា​ផ្លូវ​លំ ហើយ​ទី​បំផុត ក៏​ក្លាយ​ជា​មហា​វិថី។

ស្រ​ដៀង​គ្នានេះ​ដែ​រ ស្តេច​សាឡូម៉ូន​ក៏​ដើរ​តាម​ដានរបស់​ព្រះ​បិតា​ទ្រង់ ហើយ​ក៏​បាន​បន្សល់​ទុក​ដាន ឲ្យ​​បុត្រា និង​ចៅ​ប្រុស​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ដើរ​តា​មផ​ង​ដែរ។ ទ្រង់​បាន​បន្សល់​ទុក​ដាន ​ដោយ​លើក​ទឹក​ចិត្ត​បុត្រារ​បស់​ទ្រង់​ទាំង​ប៉ុន្មាន ឲ្យ​អនុវត្ត​តាម​ពាក្យ​ប្រៀន​ប្រដៅរ​បស់​ទ្រ​ង់ គឺ​ដូច​ដែល​ទ្រង់​ស្តាប់​តាម​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​របស់​បិតា​​ទ្រង់​ដែរ(សុភាសិត ៤:៤-៥)។ ដូច​នេះ បុរស​ជា​ឪពុក​ម្នាក់នេះ​ បាន​ផ្តល់​ឲ្យ​កូន​គាត់ នូវ​ការ​ប្រៀន​ប្រដៅ​ខាង​វិញ្ញាណ ​ដែល​អាច​យក​មក​អនុវ​ត្តបា​ន គឺ​មាន​ន័យ​ថា គាត់​កំ​ពុងផ្ទេ​រ​ចំណេះ​ដឹង ​ដែល​គាត់​បាន​រៀន​សូត្រ​ពី​ជីតា​របស់​ពួក​គេ ដែល​មាន​ព្រះ​នាម​ថា ដា​វីឌ​ ដែល​ព្រះបា​ន​ហៅទ្រ​ង់​ថា “អ្នក​ដែល​ធ្វើ​តាម​ព្រះ​ហប្ញ​ទ័យ​ព្រះ” (១សំាយូអែល ១៣:១៤ កិច្ចការ ១៣:២២)។ ជាញឹកញាប់ គ្រីស្ទ​បរិស័ទ​ជំនាន់​ក្រោយ អាច​ទទួល​ការ​បង្រៀន​ដ៏​ល្អបំ​ផុត​ពី​គ្រួសា​ររ​ប​ស់ខ្លួ​ន។

កូន​ខាង​សាច់ឈា​ម និង​កូន​ខាង​វិញ្ញាណ​របស់​យើង កំពុង​តែ​មើល​ផ្លូវ​ដែល​យើ​ងកំ​ពុង​ ដើរ។ ក្នុង​នាម​ជា​បុរស និង​ស្រ្តីរ​បស់​ព្រះ សូម​យើង​ទាំង​អស់​គ្នា​បន្សល់​ទុក​នូវ​ដាន ដ៏​សុចរិត ដ៏​មាន​ប្រាជ្ញា និង​ច្បាស់​លាស់​។ បើ​មនុស្ស​ជំនា​ន់ក្រោ​យស​ម្រេច​ចិត្ត​ធ្វើ​ដំណើរ តាម​ដាន​ផ្លូវ​រប​ស់យើ​ង នោះដា​ន​ផ្លូ​វនោះ​នឹ​ងអា​ច​ក្លាយ​ជា​មហា​វិថី​មួយ ដែល​ជា​កេរ្តិ៍​តំណែល​សម្រាប់​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បន្ត​ថ្វាយ​សិរីល្អ​ដល់​ព្រះ។ _Dave Egner

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles