ថាស ឬថង់ដង្វាយ

លោកអេឌ ដប់សិន(Ed Dobson) គឺ​ជា​គ្រូ​គង្វាល​រប​ស់​ខ្ញុំកាល​ពី​មុន។ ជា​ញឹក​ញាប់ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​មិន​ចូល​ចិត្ត​អធិប្បាយ​​អំពីការ​ថ្វា​យ​ដង្វាយដ​ល់​ព្រះ​វិហារ​ឡើយ។ គាត់​ថា ការ​ងារ​ដែល​គាត់​ធ្លាប់​ធ្វើ​កាល​ពី​មុន គឺ​មាន​ការ​រៃ​អង្គាស​ប្រាក់​ដង្វាយ ដូចនេះ​គា​ត់មិ​ន​ចូល​ចិត្ត​ដាក់​បន្ទុក​មក​លើ​នរណាម្នា​ក់​ឡើយ បើ​សិន​ជា​គ្មាន​ការ​ចាំ​បាច់​ទេ​នោះ។ ប៉ុន្តែ ពេល​គាត់​បង្រៀន​ព្រះ​បន្ទូល ក្នុង​ព្រះគ​ម្ពីរ​កូ​រិន​ថូស ខ្សែ​ទី​២ ហើយ​ចូល​ដល់​ជំពូក​៨ និង​៩ គាត់​នៅ​តែ​មិ​ន​អាច​ជៀស​ផុត​ពី​ការ​បង្រៀន​អំពី​ការ​​ថ្វាយ​ដង្វាយ​ដដែល។

ការ​អធិប្បាយ​របស់​គាត់ មាន​ចំណុច​ល្អៗ​ជា​ច្រើន​​ដែល​ក្នុង​នោះ ចំណុច​មួយ​ដែល​ខ្ញុំ​នៅ​ចាំ​​​ជាង​​គេ គឺ​វិធី​សាស្រ្ត​ពន្យល់ដែ​ល​គាត់​បាន​ប្រើ ដើម្បី​ធ្វើ​ឲ្យ​យើង​ងាយ​យល់។ ពេល​នោះ គាត់​បាន​ដាក់​ថាស​ដង្វាយ​នៅ​លើក​ម្រាល​ឥដ្ឋ ហើយ​ក៏​ឈរ​ពី​លើ​វា រួច​អធិប្បាយ​ព្រះ​បន្ទូល អំពី​សារៈ​សំខាន់​នៃ​ការ​ថ្វាយ​ខ្លួន​យើង​ដាច់​ដល់​ព្រះ​អម្ចាស់ គឺ​មិន​មែន​គ្រាន់​តែ​ថ្វាយ​ប្រាក់​ពី​ក្នុង​កាបូប​លុយ​របស់​យើង​ឡើយ។

បទ​គម្ពី​រទាំ​ង​២​ជំពូក ក្នុង​សំបុត្រ​ទី​២ ដែល​សាវ័កប៉ុល​បាន​ផ្ញើ​ទៅ​ពួក​ជំនុំ ​នៅ​​ក្រុង​កូរិនថូស បាន​បង្រៀន​យើង​អំពី​កិរិយា និង​ការ​ប្រតិ​បត្តិ​ដែល​យើង​ត្រូវ​មាន នៅ​ក្នុង​ការ​ថ្វាយ​ដង្វាយ​ដល់​ព្រះ​អ​ម្ចាស់ ដែល​មាន​ដូចជា:

  • ចូរ​ថ្វាយ​ខ្លួន​ទៅ​ដល់​ព្រះ​អម្ចាស់ ជា​មុន​សិន(៨:៥)។
  • ចូរដា​ក់​ដង្វា​យ​ឲ្យ​អ្នក​ដទៃ ដើម្បី​យក​គំរូ​តាម​ព្រះអ​ម្ចាស់​យេស៊ូវ(៨:៩)។
  • ចូ​រ​ថ្វាយ តាម​អ្វី​ដែល​មាន(៨:១១-១២)
  • ចូរ​ថ្វាយ​ដោយ​ចិត្ត​ក្លៀវ​ក្លា ដោយ​សារ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ(៩:២)
  • ចូរ​ថ្វាយ​ដោ​យ​ចិត្ត​សប្បុរស មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​សារ​សំពាធ​ពី​​ខាងក្រៅ​ឡើយ(៩:៥-៧)។

ដូច​​នេះ នៅ​​សប្តាហ៍​​ក្រោយ​ ពេ​ល​​គេ​​ហុច​ថង់ ឬ​ថាស​ដង្វា​យ​ត​គ្នា នៅ​ក្នុង​ព្រះ​វិហារ នោះ​សូម​ស្រម៉ៃ​ថា ខ្លួន​អ្នក​បាន​ដើរ​ចូលក្នុ​ងថ​ង់ ឬ​ថាស​ដង្វាយ​​នោះ​ហើយ។ ការ​នេះ​នឹង​ជួយ​ឲ្យ​អ្នក​បាន​ចម្រើន​កាន់​តែ​ខ្លាំង​ខាង​ឯ​ព្រះគុណ នៅ​ក្នុង​ការ​ថ្វាយ​ដ​ង្វាយ(៨:៧)។—Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles