សេចក្តីសម្អប់ ដែលបំផ្លាញខ្លួនឯង

លោ​កចច វ៉ាស៊ីនតោន ខាវ័រ (George Washington Carver ឆ្នាំ១៨៦៤-១៩៤៣) បាន​យក​ឈ្នះកា​រ​ប្រកាន់​ពូជ​សាសន៍ដ៏ធ្ងន់​ធ្ងរ ដោយ​កសាង​ខ្លួន ​ឲ្យក្លា​យ​ជាអ្ន​កជំ​នាញ​ផ្នែក​អប់​រំ ដ៏​ល្បីល្បា​ញ នៅ​សហរ​ដ្ឋ អា​មេរិក។ ដើម្បី​ជៀស​វាង​ការ​ឆ្លើយ​តប​ទៅ​គេ​វិញ ដោយ ភា​ពល្វីងជូ​រ​ចត់​ លោក​ខាវ័រ​បាន​សរសេរពា​ក្យ​ប្រកប​​ដោយប្រាជ្ញាថា​ “សេចក្តី​សម្អ​ប់នៅ​ក្នុង​ចិ​ត្តបុ​គ្គល​ណា នឹង​បំផ្លាញ​បុគ្គល​នោះ​ឯង”។​

ក្នុង​កណ្ឌគម្ពីរ​នាង​អេសធើរ យើង​អាច​ដឹង​ថា តើ​អ្នក​ដែល​មាន​សេចក្តី​​សម្អប់ បាន​នាំ​ឲ្យមា​ន​ភាព​ហិន​វិនាស​ខ្លាំង​ប៉ុណ្ណា ​ចំពោះខ្លួ​ន​ឯង។ លោកម៉ា​ដេ​កាយ ជា​ជន​ជាតិ​យូដា ដែល​មិន​ព្រម​ឱន​ក្បាល​​គោរព​​លោក​​ហា​ម៉ាន ដែល​​​ជា​មន្ត្រី​​ជាន់ខ្ព​ស់ ដែលលើ​កត​ម្កើងខ្លួន​ក្នុង​ព្រះរាជវាំ​ង​នៃច​ក្រភ​ពពើ​ស៊ី។​ ការ​នេះក៏​បា​ន​ធ្វើ​ឲ្យ​ហាម៉ាន​ខឹង​សម្បា ហើយ​ក៏​បាន​បំភាន់​ការ​ពិត ដើម្បី​​ឲ្យគេ​យ​ល់ថា លោក​ម៉ាដេកាយ និង​សាសន៍​របស់​លោក ជា​ការ​គំរាម​កំហែង​ដល់​ចក្រភ​ពពើ​រ​ស៊ី(៣:៨-៩)។ ពេល​ផែ​នការណ៍​​នេះ​បាន​សម្រេច លោក​ហាម៉ាន​ក៏​បាន​​ទូល​សូម​ស្តេច​ពើស៊ី ឲ្យ​កា​ត់​ទោស​ប្រហារ​ជីវិ​តជ​នជា​តិ​យូដាទាំ​ង​អស់​។ ព្រះ​រាជាក៏​​បាន​ប្រកាស​រាជ​ក្រឹត្យដើ​ម្បីស​ម្រេច​កា​រនោះ ប៉ុន្តែ មុន​គេ​អនុវត្ត​ច្បាប់​នោះ​ជា​ផ្លូវ​ការណ៍ ព្រះនា​ង​អេសធើរ​​ក៏បា​ន​ធ្វើ​អន្តរាគមន៍ ​ហើយ​ផែន​ការណ៍​អាក្រក់​របស់ហា​ម៉ាន ក៏​ត្រូវ​លាត​ត្រដាង​ឡើង​(៧:១-៦)។ ព្រះរា​ជាក្រោ​ធ​យ៉ាង​ខ្លាំង បានជា​ទ្រង់​ឲ្យគេ​យ​កហាម៉ាន​ទៅ​ប្រហា​រ​ជីវិត នៅ​លើប​ង្គោល​ដែល​គាត់​បម្រុង​ទុកសម្រាប់​​ព្យួ​រក​លោក​ម៉ាដាកាយ​(៧:៧-១០)។

ពាក្យ​សម្តី​របស់​លោក​ខាវ័រ និង​ទង្វើរ​បស់​លោក​ម៉ាដាកា​យ បានរំ​ព្ញក​យើង​ថា សេចក្តីសម្អប់​​នាំ​មកនូ​វ​ក្តី​ហិន​វិនាស​សម្រាប់​ខ្លួន​ឯង។ បើ​តាម​បទ​គម្ពីរ យើង​ត្រូវ​បំបា​ត់សេចក្តី​សម្អប់ ដោយ​ធ្វើ​អំពើ​ល្អ​ស្នង​នឹង​អំពើ​អាក្រក់។ សាវ័ក​ប៉ុល​មានប្រ​សាស​ន៍​ថា​ “កុំ​ឲ្យ​ធ្វើ​ការ​អាក្រក់​ស្នង នឹ​ងកា​រអា​ក្រក់​ឡើយ”(រ៉ូម ១២:១៧)។ ពេល​យើង​ទាស់​ចិត្ត​នឹង​នរណាម្នា​ក់ យើង“មិន​ត្រូវ​សង​សឹក​ឡើយ”(ខ.១៩)។ ផ្ទុយទៅវិ​ញ ចូរ​ធ្វើ​ទង្វើ​ដែល​ត្រឹម​ត្រូវ​(ខ.១៧) ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ​ដោយ “សុខ​សាន្ត​ជា​មួយ​មនុស្សទាំ​ង​អស់​”(ខ.១៨)។ _ Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles